Sunday, January 19, 2025
Homeព័ត៌មានជាតិម៉ែថា​អត់​លុយ កូន​ប្រុស​ចង​កស្លាប់

ម៉ែថា​អត់​លុយ កូន​ប្រុស​ចង​កស្លាប់

ខេត្តកណ្តាល ៖ យុវជនម្នាក់ បានរំអុកម្តាយទិញត្រាក់ទ័រមួយគ្រឿង ដើម្បីយកមក ភ្ជួរដី តែត្រូវម្តាយប្រាប់ថា គ្មានលុយទេ ទើប ធ្វើឱ្យកូនប្រុសរូបនេះខឹងសម្បា ក៏ចេញទៅផឹក ស្រាជាមួយមិត្តភក្តិ រហូតដល់ស្រវឹងធ្លាក់ភ្នែក រួចក៏សម្រេចចិត្តចងកបញ្ចប់ជីវិត បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចផ្ទះ របស់ជនរងគ្រោះ ស្ថិតក្នុងភូមិឬស្សីដាច់ ឃុំ ព្រែកអំបិល ស្រុកស្អាង។

យុវជនចិត្តខ្លាំង គំនិតខ្លី ដែលចងកធ្វើ អត្តឃាត មានឈ្មោះសែម បូរី អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុ ខាងលើ។

តាមសម្តីស្ត្រីឈ្មោះម៉ម វុធ ត្រូវជាម្តាយ របស់ជនរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៧ កូនប្រុសរូបនេះ (ជន- រងគ្រោះ) បានមករំអុកឱ្យគាត់ទិញត្រាក់ទ័រ មួយគ្រឿង ទុកសម្រាប់ឱ្យគេភ្ជួរដី ពេលនោះ គាត់បានឆ្លើយតបទៅកូនប្រុសថា យើងអត់ លុយទេ បានលុយពីណាយកទៅទិញត្រាក់ទ័រ នោះ។ ឮបែបនេះ កូនប្រុសរបស់គាត់ក៏អន់ចិត្ត លែងនិយាយស្តីអ្វីទាំងអស់ រួចក៏ដើរចេញពីផ្ទះ ទៅផឹកស្រាបាត់ទៅ។

ស្ត្រីជាម្តាយបានបន្តថា រហូតដល់យប់ជ្រៅ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក កូនប្រុសបាន ត្រឡប់មកដល់ផ្ទះវិញ រួចក៏រករឿងឈ្លោះប្រកែក ជាមួយគាត់យ៉ាងខ្លាំង ចំណែកគាត់ ដោយសារ តែកូនប្រុសអុកឡុកខ្លាំងពេក មិនអាចនៅផ្ទះ បាន ក៏ចេញទៅដេកនៅផ្ទះក្មួយម្នាក់ ឈ្មោះ សែម ចាន់ឡេង ភេទប្រុស អាយុ២៨ឆ្នាំ ដែល រស់នៅផ្ទះក្បែរគ្នា។ រហូតដល់ព្រឹកថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០១៧ ខណៈដែលគាត់ត្រឡប់មក ដល់ផ្ទះវិញ ឃើញទ្វារផ្ទះបិទដាក់គន្លឹះពីខាងក្នុង ក៏ស្រែកហៅកូនប្រុសឱ្យបើកទ្វារ តែមិនឮសូរ សំឡេងឆ្លើយតបសោះ ទើបសង្ស័យក៏ហៅអ្នក ជិតខាងឱ្យជួយគាស់ទ្វារចូលទៅមើល ស្រាប់- តែប្រទះឃើញកូនប្រុសរបស់គាត់ បានចងក ស្លាប់បាត់ទៅហើយ មិនដឹងជាស្លាប់តាំងពីថ្មើរ ណា។ បន្ទាប់មក គាត់ក៏រាយការណ៍ប្រាប់សមត្ថ- កិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាត ប្រាកដមែន ដោយប្រើក្រណាត់ចងកភ្ជាប់នឹង ធ្នឹមផ្ទះ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

RELATED ARTICLES