Sunday, November 24, 2024
Homeសិច និងស្នេហាវិធីសាស្ត្រ ធ្វើយ៉ាងណាកុំឲ្យ​មិត្តប្រុស ធុញទ្រាន់អ្នក

វិធីសាស្ត្រ ធ្វើយ៉ាងណាកុំឲ្យ​មិត្តប្រុស ធុញទ្រាន់អ្នក

យុវវ័យ១៨+

ទំនាក់ទំនងស្ទើរតែទាំងអស់​​ចាប់ផ្តើម​ឡើ​ង​ដោយ​ក្តីស្រលាញ់​យ៉ាងងប់ងុល​ក្រៃលែង​បីដូចជា​មេអំបៅក្រេបលម្អងផ្កា​ដោយ​មិនចង់​ដកខ្លួនចេញដូច្នោះដែរ ។ ​ក្នុងអំឡុងពេល​នៃការ​ចែចង់​គ្រាដំបូង​នោះ​គឺស្ទើរតែ​គ្មាន​អារម្មណ៍​ដែលបញ្ជាក់ពីការធុញទ្រាន់នោះ​ឡើយ​ ។ តែខណៈ​​ពេល​វេលា​កន្លងផុតទៅ​ គូស្នេហ៍ក៏​ប្រែក្លាយជា​ពេញ​ចិត្តថ្លើម​គ្នា​​ ។ ​

ខាងក្រោមនេះ​គឺជា​វិធី​សាស្ត្រធ្វើកុំឲ្យមិត្តប្រុសអ្នកធុញទ្រាន់ដូចតទៅ៖

១/ ចៀសវាងនូវកំហុសឆ្គង​ដោយ​សកម្ម​ភាព​ស្ងៀមស្ងាត់​របស់​អ្នក ។ ដូចនេះគួរ​អាន​កា​សែត​ ទស្សនាវដ្តី និង​មើលព័ត៌មាន​ទូរទស្សន៍​ដើម្បី​លើកប្រធាន​បទ​មក​ជជែក​ ។ ​ព័ត៌មាន​និង​ព្រឹត្តការណ៍ក្នុងស្រុក​គឺ​ជា​ការ​សន្ទនាដ៏មានប្រយោជន៍​ក្នុងការ​ចាប់ផ្តើម​ហើយ​អ្ន​ក​នឹង​សំដែង​ឲ្យ​មិត្តប្រុសរបស់អ្នក​បាន​ដឹង​ពី​ចំណេះដឹងរបស់អ្នក ។ ​

២/ ហៅមិត្តប្រុសរបស់អ្នក​ឲ្យ​លេងហ្គេម​ជាមួយអ្នក ។ អ្នកអាច​ចាប់ផ្តើមលេងហ្គេម​ និងបន្ធូរអារម្មណ៍​ដោយរីករាយជាមួយគ្នា ។ ការរញ៉ាំរញូវដោយធុញទ្រាន់​របស់​មិត្ត​ប្រុ​សអ្នក​នឹង​ធ្វើ​ឲ្យ​អ្នក​លេចចេញនូវញាណ​មួយ​ដែល​ជ្រួលជ្រាលក្នុងចិត្ត​ឬក៏ជាក្តីបារម្ភ​ជាដើម ។ វា​នឹង​លំបាក​ក្នុងការ​​ផ្គប់ចិត្ត​ដល់​គាត់ ប្រសិនជា​អ្នក​​មិន​ខ្វាយខ្វល់​ ដូច្នេះ​រក្សា​​ផ្លូវចិត្ត​របស់អ្នក​រីករាយជានិច្ច​ដោយមិន​រញ៉ាំរញូវ ។

៣/ បបួលមិត្តប្រុសអ្នក​ទៅ​មើល​កុន​ ឬការប្រគំតន្ត្រី​ឬ​ចូលរួមពិធីបុណ្យ​ណាមួយ ។ ​អ្នក​អាច​ទៅដើរមើលតាម​ស្តង់លក់ទំនិញ​ លេងល្បែងកម្សាន្ត​ផ្សេងៗ​ ដើរមើល​សត្វពាហនៈ​ដែលអ្នក​ស្រលាញ់​នៅ​សួនសត្វ​ជាដើម ។

៤/ ធ្វើ​អ្វី​ដែល​គួរឲ្យភ្ញាក់ផ្អើល​ដល់​មិត្តប្រុសរបស់អ្នក​ដូចជា​កាដូជាដើម ។ គាត់នឹង​ត្រូវ​បានធ្វើ​ឲ្យ​រំភើបចិត្ត​ចំពោះ​ការ​កត់សម្គាល់ពីក្តីស្រលាញ់​មួយ​តាមរយៈ​អំណោយដ៏​តូច​នេះ​។  

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES