Tuesday, April 30, 2024
Homeតារាខ្មែរមាស សុខសោភា ៖ផ្ទុះកាវែកញែកបទថ្មី ប៉ារ៉ូល​បាស់សក់

មាស សុខសោភា ៖ផ្ទុះកាវែកញែកបទថ្មី ប៉ារ៉ូល​បាស់សក់

ភ្នំពេញ៖មុននេះខេមរៈ សិរីមន្ដ ត្រូវបង្ខំចិត្តលុបចោលបទ”ឆ្នាំហ្នឹងសប្បាយខ្លាំង”ជាបន្ទាន់ ព្រោះ​តែ​លោកថៃ កាន់កំាំភ្លើងបាញ់ទឹកដាក់គ្នារញ៉េរញ៉ៃខ្លាំង នាំឲ្យមានការរិះគន់គ្រប់​ទិសទីថាគ្មាន​បានបង្ហាញពីវប្បធម្មខ្មែរប៉ុនក្រចកដៃឡើយ។ប៉ុន្ដែ​អ្វីដែលគួរឲ្យភ្ញាក់ផ្អើលស្រាប់​តែពេល​នេះ​មាស សុខសោភា ដែលស្ងប់ស្ងាត់ លែងមានបទ​ល្បីៗ​ជា​ច្រើនខែមកហើយតាំងពីចេញ​ពី​ថោន នោះស្រាប់តែនាងធ្វើឲ្យFan ស្រឡាំងកាំង និង​ខ្លះទៀតបាស់សក់ច្រូង តែម្ដងព្រោះ​តែសោភា ចេញបទថ្មីសម្រាប់ចូលឆ្នាំខ្មែរបទ”តប់ “ ឬអ្នក​លេងបណ្ដាញសង្គមហៅ​ថាបទ​”បងកុំបាញ់ទឹកដាក់មុខអូន “ព្រោះក្នុងបទនោះ​មានប៉ារូល​បែបនេះ ហើយរូបភាពប្រុស​យក​កាំភ្លើងបាញ់ទឹកដាក់​មុខសោភា តែនាងយកលឆ័ត្របាំងមុខមាត់ ។

Vj Alaskoo ក្រោយឃើញមាស សុខសោភា ចេញបទនេះលោកបង្ហោះសារនៅលើ​ហ្វេស​បុកថា “យើស ស្រីភា ….កុំបាញ់ទឹកដាក់មុខអូន “។ហ្វេសបុកឈ្មោះToro Toro ខមិនថា “មានតែអ្នកនិពន្ធ និងចម្រៀងទេ ដឹងខ្លួនឯងច្បាស់ថាគិតអី “។ហ្វេសបុកឈ្មោះRathanak Vibol ខមិនថា”ត្រូវតែបាញ់ដាក់មុខ “។ហ្វេសបុកឈ្មោះHeng Theara ខមិនថា”វាជាទម្លាប់​របស់ខ្ញុំដែរ ជានិច្ចកាលខ្ញុំតែងតែបាញ់ដាក់មុខចឹងហើយបង”។ហ្វេសបុកឈ្មោះDara Gd ខមិនថា”ខ្ញុំវិញបាញ់ចូលមាត់”។ហ្វេសបុកឈ្មោះហួ គឹមចេង ខមិនថា”ស្ងាត់ៗចេញ​មកសា​ហាវហ្មងបង “។

យ៉ាងណានៅលើបណ្ដាញសង្គមហ្វេសបុកគេមិនឃើញមានខមិនណាដែលវាយប្រហារធ្ងន់ទៅលើមាស សុខសោភា នោះទេ  ព្រោះទោះជាបទនោះស្ដាប់ទៅប្រុសៗ​ហាក់​នឹក​ដល់​រឿងផ្សេងមែន ប៉ុន្ដែសោភា បានស្លៀកក្បិន និងបង្ហាញពីល្ខោនស្រមោលស្បែកធំ នៅ​ក្នុង​MV បទចម្រៀងរបស់នាងទៀតផង ដែលខុសពីបទចម្រៀងខេមរៈ សិរីមន្ដ កាន់កំាំភ្លើង​បាញ់ទឹក​ដូចគ្នាដែរ តែមុនពេលលុបចោលមានបណ្ឌិត និងអ្នកលេងបណ្ដាញសង្គមវាយ​ប្រ​ហាររហូត​ដល់​សាមីខ្លួនមិន​អាចរក្សារបទនោះទុកបាន។សម្រាប់សុខសោភា វិញតាំងពីចេញពីថោន ៣ឆ្នាំ ច្រៀងនៅរាម ២ឆ្នាំ និងបច្ចុបប្បន្ននាងច្រៀងនៅផលិតកម្មCamtrax Music ជាង១ឆ្នាំគឺ​ទើបតែបទ”តប់” ឬ”បងកុំបាញ់ទឹកដាក់មុខអូន”នេះទេដែលមាន​ការយកមកវែក​ញែកពីអ្នក​លេង​បណ្ដាញសង្គម ខណៈដែលTop Fan របស់នាងនៅតែគាំទ្រតារាវ័យ​ជាង​៤០​ឆ្នាំរូបនេះ​ដដែល ព្រោះថាក្រៅពីមានចំណងជើងនិងប៉ារូលបែបកន្ទ្រាក់បែបនេះសោភា ក៍បាន​បង្ហាញ​នូវរូបភាពវប្បធ័មខ្មែរក្នុងបទចម្រៀងនោះតាមរយៈរូបភាពផងដែរ ។

 គួរបញ្ជាក់ថាមុនចេញចំណងជើងបែបស្រើបស្រាលបន្ដិចនេះមាស សុខសោភា មុន​នេះក៍ចេញបទ”2 Am “ដែលMV នោះបង្ហាញពីការសម្ដែងបែបស្រើបស្រាលទៀតផង ខណៈ​ដែលនាងចង់កែប្រែទីផ្សារចម្រៀងរបស់ខ្លួនឲ្យមានការទាក់ទាញជាថ្មី ក្រោយស្ងប់ស្ងាត់ជិត​៤​ឆ្នាំ​មកនេះ។ប៉ុន្ដែសុខសោភា ជាតារាចេះសម្របខ្លួនទៅតាមពេលវេលា ហេតុនេះនាងមិន​ដែល​​រង​នូវការវាយប្រហារឿងបទចម្រៀងឬការស្លៀកពាក់ខ្លាំងទេ បើទោះជាឆ្នាំមុនលោកម៉ៃ សុគន្ធ ធ្លាប់រិះគននាងដោយបើកចំហពីរឿងពាក់អាវវ៉ែនតាច្រៀងនៅPub មួយហើយធ្វើឲ្យអ្នក​គាំទ្រ​ជាស្រី្ដធ្វើតាមនាងដោយជិះម៉ូតូពាក់តែអាវវ៉ែនតាដែរក្ដី តែពេល​នេះ​សោភា នៅតែលេង​ខ្លួន​បែប​ស៊ិច​ស៊ីតាមប្រភេទកម្មវិធីខ្លះតម្រូវដដែល ។ប្រភពបានឲ្យ​ដឹងថា​សុខសោភា បន្ទាប់ពី​សម្រេច​ចិត្តច្រៀងដោយគ្មានផលិតកម្មតាំង​ពីឆ្នាំ២០២៣មកពេលនេះបទ​ចម្រៀងនាងមាន​លោកមាស សុខរតនៈ ជាបងប្រុសនាងនិងស្វាមីនាងលោកអ៊ឹត រ៉ាដា ជាអ្នក​រៀបចំឲ្យ ខណៈ​ដែលការថតវីដេអូMV វិញនាងមានជំនួយពីលោកហេង ទ្រី ប្ដីម៉ារ៉ា ដូណា ។​គេចាំមើលថាសុខសោភា ក្រៅពីលេងចំណងជើងនិងប៉ារូលបែបកន្រា្ទក់ រួមទាំងការតែងខ្លួន​ប្លែកៗនេះនាងនឹងជ្រើសយកវិធីបែបណាទៀតទៅ ដើម្បីបំបែកទីផ្សារចម្រៀងនៅឆ្នាំ២០២៤ នេះឲ្យខាងតែបាន ខណៈដែលផលិតកម្ម៣គឺថោន ,Galaxy និងហង្សមាសនៅតែចាំត្រង​យក​រូបនាង តែសោភា បែជាមិនចាប់អារម្មណ៍ទៅវិញដោយសុខចិត្តយកបទល្បី​ចាស់ៗ​របស់​ខ្លួនមកកែភ្លេងច្រៀងជាថ្មី ហើយក៍មិនទាន់រកបានដៃគូដ៍សាកសមជាមួយនាងដែរ ។

 ក្រៅពីមាស សុខសោភា តារាចម្រៀងដែលចូលចិត្តប្រើចំណងជើងចម្រៀងដាស់​អារម្មណ៍​​ប្រុស​ៗឲ្យបាស់សក់ច្រូងនោះមានដូចជានាងផាន វីរ៉ាទី  ដែលចេញបទ”ព្រឹកសុំមួយ យប់សុំមួយ “ជាដើម តែចំណងជើងទាំងនោះគ្រាន់តែទាក់ទាញប៉ុណ្ណោះ ខណៈអត្ថន័យ​គឺ​ផ្សេង​ពី​ការ​យល់​ឃើញមួយភ្លែត ។Fan ថាសម្រាប់មាស សុខសោភា ពេលនេះបើចង់ធ្វើឲ្យ​រឿងនាងផ្ទុះ​ឡើង​វិញនោះក្រៅពីលេងចំណងជើងចម្រៀងប្លែកៗនោះ​នាងគួរតែដឹកដៃ​សា្វមី​លោកអ៊ឹត រ៉ាដា រៀបការជាលើកទី៣ ដោយបើកចំហឲ្យផ្អើលមេឃ ទើបទស្សនិកកាន់តែ​ចាប់អារ​ម្មណ៍​​ថែម​ទៀតជាមិនខាន ៕

RELATED ARTICLES