ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការនគរបាលខេត្ត សហការជាមួយនឹងកម្លាំងនគរបាលមូលដ្ឋាន បានចុះស៊ើបអង្កេតដោយសម្ងាត់តាមជំនាញ ឈានដល់បើកប្រតិបត្តិការចុះបង្ក្រាបបទល្មើស គ្រឿង ញៀនមួយករណី ដោយចាប់ឃាត់ខ្លួន មនុស្សចំនួន៤នាក់ កាលពីវេលាម៉ោង៣ ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិអូរ– តាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្នុងករណីចុះបង្ក្រាបបទល្មើសគ្រឿងញៀននេះ រួមមាន ទី១–ឈ្មោះ ខុម ម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជាកម្មករ រស់នៅភូមិភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ទី២–ឈ្មោះជីម ភា ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នករត់ម៉ូតូឌុប រស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុង ប៉ៃលិន ទី៣–ឈ្មោះហឿន បញ្ញា ភេទប្រុស អាយុ ១៩ឆ្នាំ ជាកម្មករ រស់នៅភូមិផ្សារព្រំ ឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ និងទី៤–ឈ្មោះ ឈុំ រ៉េន ភេទប្រុស អាយុ៣៩ឆ្នាំ ជាកម្មករ រស់នៅ ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជន សង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ សុទ្ធ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនដែលកម្លាំង សមត្ថកិច្ចបានតាមប្រមាញ់ជាយូរណាស់មក ហើយ ប៉ុន្តែដោយសារកម្លាំងសមត្ថកិច្ចរកភ័ស្តុតាងដាក់បន្ទុកមិនបាន ទើបមិនធ្វើការចុះ បង្ក្រាបចាប់ឃាត់ខ្លួន នាំតែវាយស្មៅបង្អើល ពស់។ លុះក្រោយពីសមត្ថកិច្ចធ្វើការស្រាវជ្រាវ ដឹងពីសកម្មភាពរបស់ជនសង្ស័យច្បាស់ ទើប ឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនតែម្តង ដោយ ដកហូតបានវត្ថុតាងមួយចំនួនផងដែរ នាំមក សាកសួរនៅប៉ុស្តិ៍សមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាពួកគេពិតជាបានប្រើប្រាស់ និង ជួញដូរនៅសារធាតុទាំងនោះពិតប្រាកដមែន និងកំពុងតែនាំគ្នាប្រើប្រាស់គ្រឿងញៀន ត្រូវ សមត្ថកិច្ចចុះចាប់ខ្លួនសតែម្តង ។
ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបាន សមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំឃាំងបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បី សាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់។
នៅក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសគ្រឿងញៀននេះ ប្រជាពលរដ្ឋសាទរ និង សប្បាយរីករាយយ៉ាងខ្លាំង ខណៈឃើញនគរបាល ដុតដៃដុតជើង ចុះចាប់ជនល្មើសទាំងនោះយក មចាត់ការតាមផ្លូវច្បាប់ ព្រោះតែគ្រឿងញៀន បានបង្កឱ្យមានអំពើលួច ឆក់ ប្លន់ កាប់សម្លាប់ និងបង្កឱ្យមានអសន្តិសុខសង្គម ជាបន្តបន្ទាប់៕ រតនៈ