Friday, October 18, 2024
Homeតារាខ្មែរ បេប៊ី សង្ឃឹមល្បី ”ពូជខ្ញុំចឹង” វគ្គ២

 បេប៊ី សង្ឃឹមល្បី ”ពូជខ្ញុំចឹង” វគ្គ២

កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៧ ផលិតកម្ម Rock បានធ្វើពិធីសម្ពោធរឿង ”ពូជខ្ញុំចឹង” វគ្គ២ ដែលរៀបចំធ្វើពិធីនៅផ្សារស្ទឹងមានជ័យ ដោយមានតារាៗជាច្រើនបានចូលរួម ធ្វើឲ្យផ្អើលអាជីវករក្នុងផ្សារតែម្ដង ព្រោះតែមានតារាចម្រៀងជាប់ជយលាភី Cambodian Idols រដូវកាលទី២ នាងឈីន រតនៈ បានចូលរួមបង្ហើរសំនៀង រួមជាមួយការសម្ដែងសៀក ពីលោកគ្រូសូឡូ ជូនភ្ញៀវទស្សនាផងដែរ។

លោកយឹម សុសត្យា ហៅលី ម៉េង អ្នកចាត់ការទូទៅរបស់ផលិតកម្ម Rock និងជាជំនួយការរបស់លោកឧកញ៉ាគិត ធាង​ បានឲ្យដឹងថា Rock បានចំណាយពេលផលិតរឿងនេះ រយៈពេល១ខែ ទើបចប់ ហើយក្រោយពីធ្វើពិធីសម្ពោធជាផ្លូវការ នៅថ្ងៃទី០៦ ខែកុម្ភៈ នេះហើយ រឿង”ពូជខ្ញុំចឹង” វគ្គ២ នេះ នឹងត្រៀមដាក់បញ្ចាំងជាផ្លូវការ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុននេះ នៅតាមបណ្ដារោងភាពយន្ដទំនើបៗទាំងអស់តែម្ដង។

លោកលី ម៉េង បានបញ្ជាក់ថា ”រឿង ”ពូជខ្ញុំចឹង” វគ្គ២នេះ Rock បានចំណាយទុនអស់៥ម៉ឺនដុល្លារ ប្រហាក់ប្រហែលរឿងមុនៗរបស់ Rock ដែរ ហើយយើងបានប្រើប្រាស់ប្រភេទកាមេរ៉ាល្អ បច្ចេកវិទ្យាចុងក្រោយ Black Magic ដែលមានរូបភាពច្បាស់ល្អ។ មូលហេតុដែល Rock ផលិតរឿង​”ពូជខ្ញុំចឹង” វគ្គ២នេះឡើង គឺដោយសារតែមានហេតុផល៤យ៉ាង គឺទី១. ដោយសារតែទទួលបានការគាំទ្រច្រើន កាលយើងផលិតរឿង ”ពូជខ្ញុំចឹង” វគ្គ១នោះ ទី២. ដោយសារតែមានការសំណូមពរពីទស្សនិកជនច្រើន ចង់ឲ្យយើងធ្វើវគ្គ២នេះទៀត ទើបយើងបំពេញសំណូមពរអ្នកគាំទ្ររបស់ផលិតកម្ម Rock ទី៣. សាច់រឿងហ្នឹងយើងអាចហែកជាវគ្គ២បាន ត្រូវតែធ្វើ និងទី៤. គឺនៅវគ្គ២នេះ មានឆ្លុះបញ្ចាំងពីអ្នកតាភាវៈល្អ។

លោកយឹម សុសត្យា ហៅលី ម៉េង អ្នកចាត់ការទូទៅរបស់ផលិតកម្ម Rock

លោកលី ម៉េង ប្រាប់ថា ”សម្រាប់ផលិតកម្ម Rock មានគោលការណ៍ផលិតភាពយន្ដឲ្យបាន៥៦រឿង ក្នុង១ឆ្នាំ ដើម្បីលើកស្ទួយវិស័យភាពយន្ដខ្មែរ។ ប៉ុន្តែ ផលិតកម្ម Rock នឹងផលិតរឿងយកគុណភាព មិនមែនយកបរិមាណឡើយ”។

គួរបញ្ជាក់ថា រឿង ”ពូជខ្ញុំចឹង” វគ្គ២ នឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី០៩ ខែកុម្ភៈ តាមរោងភាពយន្ដទំនើបទាំងអស់ នៅរាជធានីភ្នំពេញ រួមទាំងរោងកុន Platinum និងបារ៉ាយអណ្ដែត ខេត្តសៀមរាប ផងដែរ។ សម្រាប់វគ្គ២ រឿង ”ពូជខ្ញុំចឹង” នេះ គឺមានតួឯកស្រី នាងជុំ រចនាពេជ្រ និងតួឯកប្រុស នាយគ្រឿន រួមទាំងតារាកិត្តិយសជាច្រើនដួងទៀតផងដែរ ហេតុនេះហើយ បានជា Rock សង្ឃឹមថា រឿងនេះនឹងមានការគាំទ្រច្រើនពីមហាជនជាងវគ្គ១ទៅទៀតជាមិនខាន៕

RELATED ARTICLES