Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបគ្រឿងញៀនក្នុងក្លឹបរាត្រី វ៉ៃខ្នោះ២៨នាក់

បង្ក្រាបគ្រឿងញៀនក្នុងក្លឹបរាត្រី វ៉ៃខ្នោះ២៨នាក់

ខេត្តកណ្តាល ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្លឹបកម្សាន្ត ហ្គាឡាក់ស៊ី ១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ ដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្តម សេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនមនុស្ស ២៨នាក់ (ស្រី៥នាក់) ដែលក្នុងនោះអ្នកពាក់ព័ន្ធបទល្មើសជួញដូរ សម្រួលចំនួន ៥នាក់ (ស្រី១នាក់) ត្រូវបានបញ្ជូនទៅតុលាការ។

ជនសង្ស័យទាំង៥នាក់ដែលត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ រួមមាន ទី១-ឈ្មោះងន សឹង ភេទប្រុស ជាមេខ្លោងនិងជាម្ចាស់ទីតាំង។ ទី២-ឈ្មោះស៊ិន ប៊ុនធឿន ភេទប្រុស។ ទី៣-ឈ្មោះពេជ្រ ប៉ូស៊្រូ ភេទប្រុស។ ទី៤-ឈ្មោះម៉ូហាមេត អារិនបីនសាលីឌីន ភេទប្រុស ជនជាតិម៉ាឡេស៊ី (អ្នកជួញដូរ) និងទី៥-ឈ្មោះហេង សុខដា ភេទស្រី ជាមេការ។

ដោយឡែកអ្នកពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន រួមមាន ជនជាតិខ្មែរ ៦នាក់ (ស្រី៤នាក់) ត្រូវបញ្ជូនទៅមណ្ឌលព្យាបាលស្តារនីតិសម្បទា និងជនបរទេស១៧នាក់ ក្នុងនោះជនជាតិម៉ាឡេស៊ី ៣នាក់ (ប្រុស) ឥណ្ឌូនេស៊ី ១៤នាក់ (ប្រុស) ត្រូវបណ្តេញចេញពីកម្ពុជា។

ចំណែកវត្ថុតាងចាប់យកបាន រួមមានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ICE) ៧៩,៧២ក្រាម។ អ៊ិចស្តាស៊ី (MDMA) ទម្ងន់ ៦៣,៣៨ក្រាម និងសារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ៨,៥២ក្រាម។ជនសង្ស័យទាំង៥នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES