ភ្នំពេញ៖មុននេះខេមរៈ សិរីមន្ដ ត្រូវបង្ខំចិត្តលុបចោលបទ”ឆ្នាំហ្នឹងសប្បាយខ្លាំង”ជាបន្ទាន់ ព្រោះតែលោកថៃ កាន់កំាំភ្លើងបាញ់ទឹកដាក់គ្នារញ៉េរញ៉ៃខ្លាំង នាំឲ្យមានការរិះគន់គ្រប់ទិសទីថាគ្មានបានបង្ហាញពីវប្បធម្មខ្មែរប៉ុនក្រចកដៃឡើយ។ប៉ុន្ដែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលស្រាប់តែពេលនេះមាស សុខសោភា ដែលស្ងប់ស្ងាត់ លែងមានបទល្បីៗជាច្រើនខែមកហើយតាំងពីចេញពីថោន នោះស្រាប់តែនាងធ្វើឲ្យFan ស្រឡាំងកាំង និងខ្លះទៀតបាស់សក់ច្រូង តែម្ដងព្រោះតែសោភា ចេញបទថ្មីសម្រាប់ចូលឆ្នាំខ្មែរបទ”តប់ “ ឬអ្នកលេងបណ្ដាញសង្គមហៅថាបទ”បងកុំបាញ់ទឹកដាក់មុខអូន “ព្រោះក្នុងបទនោះមានប៉ារូលបែបនេះ ហើយរូបភាពប្រុសយកកាំភ្លើងបាញ់ទឹកដាក់មុខសោភា តែនាងយកលឆ័ត្របាំងមុខមាត់ ។
Vj Alaskoo ក្រោយឃើញមាស សុខសោភា ចេញបទនេះលោកបង្ហោះសារនៅលើហ្វេសបុកថា “យើស ស្រីភា ….កុំបាញ់ទឹកដាក់មុខអូន “។ហ្វេសបុកឈ្មោះToro Toro ខមិនថា “មានតែអ្នកនិពន្ធ និងចម្រៀងទេ ដឹងខ្លួនឯងច្បាស់ថាគិតអី “។ហ្វេសបុកឈ្មោះRathanak Vibol ខមិនថា”ត្រូវតែបាញ់ដាក់មុខ “។ហ្វេសបុកឈ្មោះHeng Theara ខមិនថា”វាជាទម្លាប់របស់ខ្ញុំដែរ ជានិច្ចកាលខ្ញុំតែងតែបាញ់ដាក់មុខចឹងហើយបង”។ហ្វេសបុកឈ្មោះDara Gd ខមិនថា”ខ្ញុំវិញបាញ់ចូលមាត់”។ហ្វេសបុកឈ្មោះហួ គឹមចេង ខមិនថា”ស្ងាត់ៗចេញមកសាហាវហ្មងបង “។
យ៉ាងណានៅលើបណ្ដាញសង្គមហ្វេសបុកគេមិនឃើញមានខមិនណាដែលវាយប្រហារធ្ងន់ទៅលើមាស សុខសោភា នោះទេ ព្រោះទោះជាបទនោះស្ដាប់ទៅប្រុសៗហាក់នឹកដល់រឿងផ្សេងមែន ប៉ុន្ដែសោភា បានស្លៀកក្បិន និងបង្ហាញពីល្ខោនស្រមោលស្បែកធំ នៅក្នុងMV បទចម្រៀងរបស់នាងទៀតផង ដែលខុសពីបទចម្រៀងខេមរៈ សិរីមន្ដ កាន់កំាំភ្លើងបាញ់ទឹកដូចគ្នាដែរ តែមុនពេលលុបចោលមានបណ្ឌិត និងអ្នកលេងបណ្ដាញសង្គមវាយប្រហាររហូតដល់សាមីខ្លួនមិនអាចរក្សារបទនោះទុកបាន។សម្រាប់សុខសោភា វិញតាំងពីចេញពីថោន ៣ឆ្នាំ ច្រៀងនៅរាម ២ឆ្នាំ និងបច្ចុបប្បន្ននាងច្រៀងនៅផលិតកម្មCamtrax Music ជាង១ឆ្នាំគឺទើបតែបទ”តប់” ឬ”បងកុំបាញ់ទឹកដាក់មុខអូន”នេះទេដែលមានការយកមកវែកញែកពីអ្នកលេងបណ្ដាញសង្គម ខណៈដែលTop Fan របស់នាងនៅតែគាំទ្រតារាវ័យជាង៤០ឆ្នាំរូបនេះដដែល ព្រោះថាក្រៅពីមានចំណងជើងនិងប៉ារូលបែបកន្ទ្រាក់បែបនេះសោភា ក៍បានបង្ហាញនូវរូបភាពវប្បធ័មខ្មែរក្នុងបទចម្រៀងនោះតាមរយៈរូបភាពផងដែរ ។
គួរបញ្ជាក់ថាមុនចេញចំណងជើងបែបស្រើបស្រាលបន្ដិចនេះមាស សុខសោភា មុននេះក៍ចេញបទ”2 Am “ដែលMV នោះបង្ហាញពីការសម្ដែងបែបស្រើបស្រាលទៀតផង ខណៈដែលនាងចង់កែប្រែទីផ្សារចម្រៀងរបស់ខ្លួនឲ្យមានការទាក់ទាញជាថ្មី ក្រោយស្ងប់ស្ងាត់ជិត៤ឆ្នាំមកនេះ។ប៉ុន្ដែសុខសោភា ជាតារាចេះសម្របខ្លួនទៅតាមពេលវេលា ហេតុនេះនាងមិនដែលរងនូវការវាយប្រហារឿងបទចម្រៀងឬការស្លៀកពាក់ខ្លាំងទេ បើទោះជាឆ្នាំមុនលោកម៉ៃ សុគន្ធ ធ្លាប់រិះគននាងដោយបើកចំហពីរឿងពាក់អាវវ៉ែនតាច្រៀងនៅPub មួយហើយធ្វើឲ្យអ្នកគាំទ្រជាស្រី្ដធ្វើតាមនាងដោយជិះម៉ូតូពាក់តែអាវវ៉ែនតាដែរក្ដី តែពេលនេះសោភា នៅតែលេងខ្លួនបែបស៊ិចស៊ីតាមប្រភេទកម្មវិធីខ្លះតម្រូវដដែល ។ប្រភពបានឲ្យដឹងថាសុខសោភា បន្ទាប់ពីសម្រេចចិត្តច្រៀងដោយគ្មានផលិតកម្មតាំងពីឆ្នាំ២០២៣មកពេលនេះបទចម្រៀងនាងមានលោកមាស សុខរតនៈ ជាបងប្រុសនាងនិងស្វាមីនាងលោកអ៊ឹត រ៉ាដា ជាអ្នករៀបចំឲ្យ ខណៈដែលការថតវីដេអូMV វិញនាងមានជំនួយពីលោកហេង ទ្រី ប្ដីម៉ារ៉ា ដូណា ។គេចាំមើលថាសុខសោភា ក្រៅពីលេងចំណងជើងនិងប៉ារូលបែបកន្រា្ទក់ រួមទាំងការតែងខ្លួនប្លែកៗនេះនាងនឹងជ្រើសយកវិធីបែបណាទៀតទៅ ដើម្បីបំបែកទីផ្សារចម្រៀងនៅឆ្នាំ២០២៤ នេះឲ្យខាងតែបាន ខណៈដែលផលិតកម្ម៣គឺថោន ,Galaxy និងហង្សមាសនៅតែចាំត្រងយករូបនាង តែសោភា បែជាមិនចាប់អារម្មណ៍ទៅវិញដោយសុខចិត្តយកបទល្បីចាស់ៗរបស់ខ្លួនមកកែភ្លេងច្រៀងជាថ្មី ហើយក៍មិនទាន់រកបានដៃគូដ៍សាកសមជាមួយនាងដែរ ។
ក្រៅពីមាស សុខសោភា តារាចម្រៀងដែលចូលចិត្តប្រើចំណងជើងចម្រៀងដាស់អារម្មណ៍ប្រុសៗឲ្យបាស់សក់ច្រូងនោះមានដូចជានាងផាន វីរ៉ាទី ដែលចេញបទ”ព្រឹកសុំមួយ យប់សុំមួយ “ជាដើម តែចំណងជើងទាំងនោះគ្រាន់តែទាក់ទាញប៉ុណ្ណោះ ខណៈអត្ថន័យគឺផ្សេងពីការយល់ឃើញមួយភ្លែត ។Fan ថាសម្រាប់មាស សុខសោភា ពេលនេះបើចង់ធ្វើឲ្យរឿងនាងផ្ទុះឡើងវិញនោះក្រៅពីលេងចំណងជើងចម្រៀងប្លែកៗនោះនាងគួរតែដឹកដៃសា្វមីលោកអ៊ឹត រ៉ាដា រៀបការជាលើកទី៣ ដោយបើកចំហឲ្យផ្អើលមេឃ ទើបទស្សនិកកាន់តែចាប់អារម្មណ៍ថែមទៀតជាមិនខាន ៕