Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចេញ ​កាហ្វេនិង​អង្ករ ​របស់វៀតណាម ធ្លាក់ចុះខ្លាំង

ការនាំចេញ ​កាហ្វេនិង​អង្ករ ​របស់វៀតណាម ធ្លាក់ចុះខ្លាំង

ទីផ្សារកាហ្វេនិងអង្ករ

វៀតណាម៖ ការនាំចេញ​កាហ្វេនិង​អង្ករ​របស់វៀតណាម​ក្នុង​ខែដំបូងនៃឆ្នាំ​២០១៧​ ​បាន​ថយចុះ​យ៉ាងគំហុក​ទាំងបរិមាណ​និង​ទំហំទឹកប្រាក់នាំ​ចេញ​ធៀប​នឹង​អំឡុងពេល​ដូចគ្នា​កាលពីឆ្នាំមុន ។

វៀតណាម​នាំចេញ​កាហ្វេទៅបរទេសបាន​ក្នុង​រង្វង់​១២៧.០០០​តោន​ក្នុង​ខែ​​មករា​​និង​ទាញយក​ចំណូល​បាន​ប្រមាណ​ជា​​២៨៧​លាន​ដុល្លារ​ ថយចុះ​២៦,៥%​​ក្នុង​ផ្នែក​បរិមាណ​និង​៣,៦%​ចំពោះ​ទំហំទឹកប្រាក់​ពីមួយឆ្នាំទៅមួយឆ្នាំ ។

ចំណែក​តម្លៃ​ហាងឆេង​កាហ្វេនាំចេញ​ក្នុង​ឆ្នាំ​២០១៦​គឺ​ស្ថិតក្នុង​រង្វង់ ១,៨៧២​ដុល្លារ​​ក្នុងមួយតោន​ ធ្លាក់ថ្លៃ​៦%​ធៀបនឹង​ឆ្នាំ​២០១៥ ។

អាល្លឺម៉ង់​និង​សហរដ្ឋអាមេរិក​នៅតែ​ជា​ទីផ្សារប្រើប្រាស់​ធំជាងគេបំផុត​ពីរ​នៃ​ផលិត​ផល​កាហ្វេវៀតណាមដដែលកាលពីឆ្នាំ​ទៅ ជាមួយ​និង​ផ្សារហ៊ុន ១៤,៨%​និង​១៣,៥%​ ។

ប្រាក់ចំណូល​នៃការនាំចេញ​កាហ្វេ​ឆ្នាំ​២០១៦​របស់វៀតណាម​បានកើនឡើង​នៅ​ក្នុង​ទីផ្សារធំៗ​ជាច្រើន​របស់ប្រទេស​នេះ​ដូចជា អាល់ហ្សេរី កើន៦៤,៥% ពីមួយ​ឆ្នាំ​​​ទៅមួយឆ្នាំ ហ្វីលីពីនកើន៦៣,៦% ចិនកើន៤៥% សហរដ្ឋអាមេរិក​កើន​៤៣,៦%​​ អាល្លឺម៉ង់​កើន​៣៧,៦% ប៊ែលហ្សិកកើន៣៣,១% អ៊ីតាលីកើន ២៣,៦% ជប៉ុនកើន១៧,៧%​និង​រុស្ស៊ី​កើន១៤% ។ អេស្ប៉ាញ​ជាទីផ្សារតែមួយគត់​ដែល​ថយចុះ​៨,៣%​ ។

នៅគ្រានោះដែរ​ការនាំចេញ​អង្ករ​កាលពីខែមុន​ត្រូវបាន​គេវាយតម្លៃ​ថា​សម្រេច​បាន​៣២៥.០០០តោន​ក្នុងទំហំទឹកប្រាក់​១៣៦​លានដុល្លារ​ថយចុះ​៣២% ក្នុង​ផ្នែក​បរិមាណ​និង​៣៥,១%​ផ្នែកទំហំទឹកប្រាក់​ធៀបនឹងអំឡុងពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ ។ រីឯតម្លៃហាងឆេងអង្ករនាំចេញ​ក្នុងឆ្នាំ​២០១៦ គឺ៤៤៩ដុល្លារ​ក្នុង​មួយ​តោន​ ឡើងថ្លៃ​៦,២%​ធៀបនឹង​ឆ្នាំ​​២០១៥ ។

ចិន​នៅ​តែ​ជាអ្នក​នាំចូល​អង្ករ​វៀតណាម​ធំជាងគេ​បំផុត​ដដែល​កាលពី​ឆ្នាំទៅ​​ជា​មួយ​​និង​ផ្សារហ៊ុន​៣៦%​ និង​ទាញ​យក​ប្រាក់ចំណូល​បាន​ប្រហែល​៧៨២,៣​លាន​

ដុល្លារ​ពី​ការ​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រមាណជា​១,៧៤​លាន​តោន ថយចុះ​១៧,៥%​ក្នុង​ផ្នែក​បរិមាណ​និង​៨,៦%​ ចំពោះ​​ទំហំ​​ទឹកប្រាក់​ ។

ទោះជាយ៉ាងណា​ហ្គាណា​ជាប់ចំណាត់ថ្នាក់​ទី​២​តាមពីក្រោយចិន​ជាមួយ​និង​ផ្សារហ៊ុន​១១,៥%​។ វៀតណាម​នាំចេញអង្ករបាន​ចំនួន​៥០៣.៧០០​តោន​កើន​ឡើង​៣៨,៩%​ និង​បាន​នាំ​មកនូវទំហំទឹកប្រាក់​២៤៨,៩​លាន​ដុល្លារ​កើនឡើង​៣៤,៥% ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES