Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកឡាវរំពឹង​សម្រេច បានទំហំពាណិជ្ជកម្ម​ ក្បែរ៩ប៊ីលាន ដុល្លារឆ្នាំនេះ

ឡាវរំពឹង​សម្រេច បានទំហំពាណិជ្ជកម្ម​ ក្បែរ៩ប៊ីលាន ដុល្លារឆ្នាំនេះ

ពាណិជ្ជកម្ម​ឡាវ

ឡាវ៖ រដ្ឋមន្ត្រី​ផែនការ​និងវិនិយោគលោក Souphanh Keomixay បានថ្លែង​កាលពី​ថ្ងៃ​ព្រហស្បត្តិ៍​ថារដ្ឋាភិបាលឡាវ​នឹងខិតខំយ៉ាងខ្លាំង​ក្នុង​ការ​សម្រេចឲ្យ​បាន​​នូវ​ទំហំ​ពាណិជ្ជកម្ម​ប្រមាណជា ៨,៩៤ប៊ីលានដុល្លារ​ក្នុង​ឆ្នាំ​២០១៧ ។

​ទីភ្នាក់ងារព័ត៌មាន​ឡាវ​បាន​ស្រង់សម្តី​រដ្ឋមន្ត្រី​រូបនេះថា​ឡាវ​នឹង​ធ្វើកិច្ចការ​របស់​ខ្លួន​ឲ្យ​ខ្ពស់បំផុត​ក្នុងការ​បង្កើន​បរិមាណ​នាំចេញ​របស់ខ្លួន​ចំនួន​៤,៤៥ប៊ី​លាន​ដុល្លារ​ និង​ដាក់កម្រិត​ការនាំចូល​របស់​ឡាវ​៤,៤៨ប៊ីលានដុល្លារ​ ។

ទិសដៅ​របស់​រដ្ឋាភិបាលឡាវ​ក៏​រាប់បញ្ចូលការ​បង្កើនឧស្សាហកម្ម​កែច្នៃ​និង​ផលិត​កម្ម​វត្ថុធ្វើ​ដោយ​ផ្ទាល់ដៃឲ្យ​បាន​៨៤៤,៧លានដុល្លារ​​ទៀតផង ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា​ដើម្បី​សម្រេចបាន​ទិសដៅ​នេះ​ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​ផ្សារភ្ជាប់នូវ​ការ​ប្រុងស្មារតី​ឲ្យ​កាន់តែ​ប្រសើរជាងមុន​ក្នុង​វិស័យ​ផលិត​កម្ម​ ការ​បង្កើតនូវ​ផលិត​ផល​ជាក់លាក់​ហើយ​ទំនិញ​នានា​ត្រូវ​ស្របតាម​បទដ្ឋាន​អន្តរជាតិ​ជាពិសេស​ក្នុង​វិស័យ​ឧស្សាហកម្មកែច្នៃ​កសិកម្ម​និង​ឧស្សាហកម្ម​កាត់ដេរ ។

មួយវិញទៀត​យើង​ចាំបាច់ត្រូវ​តែ​ផ្តោត​លើ​គម្រោង​វារីអគ្គិសនីទាំងឡាយ​ដែល​ធ្វើ​ឲ្យ​ប្រាកដថា​គម្រោងទាំងនោះ​ត្រូវបានបញ្ចប់នៅ​ចុងឆ្នាំនេះ ។

រោងចក្រ​ថាមពល​ទាំងនោះ​នឹង​​​មាន​សមត្ថភាព​ផលិត​ថាមពលអគ្គិសនី​បាន​ចំនួន​៤​៦៨,៤៥​មេហ្គាវ៉ាត់​ហើយ​នឹង​ផលិត​ថាមពល​បាន​ជាមធ្យម​១.៨៧២,៩២​ជីហ្គាវ៉ាត់ម៉ោង​ក្នុង​មួយឆ្នាំ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES