Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អ្នកចម្រៀងនាំបក្ខពួកជក់ថ្នាំញៀន ជាប់ខ្នោះ៥

 អ្នកចម្រៀងនាំបក្ខពួកជក់ថ្នាំញៀន ជាប់ខ្នោះ៥

ខេត្តសៀមរាប ៖  បុរសជាអ្នកចម្រៀងតាមវង់អកកាដង់ម្នាក់ រួមនិងបក្ខពួក៤នាក់ ត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងដកហូតបានថ្នាំញៀន មួយចំនួន។

ការឃាត់ខ្លួនក្រុមជនសង្ស័យទាំង៥នាក់ ធ្វើឡើងកាលពីវេលាម៉ោង ២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង បុរីសៀងណាំ ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

ជនសង្ស័យទាំង៥នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហុញ ថៃ  ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរធ្វើសំណង់ មានលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ទី២-ឈ្មោះថន ផល្លា  ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរធ្វើសំណង់ មានលំនៅ ភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ទី៣-ឈ្មោះសែម សំភ័ស ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកូនកាំបិត មានលំនៅ ភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី។ ទី៤-ឈ្មោះសូត្រ រ៉ូឃី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរអ្នកចម្រៀងអកកាដង់  មានលំនៅ ភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងទី៥-ឈ្មោះវ័ន្ត វ៉ាន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខ មានលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនកើតហេតុ សមត្ថកិច្ចបានចេញល្បាតការពារសន្តិសុខសណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់រាល់បទល្មើស និងត្រួតពិនិត្យសកម្មភាពក្មេងទំនើង នាពេលយប់ ក្នុងភូមិសាស្ត្រក្រុងសៀមរាប។ បន្ទាប់មក សមត្ថកិច្ចបានធ្វើការឃាត់ត្រួតពិនិត្យម៉ូតូ ១គ្រៀង ម៉ាកស៊ុយស៊ូគី ស្មាស់វី សេ១០០ ពាក់ស្លាកលេខ សៀមរាប 1H-1965 ចំនួន១គ្រឿង ដែលជិះគ្នាចំនួន២នាក់ (ឈ្មោះហុញ ថៃ និងឈ្មោះថន ផល្លា) និងបានធ្វើការសាកសួរ រួចឆែកឃើញថ្នាំញៀននៅនឹងខ្សែមួកសុវត្ថិភាពរបស់ឈ្មោះហុញ ថៃ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចបន្តនីតិវិធីឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់បន្ថែមទៀត (១-ឈ្មោះសែម សំភ័ស ២-ឈ្មោះសូត្រ រ៉ូឃី ៣-ឈ្មោះវ័ន្ត វ៉ាន) ព្រមទាំងដកហូតវត្ថុតាង រួមមាន ម្សៅក្រាម ពណ៌សថ្លា ម៉ាទឹកកក ចំនួន៣កញ្ចប់។ ម៉ូតូ ចំនួន២គ្រឿង និងទូរស័ព្ទ ចំនួន៧គ្រឿង។

ជនសង្ស័យទាំង៥នាក់ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES