តាមប្រភពព័ត៌មានពីកីឡាករ Ivan Rakitic មិត្តរួមក្រុមរបស់ម៉េស៊ី បានថ្លែងប្រាប់កាសែតក្រូអាស៊ី ថា កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានទិញផ្ទះអ្នកជិតខាងដែលស្ថិតនៅជាប់របងនឹងផ្ទះរបស់លោក។ មូលហេតុដែលម៉េស៊ី សម្រេចចិតិ្តទិញផ្ទះនេះ ដោយសារតែ អ្នកជិតខាងនោះតែងតែបង្កសម្លេងរំខានខ្លាំងពេក។
កីឡាករRakitic បាននិយាយបែបចំអកឲ្យម៉េស៊ីថា ប្រហែលជាគាត់ចង់រស់នៅតែឯងក្នុងទីក្រុង Castelldefels ដ៏ស្ងប់ស្ងាត់នេះតែម្នាក់ឯង។ ទាក់ទងទៅនឹងការទិញផ្ទះថ្មីនេះ ពុំមានព័ត៌មានណាបង្ហើបឲ្យដឹងពីតម្លៃនោះទេ។
ដោយឡែកកាសែតអេស្ប៉ាញក៏បានរាយការណ៍ឲ្យដឹងដែរថា៖”ខ្សែប្រយុទ្ធម៉េស៊ីធ្លាប់បាននិយាយពីអ្នកជិតខាងដែលតែងតែបង្កសម្លេងរំខាន ដូចជា ស៊ីផឹក ស្រែកឡូឡា ចាក់តន្ត្រីលឺខ្លំាងនៅពេលយប់ និងមានអាកប្បកិរិយាឈ្លើយទៀតផង។លើសពីនេះទៅទៀតអ្នកជិតខាងនេះក៏ធ្លាប់បង្កជម្លោះជាមួយម៉េស៊ីរឿងធ្វើរបងព្រំដី ហើយធ្លាប់ប្តឹងម៉េស៊ី ឡើងតុលាការដែរ’’។
ដោយសារហេតុផលទាំងនេះហើយដែលជម្រុញខ្សែប្រយុទ្ធ Barcelona រូបនេះសម្រេចចិត្តទិញតែម្តងទៅ។
ដោយ៖ ហេង ដេត