Sunday, November 17, 2024
Homeតារាខ្មែរខាត់ សុឃីម ៖”បោកដដែលៗ កោតតែនៅមានអ្នកជឿ?”

ខាត់ សុឃីម ៖”បោកដដែលៗ កោតតែនៅមានអ្នកជឿ?”

ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានធ្វើការដាស់តឿនដល់ក្រុមជនឆបោកទាំង​ឡាយថាពេលនេះ​ឆ្នាំ​២០២៤ ហើយអីចឹងល្មមប្ដូរស្ទីលបោកខ្លះទៅ កុំបោកដដែលៗពេកអី អ្នកនាងធុញទ្រាន់​ខ្លាំង​ណាស់…។ប៉ុន្ដែសុឃីម ហាក់​សម្ដែងការហួសចិត្តថាស្ទីលបោកដដែលៗរបស់ក្រុម​ទាំង​នោះកោតតែនៅមានអ្នកជឿ​ទៀត ?

  ប្រតិកម្មរបស់អ្នកនាងខាត់ សុឃីម បែបនេះកើតមានឡើងបន្ទាប់ពីរូប​នាងផ្ទាល់បាន​ឆ្លង​កាត់បទពិសោធន៍ត្រូវឧកញ៉ាម្នាក់បោកលុយពីនាងជិត១លានដុល្លារ​បានសម្រេចកាលពី​ចុងឆ្នាំ២០២១ ទើបធ្វើឲ្យពេលនោះមានអ្នកខ្លះបានដៀមដាមឲ្យសុឃីម ថានាងជាមនុស្សឆ្លាត​ប៉ុ​ណ្ណឹង​ដែរ នៅតែគេបោកបានចុះទម្រាំមនុស្សល្ងង់ទៀតនឹងមាន​វាសនាទៅជាយ៉ាងណា​?​កាល​នោះសុឃីម ងើបមុខលែងរួចតែម្ដងព្រោះទៅណាមកណាមានតែគេពេប ជ្រាយ ឌឺដងឲ្យ​ថា​ធ្លាក់ខ្លួន ពិសេសគឺនៅពេលដែលនាងបានចែករំលែកបទ​ពិសោធន៍ផ្ទាល់ខ្លួនបណ្ដាល​ឲ្យគេ​បោកនាងបានដើម្បីកុំឲ្យជនផ្សេងទៀតរងគ្រោះដូចនាងនាពេលបន្ទាប់នោះសុឃីម បែជារង​នៅការសើចចំអកទៅវិញថា”បើនាងខ្លាំងមែន ម៉េចបានគេបោកបាន ?”។ដោយសារតែមាន​ការឈឺចាប់ព្រោះបំណងល្អរបស់ខ្លួនមិនត្រូវបានគេយកភ្នែកមើល និងត្រចៀកស្ដាប់នោះ​ទើបកាលពីឆ្នាំ២០២២ សុឃីម ដែលគ្រប់គ្នាសង្ស័យថាក្ស័យធន ឬធ្លាក់ខ្លួន ព្រោះតែប្រ​កាស​លក់សម្អាងការផង ផ្ទះផង ជាបន្ទាន់នោះនាងឆ្លើយតបទៅអ្នកមើលស្រាល​លើខ្លួន​នោះ​តាមរយៈការទិញរថយន្ដLexus Lx 570 និងពាក់គ្រឿងអលង្ការមាស ពេជ្រ ជ្រែកខ្លួននាំ​ឲ្យអ្នក​ធ្លាប់ពេបជ្រាយលើនាងស្រឡាំងកាំង។នៅឆ្នាំ២០២៣ សុឃីម បានលេង១ក្បាច់ទៀតនោះ​គឺ​ទិញរថយន្ដបន្ថែមLexus Lx600 ដែលគ្រាន់តែសរុបរថយន្ដទាំង២គ្រឿងនេះគឺមានតម្លៃ​ជាង​កន្លះលានដុល្លារបាត់ទៅហើយ នោះមិនគិតពីតម្លៃនាងបើកហាងCosmetic និងទិញរថយន្ដ​ឲ្យ​​កូន​ប្រុសជិះកម្សាន្ដឡើយ ។គ្រប់គ្នាឆ្ងល់ថាហេតុអីត្រឹមតែជាង២ឆ្នាំសោះសុឃីម សល់​លុយច្រើន​ម្លេះ អ្នកខ្លះសង្ស័យថានាងបានលក់ដីកេរ្ដិ៍នៅជិតវត្តប្រាសាទ ខណៈមានពេល​ខ្លះ​សុឃីម និ​យា​យលេងបន្លំមែនផងថាក៍ជំពាក់ធនាគារដូចគេដែរ …។ដោយឡែកការចេញ​សារ​ឲ្យ​ក្រុមជន​បោកប្រាស់​គួរតែប្ដូរស្ទីលថ្មីរបស់សុឃីម នាពេលនេះដែរគឺចំពេលដែលពលរដ្ឋ​នៅខេត្ត​សៀមរាបខ្ទង់៦ពាក់គ្រួសារបានចាញ់បោកឧកញ៉ាឡេង ចាន់ណា នូវទឹកប្រាក់សរុប​ដល់ទៅរាប់​រយលានដុល្លារ ហើយឧកញ៉ារូបនេះត្រូវ​បានសម្ថកិច្ចចាប់ខ្លួន​កាល​ពីថ្ងៃទី១២ មីនា ហើយស្ទីលបោកនោះគឺដូចគ្នាទៅនិងសុឃីម ចាញ់បោកឧកញ៉ា​ម្នាក់ដែរ​ពោ​ល​​គឺដាក់លុយចូលវិនិយោគជាមួយក្រុមហ៊ុនទទួលបានការប្រាក់ខ្ពស់​…។គេ​ជឿរ​ថាសុឃីម មានការខកចិត្តខ្លាំង​ណាស់​ដែលក្រោយនាងចាញ់បោកគេអស់ពីខ្លួន ហើយខំ​និ​យាយរឿង​នោះប្រាប់គេដើម្បីកុំ​ឲ្យមាន​អ្នក​រងគ្រោះបន្ទាប់ពី​នាងនោះតែ​គ្មានអ្នក​ជឿរ ហើយ​ស្រាប់តែ​ឥឡូវ​ពល​រដ្ឋកាន់តែច្រើន​ឡើង​ៗ ត្រូវ​ឧកញ៉ាបោកបានសម្រេច​ជាបន្ដបន្ទាប់​បែបនេះ ។

 គួរបញ្ជាក់ថាខាត់ សុឃីម ត្រូវបានគេចាត់ទុកថាជាតារាពហុជំនាញព្រោះដុងសិល្បៈ​របស់នាងពីធម្មជាតិអាចឲ្យនាងសម្ដែងសិល្បៈបានជាច្រើនទម្រង់។ប៉ុន្ដែសុឃីម ហាក់​ចុះ​ខ្សោយបន្ដិចក្នុងការចេញបទចម្រៀងក្រោយ នាងចាកចេញពីហង្សមាស ខណៈដែលរយៈ​ពេលចុងក្រោយនេះតារាវ័យក្មេងនាងតន់ ច័ន្ទសីម៉ា មានស្ទីល ច្រៀងស្រដៀងនាង​ទៀតទើប​បទ​ថ្មីរបស់នាងមិនសូវផ្ទុះដូចមុន។តែតាំងពីកូវីដស្ងាត់ទៅវិញនេះសុឃីម បានចេញច្រៀង​ភ្លេងការ កាត់សក់ ស្ទើរាល់ថ្ងៃនារដូវក្ដៅ ហេតុនេះហើយនាងនៅតែរកប្រាក់​ចំណូលបាន​ខ្ពស់​ពីសិ ល្បៈដដែល ។ប៉ុន្ដែរឿងដែលគួរឲ្យស្ដាយអ្នកនាងបានលុបចោលគម្រោងយកកូនទី៣ ទៅ​ហើយ ព្រោះយល់ថាសម័យនេះបើមានកូនហើយ ឪពុកម្ដាយគ្មានពេលវេលាអប់រំមើល​កូនទេ ពិបាកធ្វើឲ្យក្មេងដើរផ្លូវល្អ។ចំណែកការជម្រុញពី​សិល្បករនិងមហាជនដែល​ចង់ឃើញ​នាងឈរឈ្មោះជាប្រធានសមាគមសិល្បករខ្មែរ នៅអាណត្តិថ្មីនេះត្រូវបានសុឃីម បដិសេធ​ថានាងមិនបានត្រៀមឈរជាបេក្ខភាពនោះឡើយ ។

ចំណងស្នេហាខាត់ សុឃីម និងលោកអ៊ិន សុបញ្ញា ហៅ​ផាណូ រយៈពេល១២ឆ្នាំមក​នេះ​ទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជិត​១០ឆ្នាំ ខណៈកូនប្រុស​ច្បងរបស់នាងឈ្មោះស្កាយ មានអាយុជិត២០ឆ្នាំទៅហើយ ។អ្នកនាងសុឃីម ធ្លាប់ថាមាន​កូន​២​នាក់គ្រប់គ្រាន់សម្រាប់ក្រុមគ្រួសារនាង។

 មហាជនរងចាំមើលថាតើខាត់ សុឃីម ដែលដាស់តឿនដល់ជនបោកប្រាស់គួរតែ​ផ្លាស់​ប្ដូរ​វិធី​បោក កុំដដែលៗ ទៀត ព្រោះនាងធុញ នោះសុឃីម ខ្លួនឯង អាចគេចផុតពីគេបោក​ជាលើកទី២ បានដែរឬទេ ?

RELATED ARTICLES