Saturday, November 16, 2024
Homeតារាខ្មែរតើស្រីតូច ចំណាន ៖អាចធ្វើបានល្អជាងចន ច័ន្ទលក្ខិណា ឬអត់ ?

តើស្រីតូច ចំណាន ៖អាចធ្វើបានល្អជាងចន ច័ន្ទលក្ខិណា ឬអត់ ?

ភ្នំពេញ៖ស្រីតូច ចំណាន បានឡើងជាប្រធានសិល្បករខ្មែរអាណត្តិទី៦ ជាង២សប្ដាហ៍​មក​ហើយ នឹងបានបើកកិច្ចប្រជុំជាបន្ដបន្ទាប់ជាមួយសិល្បករអាជីព និងអ្នកជំនាញសិល្បៈ​ដើ​ម្បីរិះរកមតិរួមពង្រឹងសិល្បករឲ្យមានគុណភាព ធ្វើជាគំរូរបស់មហាជន។ទោះជាយ៉ាងណា​អ្វីដែលជាការទន្ទឹងរងចាំរបស់សិល្បករ និងទស្សនិកជននា ពេលនេះគេចាំមើលថា​តើ​លោ​ក​​ជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន នឹងមានការដឹកនាំសមាគមសិល្បករអាណត្តិថ្មីនេះបានល្អជាង​អ្នកនាង​ចន ច័ន្ទលក្ខិណា ដែលបញ្ចប់អាណត្តិចាស់ ឬយ៉ាងណា?

 បើយោងតាមតារាដែលត្រូវបានស្រីតូច ចំណាន កោះប្រជុំកាលពីពេលថ្មីៗនេះពួក​គេបង្ហើបថាពេលនេះរចនា សម្ព័ន្ធថ្មីរបស់សមាគមសិល្បករខ្មែរអាណត្តិទី៦ នៅមិនទាន់បាន​រៀបចំរួចរាល់នៅឡើយទេ ហើយការប្រជុំកាល ពីពេលថ្មីៗនេះគ្រាន់តែ​លោកជំទាវឧក​ញ៉ា​ចំណាន ស្ដាប់មតិសិល្បករដែលចូលរួមបញ្ចេញជាយោបល់ជុំវិញការ កំណត់​អត្តសញ្ញាណថា​បុគ្គលសិល្បករបែបណាគួរតែនឹងក្លាយទៅជាសមាជិករបស់សមាគមមួយនេះដែលមានកាតជាសម្គាល់ និងសិល្ប​ករ​បែបណាមិនគួរត្រូវបានផ្ដល់ជាសមាជិករបស់សមាគម​។​ប្រភពបានឲ្យដឹងថានៅ​ក្នុង​កិច្ចប្រជុំនោះក៍មានក៍មានការលើកឡើងថាតារាTik Tok ខ្លះក៍​មិនគួរណាក្លាយ​ទៅជាសមា​ជិករបស់សមា គមដែរ ។

 លោកអ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម  ដែលបានចូលរួមប្រជុំជាមួយ​សិល្បករមួយ​ចំនួន​ទៀតក្រោម​ការ​ដឹក​នាំរបស់លោកជំទាវឧកញ៉ាស្រីតូច ចំណាន កាលពីពេលថ្មីៗនេះ​បាន​ប្រាប់​”នគរធំ” តាម​ទូរស័ព្ទកាលពីរសៀលថ្ងៃទី១៦ ឧសភា ថាពេលនេះសមាគមសិល្បករអាណត្តិថ្មី កំពុងរៀបចំ​រចនាសម្ព័ន្ធថ្មីមិនទាន់រួចរាល់នោះទេ ហើយលោកពេញចិត្តក្នុងការ​ចូលរួម​ផ្ដល់​យោបល់​ពិភា​ក្សាគ្នាដើម្បីឲ្យសិល្បៈខ្មែររីកចម្រើនទៅមុខ។នាយក្រឹម បន្ថែមថាលោកបានផ្ដល់​យោបល់ដល់​លោកជំទាវចំណាន ថាឲ្យសមាជិកក្នុងសមាគមសិល្បករខ្មែរទាំងអស់បង់​លុយ​ប្រចាំឆ្នាំមក​សមា​គម ដើម្បីឲ្យសមាគមមានចំណូលឬប្រាក់តំកល់ តែលោកសូមឲ្យ​លោក​ជំ​ទាវ ប្រធាន​សមា​គម​យកតម្លៃទាប ដើម្បីឲ្យសិល្បករចូលក្នុងសមាគមបាន​ច្រើន។លោក​ប៊ុណ្ណា​រ៉ាត់ ថាចំណុចនេះលោកជំទាវចំណាន បានស្ដាប់យោលបល់លោកដែរ ហើយលោកក៍​បាននិ​យាយ​ចង់ឲ្យសិល្បៈមានការររួបរួមគ្នា​។លោកថាករណីតារាTik Tok បើគាត់​មាន​ក្រម​សីលធ័មល្អ តាមគំនិតរបស់លោកក៍អាចក្លាយទៅជាសមាជិករបស់សមា គមបានដែរ ព្រោះគេក៍មានការគាំទ្រច្រើន មានViews ច្រើនដែរ តែសំខាន់បំផុតលើក្រមសីលធ័ម ។

 ឆ្លើយតបសំណួរថាតើលោកអ៊ូ ប៊ុណ្ណារ៉ាត់ មានជំនឿរចិត្តថាលោកជំទាវអ្នកឧកញ៉ា​ស្រី​តូច ចំណាន អាចដឹកនាំសមាគមសិល្បករខ្មែរអាណត្តិទី៦ បានល្អជាងលោកជំទាវចន ច័ន្ទ​លក្ខិ​ណា ដែរ ឬអត់នោះនាយក្រឹមថា បែជាថាសំណួរនេះមិនគួរសួរទៅវិញ តែថាអ្វីដែល​លោកក៍ដូចជាសិ​ល្បករផ្សេងទៀតមានភាពកក់ក្ដៅនោះគឺលោកជំ ទាវឧកញ៉ាម៉ៅ ចំណាន មានទ្រព្យធនអីចឹង​រឿង​បញ្ហាហិរញ្ញវត្ថុលុយកាក់មួយគឺអត់ភ័យទេ ។លោកប៊ុណ្ណារ៉ាត់ ថា​មនុស្ស​ដើរហាលភ្លៀង តែងតែទទឹកភ្លៀងហើយ និងថាអ្នកនាងចន ច័ន្ទ ក៍ជាអ្នក​រងគ្រោះ​ម្នាក់ដែរ។លោកប៊ុណ្ណារ៉ាត់ បន្ថែមថា​លោក​សប្បាយចិត្តដែលប្រធានសិល្បករខ្មែរ​អាណត្តិថ្មី​មានការកោះប្រជុំស្ដាប់មតិសិល្បកររៀមច្បងចាស់ៗ ដែលនេះជាចំណុចល្អមួយ ហើយពីមុន​មកលោកមិនដែលឃើញ​។លោក​ថាថ្ងៃក្រោយបើមាន​ការតែងតែងរូបលោក​ជាផ្នែកណាមួយ​ក្នុងសមាគមសិល្បករខ្មែរអាណត្តិថ្មីនៅក្នុងរចនាសម្ព័ន្ធនោះលោកពេញចិត្តនឹងទទួលធ្វើការងារនោះដោយស្ម័គ្រចិត្តជានិច្ច។

 សូមបញ្ជាក់ថាអំឡុងពេលដែលអ្នកនាងចន ច័ន្ទលក្ខិណា នៅជាប្រធានសិល្បករខ្មែរ​អាណិត្តិទី៥ នោះបញ្ហាដែលចម្រូងចម្រាសខ្លាំងគឺមានសិល្បករខ្មែរល្បីៗ​ខ្លះបានឈ្លោះគ្នាតាម​បណ្ដាញសង្គមដែលធ្វើឲ្យសិល្បៈធ្លាក់តម្លៃ ព្រោះទស្សនិកជនមិននឹកស្មានថាតារាល្បីៗពូកែ​ជេរប្រទេចគ្នានៅលើហ្វេសបុកខ្លាំងជាងពលរដ្ឋធម្មតា ទៅទៀត។ចំណែកលោកជំទាវម៉ៅ ចំ​ណាន វិញនៅថ្ងៃជាប់ឆ្នោតជាប្រធានភ្លាមៗនោះលោកជំទាវបាន​ឆ្លើយទៅអ្នកកាសែតថានឹង​យកបញ្ហានេះមកដោះស្រាយផងដែរ ព្រោះលោកជំទាវក៍មានក្រុមមេធាវីស្ម័គ្រចិត្ត​របស់​សមា​គមចាំប្រឹក្សាលើបញ្ហានេះដែរ ។

  ចំពោះនាយក្រឹម វិញយល់ថាការឈ្លោះគ្នាលើបណ្ដាញសង្គមនោះជារឿងបុគ្គល ហើយបើគិតតែពីតាមដានរឿងគេជេរគ្នានោះនាយថាមិនចាំបាច់រកស៊ី ធ្វើការអីកើតទេ ។លោក​​ថាកុំថាឡើយសមាគម សូម្បីតែថ្នាក់ដឹក នាំក៍អីចឹងដែរមានពេលឯណា​ទៅតាម​ដានគេឈ្លោះ​គ្នាលើហ្វេសបុក?

 អ្នកជំនាញសិល្បៈបានលើកឡើងថាគេអាចវាយតម្លៃពីស្នាដៃការដឹកនាំរបស់លោកជំទាវអ្នកឧកញ៉ាម៉ៅ ចំណាន បានក្រោយពេលប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦ នេះ​ដឹក​នាំបាន១០ខែដំបូង ថាតើលោកជំទាវបានកែប្រែប្រព័ន្ធគ្រប់គ្រង នឹងពង្រឹងគុណ​ភាពអ្វី​ខ្លះទៅ​លើសមាគមមួយនេះ ខណៈដែល១អាណត្តិរបស់លោកជំទាវ​មានពេល៥ឆ្នាំ​ពោលគឺ​ដល់​ឆ្នាំ២០២៩ ឯណ្ណោះ ៕

RELATED ARTICLES