Sunday, November 17, 2024
Homeព័ត៌មានសិល្បៈតារាកំប្លែង ស្រីទូច ៖ត្រៀមខ្លួនឡើងសាលា​ឧទ្ទរណ៍​​នៅចុងខែមីនា ខណៈស៊ូ ស៊ីរីកា ទន្ទឹងរងចាំយុត្តិធ័ម សម្រាប់រូបនាង និងក្រុមគ្រួសារ

តារាកំប្លែង ស្រីទូច ៖ត្រៀមខ្លួនឡើងសាលា​ឧទ្ទរណ៍​​នៅចុងខែមីនា ខណៈស៊ូ ស៊ីរីកា ទន្ទឹងរងចាំយុត្តិធ័ម សម្រាប់រូបនាង និងក្រុមគ្រួសារ

ភ្នំពេញ៖ មហាជនបានឃើញហើយថាកាលពីថ្មីៗនេះក្រុមគ្រួសារតារាកំប្លែងអ្នកស្រី ជុំ រស្មីហៅស្រីទូច និង ក្មួយ ស្រី តារាចម្រៀងថោនកញ្ញា ស៊ូ ស៊ីរីកា បកំពុងតែដង្ហោយរកភាព យុត្តិ​ធម៌ពីតុលាការពាក់ព័ន្ធ រឿង បណ្ដាំមរតករបស់លោកស្រីកែវ មន្ថា ខណៈ នីតិវិធីបានដល់ដៃ តុលាការសាលាឧទ្ធរណ៍ទៅហើយ ក្រោយមិនទទួលបានយុត្តិធ័មនៅតុលាការសាលាដំបូងររាធានីភ្នំពេញ។

ថ្លែងចំពោះមុខអ្នកសាព័តមានជាច្រើនស្ថាប័នកាលពីពេលថ្មីៗនេះតារាកំប្លែងអ្នកស្រីស្រីទូច ធ្លាប់បានប្រាប់មកទល់ពេលនេះអ្នកស្រី និង សមាជិកក្រុមគ្រួសារបានខិតខំ អស់ពីលទ្ធភាព ហើយនៅក្នុងរយ:ពេលជាង២ឆ្នាំមកនេះ ដើម្បីតតាំងតាមផ្លូវ តុលាការជាមួយនឹងភាគីស្វាមី របស់អ្នកស្រីកែវ មន្ថា ដែលមិនព្រមអនុវត្តន៍ តាមបណ្ដាំ​មរតកហើយថែមទាំងបានបណ្ដេញ សមាជិកជាកូនចៅបង្កើតរបស់អ្នកស្រីកែវ មន្ថា ចេញពីផ្ទះដែលធ្លាប់រស់នៅជួបជុំគ្នាតាំងពីយូរមកហើយនោះទៀតផង ដែលធ្វើឲ្យពេលនេះពួកគេគ្មានផ្ទះរស់នៅ រសាត់ទៅនៅបន្ទប់​ជួល ។

យ៉ាងណាតារាកំប្លែងជើងចាស់រូបនេះក៏បានបញ្ជាក់ថា”នគរធំ” ថាពាក់ព័ន្ធរឿងរ៉ាវបណ្តឹងរបស់លោកស្រីពេលនេះ គឺបានធ្លាក់ដល់ដៃតុលាការ សាលាឧទ្ធរណ៍ ខណ:អ្នកស្រីកំពុងត្រៀមខ្លួនចូលខ្លួនទៅបំភ្លឺនៅចុងខែមីនា ឆ្នាំ២០២៤ ។ អ្នកស្រីអះអាងថា រឿងដែលអ្នកស្រីរួមទាំងបងប្អូនកូនចៅចង់បានគឺសូមឲ្យមានការផ្តល់ភាពយុត្តិ​ធម៌ចំពោះពួកគាត់ដូចដែលមានសរសេរនៅក្នុងលិខិតបណ្តាំមរតករបស់លោកស្រីកែវ មន្ថា ដែលជាម្តាយនិងជីដូន ។

 តារាកំប្លែងស្រីទូច រំពឹងថា ពន្លឺយុត្តិធម៌ពិតជាទទួលបានចំពោះបងប្អូននឹងកូនក្មួយរបស់លោកស្រីយ៉ាងពិតប្រាកដ ព្រោះប្រទេសមានច្បាប់ គ្រួសារមានវិន័យ ។លោកស្រីសូមជំរាបដល់មនុស្សអាត្មានិយមនិងអ្នកតែស្ករទាំងឡាយដែលនៅពីក្រោយរឿងទាំងអស់នេះ បើមិនដឹងច្បាស់ទេឈប់បានឈប់ទៅគ្រាន់តែឮគេនិយាយនឹងជួបមួយដងមួយកាលកុំអះអាងថាខ្លួនដឹងច្បាស់ខ្លាំងពេក ព្រោះអ្នកមិនបាននៅជិតម្ដាយលោកស្រីយប់ថ្ងៃមានតែបងប្អូនកូននឹងក្មួយៗទេ គឺអ្នកទាំងអស់នេះហើយជាសាក្សីរស់របស់លោកស្រី ព្រោះពួកគេដឹងរឿងរ៉ាវមួយនេះច្បាស់ណាស់ ។

 លោកស្រីបន្ថែមថា នៅមានភស្តុតាងច្រើនណាស់ដែលត្រូវបង្ហាញនឹងបំភ្លឺគឺដល់ពេលហើយ ដើម្បីអោយអ្នកដែលស៊ូស្លាប់ ដើម្បីទ្រព្យម្ដាយលោកស្រីនឹងចំណែករបស់បងប្អូនកូនក្មួយរបស់អ្នកស្រីក៏សូមឈប់បើមិនចង់ល្បីព្រោះអ្នកដែលនៅពីរក្រោយរឿងនេះ អ្នកស្រីដឹងនិងស្គាល់អស់ហើយ ថាជាបណ្ដាញរបស់អ្នកណាខ្លះគឺអ្នកស្រីលែងខ្សិបទៀតហើយ ពោលគឺស្រែកដើម្បីអោយមហាជនដឹងថាអ្វីជាអ្វីមិនអាចនៅបាំងក្នុងជញ្ជាំងទៀតទេ គឺត្រូវតែលាតត្រដាងឲ្យអស់ ព្រោះពេលនេះទឹកដល់ច្រមុះទៅហើយ…។

 ចំណែកពាក់ព័ន្ធរឿងបណ្តឹងព្រហ្មទណ្ឌត្រូវបានតារាកំប្លែង ស្រីទូច បានឲ្យដឹងថា ត្រូវបានព្រះរាជអាជ្ញាចាត់ទុកអត់បានការហើយក៏បានចេញសេចក្តីច្រានចោលថាសំណុំរឿងនេះពុំមែនជាសំណុំរឿងព្រហ្មទណ្ឌទេ គឺជាសំណុំរឿងរដ្ឋប្បវេណី។ លោកស្រីបន្តថាចំណែករឿងទៅសាលាឧទ្ធរណ៍អ្នកស្រីអត់ទាន់ទទួលបានដីការតម្កល់របស់សាលាឧទ្ធរណ៍ទេហេតុអ្វីបានជាមាននៅក្នុងសំណុំរឿងរដ្ឋប្បវេណីរបស់សាលាដំបូងរាជធានីភ្នំពេញក្នុងដីការសម្រេច(សំណុំរឿងតម្កល់សាលាឧទ្ធរណ៍) ព្រោះអ្នកស្រីអត់ទាន់បានទទួលទេ ហេតុនេះអ្នកស្រីសូមបដិសេធទាំងស្រុង។

តារាកំប្លែងអ្នកស្រីជុំ រស្មីហៅ ស្រីទូចបាននិយាយដែរថា រឿងបណ្តាំមរតករបស់ម្តាយអ្នកស្រី គឺលោកស្រីកែវ មន្ថា បានប្រកាសបែងចែកតាមរយ:មេធាវីមរតកនៅក្នុងផ្ទះម្តាយលោកស្រីរស់នៅ (កាលនៅមានជីវិត) អា​ស័យដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៥៥៤ភូមិ១០សង្កាត់បឹងកក់ទី១ ខណ្ឌទូលគោក រាជធានីភ្នំពេញ ហើយពេលនោះគឺមានទាយាទទាំងអស់មកទទួលស្តាប់ដឹងឮទាំងអស់គ្នានៅក្នុងផ្ទះដែលម្តាយលោកស្រីធ្លាប់រស់នៅទីនោះ និងក៏មានលិខិតបញ្ជាក់ពីមេធាវីមរតកចេញសេចក្តីបញ្ជាក់នៅក្នុងសេចក្តីថ្លៃងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ ដោយបញ្ជាក់ថា ម្តាយលោកស្រីបានធ្វើបណ្តាំមរតកដោយមានឆន្ទ:ពិតប្រាកដទៅឲ្យកូនៗនិងចៅដែលជាទាយាទទួលស្តាប់ទាំងអស់គ្នា។

  អ្នកស្រីទូច បានបន្ថែមថាគិតរហូតមកដល់ពេលនេះ អ្នកស្រីនៅមិនទាន់ទទួលបានដំណោះស្រាយតាមផ្លូវច្បាប់ណាមួយដែលស្របនឹងឆន្ទៈ របស់មរតក ជូនលោកស្រីកែវ មន្ថា ឬ ដំណោះស្រាយណាមួយ សមរម្យ ដែលរូប អ្នកស្រីនិងសមាជិកគ្រួសារ ទាំងអស់អាចទទួលយកបាននៅឡើយ ស្របពេលសំណុំរឿងនេះកំពុងនៅក្នុងដៃរបស់សាលាឧទ្ធរណ៍។ តារាកំប្លែងអ្នកស្រី ជុំ រស្មីហៅ ស្រី ទូច ក៏បានស្នើសុំឲ្យសាលាឧទ្ធរណ៍ជួយពិនិត្យសំណុំរឿងនេះនិងផ្តល់ភាពយុត្តិធម៌សម្រាប់អ្នកស្រីនិងសមាជិកគ្រួសារផង ខណ:ដែលអ្នកស្រីកំពុងត្រៀមខ្លួននឹងឡើងទៅសាលាឧទ្ទរណ៍តាមដីការកោះហៅជានិច្ច ។

 អ្នកស្រីជុំ រស្មីហៅស្រី ទូច បញ្ជាក់ដែរថា អ្វីដែលសំខាន់គឺពេលនេះបងប្អូននឹងកូនក្មួយៗរបស់អ្នកស្រី ត្រូវការភាពយុត្តិធម៌តាមរយ:ការតវ៉ាទាមទារនូវការចែងចែកផ្ទះចំនួន២កន្លែងទៀត ដែលមានអាស័យដ្ឋានផ្ទះលេខ៦ ផ្លូវលេខ៥៥៤ ភូមិ១០សង្កាត់បឹងកក់ទី១ ខណ្ឌទូលគោ ក និងផ្ទះលេខ៧D+CE0E1ផ្លូវលេខ១៣៨ ក្រុម៣១ ភូមិ៥សង្កាត់វាលវង់ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីកាត់មកឲ្យបងប្អូនកូនក្មួយដែលជាសមាជិកគ្រួសាររបស់អ្នកស្រីវិញ ទោះបីផ្ទះ២កន្លែងនោះ ត្រូវបានកាត់ទៅឲ្យភាគីម្ខាងទៀត (សុត សំអាល់ និងសុត សំអៀត) ហើយក្តី ព្រោះថាទ្រព្យសម្បត្តិទាំងនោះត្រូវតែបែកចែកទៅតាមបណ្តាំរមតករបស់អ្នកម្តាយ កែវ មន្ថា ដែលបានតម្កល់ទុកសម្រាប់កូនៗនិងចៅៗរបស់គាត់។

អ្នកស្រីបញ្ជាក់ថាចំពោះផ្ទះពីរដែលបានផ្ទេរសិទ្ធទៅឲ្យឈ្មោះ សុត សំអាល់ និងសុត សំអៀត នោះគឺពុំបានទទួលស្គាល់ដឹងឮពីបងប្អូន និងសមាជិកក្រុមគ្រួសារអ្នកស្រីឡើយពោលគឺមិនមានការផ្តិតមេដៃដឹងឭ ឬទទួលស្គាល់ទេ គឺធ្វើឡើងក្រោយបណ្តាំមរតកដែលបានប្រកាសថ្ងៃទី១៦ខែមករា ឆ្នាំ២០២២។ ម្យ៉ាងទៀតអ្នកស្រីថាមុនអ្នកម្តាយកែវ មន្ថា ទទួលមរណភាពគឺមានបណ្តឹងលែងលះជាមួយស្វាមីក្រោយគាត់ជាច្រើនលើកច្រើនសារដោយសារបញ្ហាមិនព្រមលក់ផ្ទះ ប៉ុន្តែដោយមានការអង្វរពីកូនៗក៏ត្រូវរ៉ូវគ្នាវិញ ហើយលោកស្រី កែវ មន្ថា ចែក​ឋានកាលពីឡុងឆ្នាំ២០២១ កន្លងទៅ ទើបរូបលោកស្រី ស្វាមីនិងកូនចៅ ចង់ឃើញតុលាការសាលាឧទ្ទរណ៍ផ្ដល់យុត្តិធ័មដល់ក្រុមគ្រួសារលោកស្រីផង ។

 ជុំវិញរឿងរ៉ាវខាងលើនេះអ្នកយកព័តមានយើងនៅមិនទាន់អាចទាក់ទងសុំការបំភ្លឺពីភាគីស្វាមីលោកស្រីកែវ មន្ថា បានទេ ៕

RELATED ARTICLES