លីបង់៖ កាលពីថ្ងៃពុធសភា របស់លីបង់បាន ខកខាននៅក្នុងការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីថ្មីលំដាប់ លេខរៀងទី៤២ របស់ខ្លួនដោយ សារតែមិនមានកូរ៉ុមគ្រប់តាមរដ្ឋធម្មនុញ្ញតម្រូវ។
ចំណែកអ្នកនាំ ពាក្យសភាជាតិលោក Nabih Berri បានអំពាវនាវឲ្យមានការប្រារព្ធសម័យប្រជុំថ្មីនៅថ្ងៃ៨ សីហាខាងមុខនេះ។
លីបង់ពុំមានប្រធានាធិបតីចាប់តាំងពីអតីតប្រធានាធិបតីលោក Michel Suleiman បានបញ្ចប់ អាណត្តិកាលពីថ្ងៃ២៥ឧសភាឆ្នាំ២០១៤ ហើយ ក៏មានការបែកចែកគោល នយោបាយដ៏គ្រោះថ្នាក់ក្នុងចំណោមគណៈបក្សនានា របស់លីបង់ដែលបានបង្អាក់ដល់ការបោះឆ្នោតជ្រើសរើសអ្នកកាន់ តំណែងនេះ។អ្នកតំណាង រាស្ត្រលោក MP Butros Harb បានប្រាប់អ្នកសារព័ត៌មានក្រោយ ពីការបើកសម័យប្រជុំមិន ទទួលបានជោគជ័យថា សេចក្តីសម្រេចនៃនយោបាយ ក្នុងការរារាំងដល់ការបោះឆ្នោតប្រធានាធិបតី គឺនៅតែបន្តកើតមានដដែលហើយប្រវត្តិសាស្ត្រនឹង តិទៀនលើអ្នកទាំងឡាយណាដែល កំពុងតែធ្វើជាឧបសគ្គដល់ការបោះឆ្នោតនេះ។
តាមតួលេខបង្ហាញថាមាន តែអ្នកតំណាងរាស្ត្រ៣៧នាក់ ប៉ុណ្ណោះដែលបានមកកាន់វិមានរដ្ឋសភាដើម្បីចូលរួម ក្នុងសម័យប្រជុំនេះ ខណៈពីរ ភាគបីនៃកៅអីសមាជិកសភាចំនួន១២៨តំណាង ឲ្យកូរ៉ុមដែលគេត្រូវការ។
យោងតាមកតិកាសញ្ញាជាតិ តំណែងប្រធា នាធិបតីគួរតែផ្តល់ឲ្យដល់បេក្ខជនដែលមានពី អ្នកកាន់សាសនាគ្រិស្ត ខណៈអ្នក នាំពាក្យលើកឡើងថាជាអ្នកកាន់សាសនាមូស្លីមនិកាយស៊ីអ៊ីត ហើយនាយករដ្ឋមន្ត្រីជាអ្នកកាន់សាសនា មូស្លីមនិកាយសាន់នី។
ទោះជាយ៉ាងណា រដ្ឋធម្មនុញ្ញបានចែងថាក ក្នុងករណីអវមានប្រធានាធិបតី គណៈរដ្ឋមន្ត្រីទទួលខុសត្រូវក្នុងការ ដឹកនាំកិច្ចការប្រទេសជាតិរហូតដល់ការបោះឆ្នោតជ្រើស រើសប្រធានាធិបតី។