Thursday, March 20, 2025
Homeព័ត៌មានជាតិបង្ក្រាប​ចាប់​ជន​សង្ស័យ​សកម្ម​​ខាង​វាយ កាប់ គម្រាម​ប្លន់​បាន​២​នាក់

បង្ក្រាប​ចាប់​ជន​សង្ស័យ​សកម្ម​​ខាង​វាយ កាប់ គម្រាម​ប្លន់​បាន​២​នាក់

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញា សកម្មខាងដើរវាយ កាប់ គម្រាមប្លន់យក ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ត្រូវបានកម្លាំងនគរបាលបុ៉ស្តិចោមចៅ រួមជមួយកម្លាំង នគរបាលខណ្ឌពោធិសែនជ័យ តាមបង្រាបចាប់ខ្លួនបាន កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ តាមបណ្តឹងនិងចង្អុលបង្ហាញ មុខ ភិនភាគជនល្មើស ពីសំណាក់ជនរងគ្រោះ ។

ជនសង្ស័យជាមុខសញ្ញាចាស់ សកម្មខាង គម្រាម វាយ កាប់ ប្លន់ខាងលើមានឈ្មោះ បូ៊ រី ហៅអាម៉ាប់ អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ផ្ទះកើតហេតុខាងលើ ។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ វណ្ណៈ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិកើតហេតុ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យនិងបក្ខពួកតែងតែងតែធ្វើសកម្មភាព វាយ កាប់ គម្រាម ប្លន់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្មករ ជាញឹកញាប់ លើកចុងក្រោយ គម្រាមកាប់ ប្លន់យកគ្រឿងអល័ង្កកា ទូរស័ព្ទដៃ ពីជនរងគ្រោះ ជាគូរសង្សារ ខណៈដែលកំពុងអង្គុយលេង នៅដីវាលមួយកន្លែង ខាងក្រោយសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ កាលពីព្រលប់ថ្ងៃទី០៥ ខែកុម្ភាៈ ។ បន្ទាប់ពីជនរងគ្រោះរត់ទៅដាក់ពាក្យបណ្តឹង និងចំណាំភិនភាគ មុខមាត់ជនសង្ស័យ  ទើបសមត្ចកិច្ចកំណត់មុខសញ្ញា ហើយកម្លាំងនគរបាលចុះទៅបង្ក្រាបចាប់ ខ្លួនបាន២នាក់ជាបន្តបន្ទាប់ ។

ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបចាប់ជនសង្ស័យ ខាងលើ សមត្ថកិច្ចដកហូតបាន ថ្នាំញៀន១កញ្ចប់ធំ ដាវ ឧបករណ៍សម្រាប់ទាក់ឆ្កែ ឧបករណ៍សម្រាប់កាច់សោមូ៉តូ និងសម្ភារៈមួយចំនួនទៀត ។

ជនរងគ្រោះមានឈ្មោះ ទុំ ឆាលី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល សង្កាត់មានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិជម្ពូ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។ ចំណែកសង្សារមានឈ្មោះ ម៉េក មុំ ហៅស្រី អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង ចោមចៅ មានស្រុកកំណើតនៅភូមិក្អិន ឃុំ ចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ ។ សម្ភារៈបាត់បង់ ខ្សែកមាស១តម្លឹង ទូរស័ព្ទដៃម៉ាកសាំសុង១គ្រឿង ។ ជនរងគ្រោះ ត្រូវបានជនសង្ស័យឈ្មោះ បូ៊ រី ធ្វើសកម្មភាព ប្រដាប់ដោយកាំបិតបុ័ងតោ គម្រាមកាប់ ប្លន់យកគ្រឿងអល័ង្កកាកាលពីព្រលប់ថ្ងៃទី០៥ ខែកុម្ភៈ ខណៈដែលនាំគ្នានៅអង្គុយលេងនៅដីវាល ខាងក្រោយសួនកាណាឌីយ៉ា ។

ជនសង្ស័យទាំង២នាក់ក្រោយពីចាប់ឃាត់ខ្លួនបាននាំទៅសាកសួរនៅបុ៉ស្តិចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាន ចាត់ការទៅតាមនីតិវិធី ។ ស្របពេលនោះដែរ នគរបាលបានហៅមនុស្សប្រុសស្រី២នាក់ទៀត ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ និងត្រូវជាពូ ទៅសួរនាំ សង្ស័យសមគំនិត តាមការចង្អុលបង្ហាញប្រាប់ពីជនរងគ្រោះ ក្រោយកើតហេតុ ស្រ្តីជាម្តាយរូបនេះ រារាំង និងបណ្តេញជនរងគ្រោះដែលបានរត់តាមដល់ផ្ទះ និងបានដណ្តើមយកខ្សែក ដែលកូនប្លន់បានសម្រេចទៀតផង ៕

 

RELATED ARTICLES