ភ្នំពេញ៖តារាកូន១សួស វីសា ព្យាយាមរក្សារទីផ្សារចម្រៀងរបស់ខ្លួនឡើងវិញ បន្ទាប់ពីធូស្បើយពីជំងឺរលាកបំពង់កដ៍ធ្ងន់ធ្ង និងទទួលបានតំណែងលួងចិត្តពីថៅកែហង្សមាសមកវិញតាមរយៈការឡើងទៅអង្គុយកៅអីជាគណៈកម្មាការ Beat The Best រដូវកាលទី២ជំនួសនីកូ ។ការចេញមុខច្រៀងតាមឆាកតន្រ្ដីនិងទទួលបានកៅអីពិសេសវិញនាពេលនេះរបស់សួស វីសា ស្របពេលដែលតារាជើងខ្លាំងឱក សុគន្ធកញ្ញា កំពុងតែសម្រាកពីការ ច្រៀងរាំមើលថៃកូនខ្ចី ទម្រាំបានរឹងដៃរឹងជើងបាត់មុខជាច្រើនខែទៀត ទើបអ្នកជំនាញសិល្បៈបានលើកឡើងថាប្រសិនបើវីសា មានបទថ្មីៗល្អនាងអាចនឹងឆក់ឱកាសនេះវ៉ាប្អូនថ្លៃថៅកែហង្សមាសបាន ដើម្បីឈានទៅឈរតំណែងតារាស្រីជូរមុខរបស់ផលិតកម្មធំនេះជាលើកដំបូង ខណៈដែលបច្ចុប្បន្នឱក សុគន្ធកញ្ញា និងពេជ្រ សោ ភា នៅតែធ្វើឲ្យតារាស្រកក្រោយរបស់ផលិតកម្មមួយនេះពិបាកផ្ដួលព្រោះ”រលកមុន បាំងរលក ក្រោ យ” ។សម្រាប់វីសា នាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចង់បានកៅអីតារាចម្រៀងឈរនៅលេខរៀងបន្ទាប់ពីសុ គន្ធកញ្ញា ដោយគ្មានចេតនាប្រជែងជាមួយរៀមច្បងរូបនេះទេ ។វីសា បានលើកហេតុផលពីចំណុចជាច្រើនដែលនាងនិងសុគន្ធកញ្ញា មានលក្ខណៈស្រដៀងគ្នាក្នុងនោះមានដូចជាចេញពីសាលាសិល្បៈ និងរៀនផ្នែករបាំបុរាណ ព្រមទាំងមានសម្ថភាពអាចច្រៀងបទសម័យក៍បាន បុរាណក៍បានដូចគ្នា ។ប៉ុន្ដែអ្នកជំនាញសិល្បៈបានលើកឡើងថាវីសា និងសុគន្ធកញ្ញា មានចំណុចខុសគ្នាក៍ច្រើនដែរក្នុងនោះនាងច្រៀងចាំបទពីផលិតកម្មទម្លាក់ឲ្យ ឬចំណាយលុយធ្វើបទខ្លួនឯង។ចំណែកកញ្ញា វិញក្រុមការងារផលិតកម្មនិងទូរទស្សន៍ទាំងមូលចាំជួយនាង ហើយស្វាមីនាងលោកអ៊ឹង សុខលី ជាអគ្គនាយកទូរទស្សន៍ហង្សមាស និងបងថ្លៃនាងអ្នកឧកញ៉ាអ៊ឹង ឆៃងួន អគ្គនាយកផលិតកម្មរស្មីហង្សមាស ហេតុនេះឥទ្ធិពលនិងធនធានមនុស្សសម្រាប់ជួយកញ្ញា មានគ្រប់ច្រកពោលគឺលើសវីសា ដល់ទៅរាប់សិបដងឯណ្ណោះ ។
យ៉ាងណារយៈពេលចុងក្រោយនេះសួស វីសា មិនពឹងលើអាជីពចម្រៀងមួយច្រកទៀតនោះទេ ព្រោះនាងនិងស្វាមីលោកប៊ុនថុល ប៊ុនថង ហៅថមមី ហាក់សកម្មជាមួយមុខរបរOnline ច្រើនជាងហើយអតីតតារាRock រូបនេះបានផ្លាស់ប្ដូរជីវភាព ដូចមេឃនិងដី បើប្រៀបធៀបពីមុន ព្រោះនាងធ្លាប់រស់នៅបន្ទប់ជួលតូច មកជាមានវីឡារ និងជិះរថយន្ដថ្លៃៗ ជាច្រើនគ្រឿងឆ្លាស់គ្នា ។តែរឿងដែលវីសា នៅមិនទាន់សម្រេចក្ដីស្រម៉ៃធំនោះគឺនាង ចង់ជិះ រថយន្ដ ទំនើបម៉ាកRolls Royce ដូចព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ប៉ុន្ដែពេលនេះត្រូវជាប់គាំង អត់ទាន់មានលទ្ធភាពទិញឡើយ។ប្រភពបានឲ្យដឹងថាហង្សមាសក៍បានបើកសិទ្ធឲ្យវីសា ធ្វើបទដោយខ្លួនឯងដូចតារាផ្សេងៗទៀតដែរ ព្រោះតែផលិតកម្មនេះមានតារាច្រើន អីចឹងបើចាំតែបទខាងក្រុមហ៊ុនទម្លាក់ឲ្យគឺត្រូវវិលជុំនោះ មិនបានដូចចិត្តឡើយ ។
ក្រៅពីសួស វីសា តារាដែលអាចនឹងវាយលុកទីផ្សារចម្រៀងអំឡុងពេលឱក សុគន្ធកញ្ញា កូនខ្ចីនេះដែរមានដូចជាសុគន្ធ និសា ,រ៉េត ស៊ូហ្សាណា និងវី ឌីណែត ជាដើមដែលពួកគេស្ងប់ស្ងាត់នារយៈពេលចុងក្រោយនេះដូចគ្នា ហើយក្នុងនោះនិសា បានសម្ដែងការព្រួយបារម្ភចំពោះទីផ្សារចម្រៀងរបស់នាងពិបាកប្រជែងជាមួយតារាផ្សេងៗទៀត ប៉ុន្ដែនាងថាភាពស្ងាត់ជ្រងំនេះមិនមែនតែរូបនាងម្នាក់ទេ ពោលគឺតារាសឹងតែគ្រប់គ្នាទៅហើយនាពេលបច្ចុប្បន្ននេះ ព្រោះតារាទាំងនោះមិនពឹងលើអាជីពចម្រៀង១០០% ដូចមុនទៀតឡើយ ពោលគឺភាគច្រើនរកស៊ីOnline បន្ថែមទើបលែងសូវមានបទច្រៀង។
គូរបញ្ជាក់ថាសួស វីសា មានកូនស្រីម្នាក់អាយុជាង៣ឆ្នាំ ហើយពេលនេះនៅមិនទាន់លេចឭថានាងមានផែន ការណ៍យកកូនទី២ ឆាប់ៗនោះទេ ។វីសា ស្ថិតក្នុងចំណោមតារាមានប្ដីនិងកូនហើយអាជីពចម្រៀងនៅទ្រឹងពោលគឺដូចគ្នាទៅនិងឱក សុគន្ធកញ្ញា ,ពេជ្រ សូលីកា និងទេព បូព្រឹក្ស ជាដើម ។ប៉ុន្ដែតាមព័តមានថាថៅកែ ហង្សមាសនៅតែពេញចិត្តសម្ថភាពរបស់នាងទើបឲ្យតំណែងលួងចិត្តមកវិញ ក្រោយវីសា បាត់បង់កៅអីCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ធ្លាក់ទៅលើសុគន្ធ និសា វិញនោះ។ទោះជាយ៉ាង ណាគេចាំមើលថាតើសួស វីសា នៅតែបន្ដធ្វើតួរង ឬឆក់បានតំណែងធំឱក សុគន្ធកញ្ញា ពេលតារាកូន២រូបនេះនៅសសៃខ្ចី ?