Thursday, March 20, 2025
Homeព័ត៌មានជាតិនគរបាលសែនសុខ ឃាត់ខ្លួនបុរស ៣នាក់​ពាក់​ព័ន្ធថ្នាំ​ញៀន

នគរបាលសែនសុខ ឃាត់ខ្លួនបុរស ៣នាក់​ពាក់​ព័ន្ធថ្នាំ​ញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ក៏ឃាត់ខ្លួនបានយុវជន៣នាក់ លាក់ទុកនូវថ្នាំ ញៀនមួយកញ្ចប់នៅជាប់នឹងខ្លួន កាលពីវេលា ម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតាមផ្លូវលេខ២០០៤ ស្ថិតក្នុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្ត្រីនគរបាលខណ្ឌសែនសុខ បានឱ្យដឹង ថា ជនសង្ស័យជាប់ពាក់ព័ន្ធនឹងថ្នាំញៀន ដែល សមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះស៊ុន កុនីកា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍- សែនជ័យ ទី២-ឈ្មោះណុប ពុយ អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាបជ័យ និងទី៣-ឈ្មោះហ៊ឹន សារិទ្ធ អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូ ឌុប ស្នាក់នៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌ ដង្កោ។

មន្ត្រីនគរខណ្ឌសែនសុខបានបន្តថា មុន ពេលឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ កម្លាំង អន្តរាគមន៍ខណ្ឌសែនសុខ និងនគរបាលចរាចរ បានសហការគ្នាដាក់គោលដៅនៅចំណុចខាងលើ ដើម្បីត្រួតពិនិត្យនូវច្បាប់ចរាចរណ៍។ លុះមក ដល់វេលាកើតហេតុ សមត្ថកិច្ចបានប្រទះឃើញ យុវជន៣នាក់ខាងលើ កំពុងជិះម៉ូតូតម្រង់មក កាន់គោលដៅត្រួតពិនិត្យរបស់សមត្ថកិច្ច មើល ទៅគួរឱ្យសង្ស័យ ក៏ឃាត់ពួកគេឆែកឆេរ រក ឃើញមានថ្នាំញៀនមួយកូនកញ្ចប់លាក់ទុក នៅជាប់នឹងខ្លួន ទើបសមត្ថកិច្ចឃាត់ខ្លួនទាំង ៣នាក់។

មន្ត្រីនគរបាលដដែលបានបន្តថា បន្ទាប់ ពីឃាត់ខ្លួននាំទៅដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លាភ្លាម ជនសង្ស័យបានសារភាពថា ថ្នាំញៀនប្រភេទក្រាមសថ្នា ១កូនថង់តូចខាង លើនេះ ពិតជារបស់ពួក់ខ្លួនប្រាកដមែន ហើយ ថ្នាំញៀននេះគឺខ្លួនបានទិញ ពីជនមិនស្គាល់ ឈ្មោះម្នាក់ ក្នុងតម្លៃ៤ម៉ឺនរៀល ដើម្បីយកទៅ ទុកប្រើប្រាស់តែប៉ុណ្ណោះ។

ក្រោយពេលឃាត់ខ្លួនសាកសួររួច សមត្ថ- កិច្ចបានរកឃើញថា ជនសង្ស័យឈ្មោះហ៊ឹន សារិទ្ធ ជាអ្នករត់ម៉ូតូឌុបមិនជាប់ពាក់ព័ន្ធនឹង ករណីថ្នាំញៀននេះ ក៏គ្រាន់តែអប់រំ ហើយ សមត្ថកិច្ចបានអនុញ្ញាតឱ្យគេត្រឡប់ទៅផ្ទះវិញ។ ដោយឡែកជនសង្ស័យ២នាក់ទៀត ជាប់ពាក់ ព័ន្ធនឹងបទល្មើស ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ ការបន្តតាមនីតិវិធី៕

RELATED ARTICLES