Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ត្រីខុសច្បាប់ ចាប់វ៉ៃខ្នោះ៦នាក់

ឆក់ត្រីខុសច្បាប់ ចាប់វ៉ៃខ្នោះ៦នាក់

ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះ បានឆ្មក់ចុះបង្ក្រាបបទល្មើសនេសាទ (ឆក់ត្រីខុសច្បាប់) ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ បានចំនួន៦នាក់ នាំយកមកសាកសួរ និងបញ្ជូនទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបករណីប្រើឧបករណ៍ឆក់ត្រីខុសច្បាប់នេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចនិយាមការត្រពាំងថ្មតូច ស្ថិតក្នុងភូមិមុខប៉ែន ឃុំមុខប៉ែន ស្រុកពួក។

នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចចម្រុះនៃស្រុកពួក បានសហការគ្នាឃាត់ខ្លួនជនដែលបានប្រ ព្រឹត្តបទល្មើស ចំនួន ៦នាក់ រួមមាន ទី-ឈ្មោះមិត្ត អែក ភេទប្រុស អាយុ២៧ឆ្នាំ។ ទី២-ឈ្មោះមិត្ត ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ។ ទី៣-ឈ្មោះមិត្ត អា ភេទប្រុស អាយុ២១ឆ្នាំ។ ទី៤-ឈ្មោះមិត្ត សំអាត ភេទប្រុស អាយុ១៩ឆ្នាំ។ ទី៥-ឈ្មោះលឿ ឡយ ភេទប្រុស អាយុ២៦ឆ្នាំ និងទី៦-ឈ្មោះអាត ហាន ភេទប្រុស អាយុ២០ឆ្នាំ។

ចំណែកវត្ថុតាងដកហូតបាន រួមមាន អាំងវ៉ែរទ័រឆក់ ចំនួន៧គ្រឿង អាគុយ ៤០អំពែរ ចំនួន៨គ្រាប់ ដងឆក់ត្រី ចំនួន៧គូ ខ្សែភ្លើងប្រវែង ២១ម៉ែត្រ ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ សៀមរាប 1AF-5155 ចំនួន១គ្រឿង ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០០២ គ្មានពាក់ ស្លាកលេខ ចំនួន១គ្រឿង គោយន្តកន្ត្រៃ ម៉ាក KUBOTA ពណ៌ក្រហម ភ្ជាប់ជាមួយរ៉ឺម៉ក ចំនួន១គ្រឿង។

ជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES