Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរលួចទូរស័ព្ទ សន្តិសុខចាប់បាន ទួញយំប្រាប់ថា មកពីអត់លុយចាយ

ចោរលួចទូរស័ព្ទ សន្តិសុខចាប់បាន ទួញយំប្រាប់ថា មកពីអត់លុយចាយ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ជិះកង់ ១គ្រឿង តាមផ្លូវនៅពេលយប់ ដើរលួច លុះប្រទះឃើញសន្តិសុខយាមហាងនំប៉័ង កំពុងដេកលក់ ក៏ចូលមកលួចបានទូរស័ព្ទ ១គ្រឿង ស្រាប់តែជនរងគ្រោះភ្ញាក់ដឹងខ្លួន ទើបជនសង្ស័យបានរត់ទៅសម្ងំពួនក្បែរនោះ លុះបុរសជាសន្តិសុខតាមរកឃើញ ចាប់ក្របួចជាប់ ស្រាប់តែជនសង្ស័យអង្គុយទួញយំ ប្រាប់ថា មកពីអត់លុយចាយ ទើបដាច់ចិត្តលួច។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

តាមសម្តីបុរសរងគ្រោះជាសន្តិសុខ បានឱ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងយាមនៅហាងលក់នំប៉័ង ទី តាំងខាងលើ ហើយក្រោយមកដោយសារងងុយខ្លាំងពេក ក៏បានដេកលក់មួយភាំង ស្រាប់តែជនសង្ស័យម្នាក់ បានជិះកង់មកលួចទូរស័ព្ទរបស់គាត់ ហើយជនសង្ស័យបានពួននៅជិតកន្លែងកើតហេតុ តែត្រូវបានរូបគាត់ភ្ញាក់ដឹងខ្លួន បាត់ទូរស័ព្ទ ក៏បានដើររក ស្រាប់តែឃើញជនសង្ស័យនៅជិតនោះ ក៏ឆែកមើលជនសង្ស័យ ឃើញទូរស័ព្ទ ហើយប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លាមៗតែម្តង។

ចំណែកជនសង្ស័យ បានទួញយំ រៀបរាប់ថា ដោយសារតែខ្លួនអត់លុយចាយ ទើបដាច់ចិត្តលួចទូរស័ព្ទជនរង គ្រោះ ពេលឃើញជនរងគ្រោះកំពុងដេកលក់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES