ភ្នំពេញ៖ធ្លាប់ជាតារាសម្ដែងធម្មតាម្នាក់ពេលនេះលោកស៊ីណាវ៉ាត់ត្រា បានក្លាយទៅជាជំនួយការថៅកែផលិតកម្ម ភី លោកផន ចាន់ណា ។នេះបើតាមការឲ្យដឹងពីតារាសម្ដែងដែលមានប្រវត្តិកម្សត់មកពីខេត្តបាត់ដំបងតស៊ូក្នុងអាជីពសម្ដែងអស់ជាច្រើនឆ្នាំនៅភ្នំពេញរូបនេះបានប្រាប់។
លោកស៊ីណាវ៉ាត់ត្រា ថាតួនាទីថ្មីនេះលោកពិតជារីករាយ ព្រោះក្នុងនាមជាមួយជំនួយការម្ចាស់ផលិតកម្ម ភី លោកមានសិទ្ធិជ្រើសរើសតួសម្ដែងទាំងស្រីទាំងប្រុសដែលមានបំណងចង់ចាប់អាជីពសម្ដែងMV នឹងត្រៀមចេញថតជាច្រើនបទនាពេលខាងមុខនេះ។លោកថាតាមរយៈតួនាទីនេះលោកក៍អាចផ្ដល់ឱកាសដល់តួសម្ដែងដែលផលិតកម្មផ្សេងៗមើលរំលង ដើម្បីឲ្យពួកគេបានបញ្ចេញនូវសម្ថភាពជាមួយផលិតកម្មមួយនេះដែរ ។
នៅមិនទាន់ដឹងពីមូលហេតុនៃការតែងតាំងតួនាទីថ្មីរបស់លោកណាវ៉ាត់ត្រា ពីសំណាក់ថៅកែផលិតកម្មខាងលើនេះទេ ប៉ុន្ដែតារាសម្ដែងរូបនេះថាថ្មីៗនេះលោកទើបបានថតMV បទថ្មីរបស់ភី បាន២បទ នឹងត្រៀមចេញថតបទថ្មីៗថែមទៀតនៅសប្ដាហ៍នេះនៅខេត្តព្រះសីហនុ ផងដែរ ។លោកថាបានស្គាល់និងរាប់អានគ្នាជាមួយលោកចាន់ណា រយៈពេលជាង១០ឆ្នាំមកហើយ តែទើបបានរួមការងារជាមួយគ្នាថ្មីៗនេះទេ ។អតីតបុគ្គលិកធនាគារក្លាយជាតារាសម្ដែងរូបនេះបន្ថែមថាទោះជាលោកក្លាយទៅជាជំនួយការថៅកែផលិតកម្មភី ក្ដី ប៉ុន្ដែលោកនៅតែបន្ដទទួលថតសម្ដែងឲ្យផលិតកម្មផ្សេងៗដូចពីមុនដដែល ។
លោកចាន់ស៊ី ណាវ៉ាត់ត្រា ក៍បានឲ្យដឹងថានៅឆ្នាំ២០២៤ នេះរូបលោកមានការងារសិល្បៈច្រើនគួរសមដូចជាបានថតរឿងអប់រំខ្លី,MV ទាំងនៅថោន និងភី រួមទាំងស្ពតមួយផងដែរ ។
គួរបញ្ជាក់ថាផលិតកម្ម ភី បច្ចុប្បន្នមានតារាចម្រៀងប្រចាំក្រុមហ៊ុនមានដូចជាលោកអាន វិសាល ,ទេព អាណាន់,សេដ្ឋា ស័ក្ក យឿង ដាលីន និងFiFi ជាដើម ៕