Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ឡានដឹកឈើ២គ្រឿង ឃាត់ខ្លួនមនុស្ស៥នាក់

ចាប់ឡានដឹកឈើ២គ្រឿង ឃាត់ខ្លួនមនុស្ស៥នាក់

ខេត្តត្បូងឃ្មុំ ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៨ ដោយបានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ បានធ្វើការពួនស្ទាក់បង្ក្រាបបានរថយន្តដឹកឈើ ចំនួន២គ្រឿង និងឃាត់ខ្លួន មនុស្សចំនួន៥នាក់ (ស្រីម្នាក់) នាំយកទៅសាកសួរ។ប្រតិបត្តិការនេះ ធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិកន្ទួត ឃុំកោងកាង ស្រុកពញាក្រែក។

រថយន្តដឹកឈើទាំង២គ្រឿង ដែលសមត្ថកិច្ចស្ទាក់បង្ក្រាបបាន ១-រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ (បិទស្កុតពណ៌ខ្មៅខាងមុខ) គ្មានពាក់ស្លាកលេខ (ដឹកឈើគ្រឿង) និងទី២-រថយន្តម៉ាកសាំងយ៉ុង ពណ៌ទឹកប្រាក់ (បិទស្កុតពណ៌ លឿងលាយស្វាយ) គ្មានពាក់ស្លាកលេខ (ដឹកឈើគ្រឿង)។

ចំណែកមនុស្ស៥នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះរុន ភារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកបើក បររថយន្ត។ ទី២- ឈ្មោះវឿន វិន ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើកបររថយន្ត។ ទី៣-ឈ្មោះចែម ពុធ ភេទប្រុស អាយុ៤០ឆ្នាំ ជាព្រូឡាន។ ទី៤-ឈ្មោះធួង ធឿង ភេទប្រុស អាយុ២៤ឆ្នាំ ជាព្រូឡាន និងទី៥-ឈ្មោះចយ ធារ៉ា ភេទស្រី អាយុ៥៥ឆ្នាំ ជាម្ចាស់រថយន្ត និងជាម្ចាស់ឈើ។ ទាំង៥នាក់ មានលំនៅ ភូមិអង្គ្រងទី២ ឃុំគ្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ក្រោយបញ្ចប់ប្រតិបត្តិការ រថយន្តដឹកឈើ ទាំង២គ្រឿង និងមនុស្សចំនួន៥នាក់ (ស្រី១នាក់) ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅកាន់រដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES