យុវវ័យ១៨+
ទំនាក់ទំនងស្ទើរតែទាំងអស់ចាប់ផ្តើមឡើងដោយក្តីស្រលាញ់យ៉ាងងប់ងុលក្រៃលែងបីដូចជាមេអំបៅក្រេបលម្អងផ្កាដោយមិនចង់ដកខ្លួនចេញដូច្នោះដែរ ។ ក្នុងអំឡុងពេលនៃការចែចង់គ្រាដំបូងនោះគឺស្ទើរតែគ្មានអារម្មណ៍ដែលបញ្ជាក់ពីការធុញទ្រាន់នោះឡើយ ។ តែខណៈពេលវេលាកន្លងផុតទៅ គូស្នេហ៍ក៏ប្រែក្លាយជាពេញចិត្តថ្លើមគ្នា ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រធ្វើកុំឲ្យមិត្តប្រុសអ្នកធុញទ្រាន់ដូចតទៅ៖
១/ ចៀសវាងនូវកំហុសឆ្គងដោយសកម្មភាពស្ងៀមស្ងាត់របស់អ្នក ។ ដូចនេះគួរអានកាសែត ទស្សនាវដ្តី និងមើលព័ត៌មានទូរទស្សន៍ដើម្បីលើកប្រធានបទមកជជែក ។ ព័ត៌មាននិងព្រឹត្តការណ៍ក្នុងស្រុកគឺជាការសន្ទនាដ៏មានប្រយោជន៍ក្នុងការចាប់ផ្តើមហើយអ្នកនឹងសំដែងឲ្យមិត្តប្រុសរបស់អ្នកបានដឹងពីចំណេះដឹងរបស់អ្នក ។
២/ ហៅមិត្តប្រុសរបស់អ្នកឲ្យលេងហ្គេមជាមួយអ្នក ។ អ្នកអាចចាប់ផ្តើមលេងហ្គេម និងបន្ធូរអារម្មណ៍ដោយរីករាយជាមួយគ្នា ។ ការរញ៉ាំរញូវដោយធុញទ្រាន់របស់មិត្តប្រុសអ្នកនឹងធ្វើឲ្យអ្នកលេចចេញនូវញាណមួយដែលជ្រួលជ្រាលក្នុងចិត្តឬក៏ជាក្តីបារម្ភជាដើម ។ វានឹងលំបាកក្នុងការផ្គប់ចិត្តដល់គាត់ ប្រសិនជាអ្នកមិនខ្វាយខ្វល់ ដូច្នេះរក្សាផ្លូវចិត្តរបស់អ្នករីករាយជានិច្ចដោយមិនរញ៉ាំរញូវ ។
៣/ បបួលមិត្តប្រុសអ្នកទៅមើលកុន ឬការប្រគំតន្ត្រីឬចូលរួមពិធីបុណ្យណាមួយ ។ អ្នកអាចទៅដើរមើលតាមស្តង់លក់ទំនិញ លេងល្បែងកម្សាន្តផ្សេងៗ ដើរមើលសត្វពាហនៈដែលអ្នកស្រលាញ់នៅសួនសត្វជាដើម ។
៤/ ធ្វើអ្វីដែលគួរឲ្យភ្ញាក់ផ្អើលដល់មិត្តប្រុសរបស់អ្នកដូចជាកាដូជាដើម ។ គាត់នឹងត្រូវបានធ្វើឲ្យរំភើបចិត្តចំពោះការកត់សម្គាល់ពីក្តីស្រលាញ់មួយតាមរយៈអំណោយដ៏តូចនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា