តិចនិកបើករថយន្ត
ចតរថយន្តមិនងាយស្រួលប៉ុន្មានឡើយហើយបើស្ថិតក្នុងទីតាំងតូចចង្អៀតនោះគឺកាន់លំបាកទៅទៀត។ ខាងក្រោមនេះគឺជារបៀបចតរថយន្តនៅកន្លែងតូចចង្អៀតឲ្យមានសុវត្ថិភាព៖
- ក្រឡេករកមើលទីធ្លាចតដែលសមគួរមួយ។
- ពិនិត្យទៅលើ កញ្ចក់រថយន្តអ្នក និងប្រើបា្រស់ភ្លើងស៊ីញ៉ូ ដើម្បីប្រាប់ជាសញ្ញា ដល់អ្នកប្រើបា្រស់ផ្លូវដទៃឲ្យ ដឹងពីទិសដៅ របស់អ្នកថានឹង បម្រុងឆ្ពោះទៅណា។
- បើកអែបមកជិតរថយន្តដែលនឹងស្ថិតនៅមុខរថយន្តអ្នកខណៈពេលអ្នកចូលចត។
- ពិនិត្យមើលលើកញ្ចក់ចំហៀងហើយ សង្កេតមើល ទៅផ្នែកខាងមុខនិង ក្រោយរថយន្តអ្នកមុនពេលចាប់ផ្តើមបើកថយក្រោយ។
- ងាកមើលចេញក្រៅថាតើមានរថយន្តដទៃបើកខិតមកជិតឬអ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវឬអត់។
- ចាប់ផ្តើមបើកថយក្រោយតែនៅពេលណាដែលអ្នកគិតថាវាបា្រកដជាមានសុវត្ថិភាពហើយនោះ។
- បើកថយរហូតដល់ផ្នែកខាងមុខរថយន្តអ្នកទៅនឹងគូថក្រោយរបស់រថយន្តចតខាងមុខ។
- ចាប់ផ្តើមយកចង្កូតងាកមកខាងឆ្វេងឲ្យលឿនឬរហ័សបន្តិចដើម្បីងាកចូលទៅក្នុងទីធ្លាចំណត។
- តម្រង់ចង្កូតឲ្យត្រង់គឺលៃយ៉ាងណាបានត្រឹមតែឲ្យកង់រថយន្តស្ថិតនៅលើចិញ្ចើមផ្លូវនៃចំណតនោះត្រឹមត្រូវជាការស្រេច។
- លោកអ្នកក៏អាច ចាំបាច់បើក ថយក្រោយឬទៅ មុខពីរបីដងដែររហូតដល់ រថយន្តអ្នកមានគម្លាត សមរម្យធៀបនឹងរថយន្តខាងមុខក៏ដូចជាយានដទៃដែលនៅខាងក្រោយ។
- ដាក់ហ្រ្វាំងដៃនិងរំកិលតំណែងចង្កឹះលេខមកត្រង់អក្សរ N ឬក៏ P(ចត) ហើយបិទម៉ាស៊ីនជាការស្រេច។
ចំណាំ
- ចូរបើកយឺតៗខណៈពេលថយក្រោយ។ ធ្វើបែបនេះនិងកាន់តែផ្តល់ភាពងាយ ស្រួលដល់ការកាច់ចង្កូតដោយពុំមានហានិភ័យកើតឡើងទាំងការបុកប៉ះនិងរថយន្តដទៃនិងចិញ្ចើមថ្នល់ជាដើម។
- ប្រុងប្រយ័ត្នចំពោះឧបសគ្គដែលមានកម្ពស់ទាបឲ្យច្រើនបន្តិច។
- ចូរប្រុងប្រយ័ត្នក្មេងតូចៗអាចចរត់កាត់ពីក្រោយរថយន្តខណៈពេលអ្នកបើកថយ។
- ជានិច្ចកាលចូរក្រឡេកមើលជុំវិញរថយន្តក្រែងមានយានដទៃឬក៏អ្នកថ្មើរជើង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា