ខេត្តកណ្តាល ៖ បុរសមានសតិមិនប្រក្រតី និងកើតមានជំងឺដំបៅរលួយប្រដាប់ភេទម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់យ៉ាងអាណោច– អាធ័ម នៅចំណុចរោងទូកង ក្នុងបរិវេណវត្ត មហាអម្ពវ័ន្ត ហៅវត្តប្ញស្សីជ្រោយ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ ប្ញស្សីជ្រោយ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល។
សពខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេ គ្រាន់តែដឹងថា ជាមនុស្សមានសតិមិន ប្រក្រតី មានវ័យប្រមាណ៦០ឆ្នាំ កម្ពស់១,៦៧ ម៉ែត្រ សក់វែងស្លូត សព្វថ្ងៃស្នាក់នៅក្នុងវត្ត មហាអម្ពវ័ន្ត ស្ថិតក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា ជនរងគ្រោះខាងលើ គឺជាមនុស្សមានសតិ មិនប្រក្រតី ដើរអនាថាគ្មានគោលដៅ និងបាន ចូលមកស្នាក់នៅក្នុងវត្តអម្ពវ័ន្ត ហៅវត្តប្ញស្សីជ្រោយ អស់រយៈពេល១ខែមកហើយ ដោយ ដេកស្នាក់នៅក្នុងរោងដាក់ទូកងនិងរស់នៅអាស្រ័យលើបាយទឹកវត្តជាប្រចាំ។ ជនរងគ្រោះ រូបនេះបានកើតមានជំងឺប្រចាំកាយ និងមាន ដំបៅលើប្រដាប់ភេទ រហូតដល់រលួយទៀត ផង។
ប្រភពដដែលបន្តថា លុះមកដល់វេលា ម៉ោងកើតហេតុខាងលើ ខណៈដែលគណៈកម្មការវត្តដើរឆ្លងកាត់រោងដាក់ទូកង ក៏ប្រទះឃើញ ជនរងគ្រោះដេកផ្ទាល់នៅលើដី ទើបចូលទៅ មើល ក៏ប្រទះឃើញថា ជនរងគ្រោះបានដាច់ ខ្យល់ស្លាប់បាត់ទៅហើយ ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍ តែម្តង។
ប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ ថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពី គណៈកម្មការវត្តប្ញស្សីជ្រោយ ថា មានករណី មនុស្សអនាថាដេកស្លាប់ក្នុងវត្តរួចមក សមត្ថកិច្ចជំនាញ ក៏ចុះពិនិត្យដល់ទីតាំងកើតហេតុ ភ្លាមៗដែរ។
តាមលទ្ធផលកោសល្យវិច័យឃើញថា ជនរងគ្រោះដេកស្លាប់នៅលើដីក្បាលទៅទិស ខាងជើង ពាក់អាវដៃខ្លីពណ៌ពងក្រសា អត់ ស្លៀកខោ ចំណែកនៅលើប្រដាប់ភេទរបស់ ជនរងគ្រោះមានស្លាកស្នាមដំបៅរលួយទៀត ផង រីឯដៃជើងជនរងគ្រោះមានស្នាមពពោល និងមានរូបរាងស្គមស្គាំងយ៉ាងខ្លាំង។ តាមការ សន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះបានស្លាប់ ដោយសារតែជំងឺប្រចាំកាយ។
សពត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យគណៈកម្មការវត្តជ្រោយប្ញស្សី ដើម្បីរៀបចំបូជាតែ ម្តង ព្រោះសពមិនមានសាច់ញាតិមកទទួល យកទៅធ្វើបុណ្យ តាមប្រពៃណីនោះទេ៕ សិលា