Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបាត់ប្រពន្ធ៣ថ្ងៃ ប្តីអង្វរវិលវិញមកអូន

បាត់ប្រពន្ធ៣ថ្ងៃ ប្តីអង្វរវិលវិញមកអូន

ភ្នំពេញ ៖ ស្ត្រីម្នាក់ នៅសុខៗ បានចេញបាត់ពីផ្ទះ ដោយគ្មានដំណឹង ជាហេតុធ្វើឱ្យបុរសជាប្តី ខំតាមស្វែងរកសព្វកន្លែង អស់រយៈពេល ៣ថ្ងៃមកហើយ នៅតែមិនមានដំណឹងអ្វីសោះ ទើបបុរសជាប្តីបានប្រកាសរកប្រពន្ធ និងបានអង្វរ “វិលវិញមកអូន”។

ស្ត្រីដែលបាត់ខ្លួនចេញពីផ្ទះ មានឈ្មោះឈុន ចាន់ណា អាយុ៣៩ឆ្នាំ ស្នាក់នៅម្តុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីរូបនេះ បានបាត់ខ្លួនអស់រយៈពេល ៣ថ្ងៃមកហើយ នៅមិនទាន់ឃើញវិលត្រឡប់មកផ្ទះវិញនៅឡើយ។តាមប្រភពបុរសជាប្តីរបស់ស្ត្រីដែលបាត់ខ្លួនខាងលើ បានឱ្យដឹងថា ប្រពន្ធរបស់គាត់ នៅសុខៗ ស្រាប់តែបាត់ ចេញពីផ្ទះ មិនដឹងទៅណា ដំបូងគាត់នឹកស្មានថាប្រពន្ធទៅផ្សារ ឬទៅលេងអ្នកជិតខាង លុះចាំបាត់ៗមិនឃើញប្រពន្ធមកវិញ ក៏ចេញតាមរកសព្វកន្លែង នៅតែគ្មានដំណឹងអ្វីសោះ ។

បន្ទាប់ពីព្យាយាមតាមស្វែងរកប្រពន្ធអស់រយៈពេល ៣ថ្ងៃមកហើយ នៅតែគ្មានតម្រុយបន្តិចណាសោះ ទើបបុរសជាប្តី បានប្រកាសរកប្រពន្ធរបស់ខ្លួន អង្វរប្រពន្ធថា “វិលវិញមកអូន បងរង់ចាំ”។

ជាមួយនេះ បុរសជាប្តី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលប្រទះឃើញស្ត្រីដែលមានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់គាត់ តាមរយៈ «នគរធំ» ឬវិទ្យុអេប៊ីស៊ី ដោយក្តីអនុគ្រោះ៕

RELATED ARTICLES