Saturday, November 16, 2024
Homeតារាខ្មែរតារា៤ដួង ចេះនិយាយភាសារបារាំង

តារា៤ដួង ចេះនិយាយភាសារបារាំង

ភ្នំពេញ៖នៅក្នុងពិភពសិល្បៈពិសេសអ្នកចាប់អាជីពMC ច្រើនតែចេះភាសារអង់គ្លេស ,ថៃ និង​ចិន ជាដើម ហើយពួកគេត្រូវប៉ាន់តាមក្រុមហ៊ុនAgency ក្នុង១ខែៗរកប្រាក់​ចំណូលបាន​រាប់​ពាន់​ដុល្លារ ។ ប៉ុន្ដែសម្រាប់អ្នកចេះនិយាយភាសារបារាំងវិញគឺមានតិច ពោលគឺកម្រ ព្រោះតែ​ភា​សារ​នេះ​ពិបាករៀន និងមិនសូវមានតម្រូវការចាំបាច់បំផុតដូចភាសារសាកលអង់គ្លេសទេ ។ប៉ុន្ដែយ៉ាង​ណាតាមព័តមានថាមានតារានិងអតីតតារា៤ដួង ដែលអាចនិយាយភាសារបារាំង​បានយ៉ាង​ស្ទាត់​ជំនាញ។

  ១៖លោកគួច ខេវិនៈលោកគួច ខេវិន ជាអ្នកដឹកនាំគ្រប់គ្រងផលិតកម្មវិធីទូរទស្សន៍ដ៍​ល្បី​ឈ្មោះ​​​រយៈពេលជាង២០ឆ្នាំមកហើយ ។​លោក​​ខេវិន អាចនិយាយបាន៥ភាសារ​គឺភាសារខ្មែរ​,អង់គ្លេស ,ចិន វៀតណាម និង​បារាំង ។លោកខេវិន ជាអ្នកផលិតកម្មវិធីជាន់ខ្ពស់ម្នាក់​ដែល​អាច​សរសេរ​កម្មវិធីអ្វីមួយដែល​លោក​ដឹកនាំ​ជាភា​សារ​អង់គ្លេស ឬបារាំងតែម្ដងដែលគេកម្រ​ឃើញមានផលិត​កររូបណាអាច​ធ្វើ​​បានដូចជារូប​លោក​ណាស់។

២៖លាន អាហ្រ្វីលគីនីន ៖អតីតតារាចម្រៀង ពិធីករ និងសម្ដែងរូបនេះបានឃ្លាត​ឆ្ងាយ​ពីអាជីពសិល្បៈទាំងស្រុងទៅហើយ ក្រោយលោកឡើងជាឧកញ៉ា។លោកគីនីន បច្ចុប្បន្នរស់​នៅជាមួយគូស្នេហាថ្មីជាអ្នករកស៊ីOnline យ៉ាងមានក្ដីសុខនិងរកស៊ីវិស័យអចលនអទ្រព្យ និងលក់ថ្មជាដើម ។អតីតប្ដីអ្នកនាងកែវ វរលក្ខណ៍ រូបនេះធ្លាប់រស់នៅអាមេរិកជាច្រើនឆ្នាំ តែវិលត្រឡប់មកខ្មែរវិញដោយចាប់​អាជីពជា​ពិធីករ និងអាចនិយាយភាសារបារាំងបាន។ប៉ុន្ដែពេលនេះលោកគីនីន ផ្ដាច់ខ្លួនពី​សែ​ង្វៀន​​​សិ​ល្បៈ​ហើយនៅលើបណ្ដាញសង្គមគេឃើញលោកតែង​តែបង្ហាញពីភាពរីករាយច្រើន​ជាង​ទុក្ខ​សោក។

៣៖ផូ មុនីពៅ ៖អតីតMC ល្បីល្បាញឈ្មោះរបស់CTN រូបនេះក៍អាច​និយាយភា​សារ​បា​រាំងបានយ៉ាង​ស្ទាត់​ជំនាញដែរដោយសារតែនាងបានរៀនភាសារ​បារាំងជាច្រើន​ឆ្នាំ​ក្រោយ​រៀប​ការស្វាមីជាជនជាតិបារាំងលោកEric Boissoneau កាលពីឆ្នាំ២០១១ ។តារាកូន១រូបនេះ​បច្ចុ​ប្បន្នន​រស់​នៅប្រទេស​វៀតណាម និងចេញចូលមកខ្មែរជាញឹកញាប់ ព្រោះស្វាមីនាង​ជាមន្រ្ដី​បប្រើការនៅ​ស្ថានទូត​បារាំង​ប្រចាំប្រទេសវៀតណាម បន្ទាប់ពីលោកបានចប់​អាណត្តិនៅប្រ​ទេសអូស្រា្ដលី ។

៤៖លោកស៊ិនឌីៈតារាសម្ដែងស៊ិនឌី និយាយភាសារបារាំងជាប្រចាំតែម្ដងជាមួយ​មិត្ត​ភក្ដិលោក ព្រោះលោកធ្លាប់បានចេញទៅរៀនជំនាញផ្នែកសម្រស់​នៅក្រៅស្រុកជា​បន្ដបន្ទាប់​។លោកស៊ិនឌី មិនសូវសកម្មក្នុងការងារសិល្បៈទេ រយៈពេលចុងក្រោយនេះព្រោះលោក​មមា​ញឹកគ្រប់គ្រងមុខជំនួញជាច្រើនក្នុងដៃដូចជាហាងស៊ិនឌី សំអាងការ,ហាងNK សាឡន និង​ហាង​កែសម្ផស្សក្លារា (Clara Clinic )។

ក្រៅពីតារាទាំង៤ដួងខាងលើនេះគេឃើញមានតារាមួយចំនួនក៍ចេះនិយាយភាសារបារាំងបានខ្លះៗដែរ តែមិនផ្លូវការឡើយ ពោលគឺត្រឹមជាភាសារលក្ខណៈដូរបាយប៉ុណ្ណោះ​។​សម្រាប់​ផូ មុនីពៅ នាងធ្លាប់ប្រាប់អ្នកយកព័ត​មានយើងថាចំពោះនាងភាសារបារាំង​ពិបាករៀន​ជាងភាសារផ្សេងៗ តែដោយសារនាងមានស្វាមី និងឪពុកម្ដាយក្មេកជាជនជាតិបារាំង ទើប​នាង​ប្រឹងរៀនផង អនុវត្តិប្រចាំថ្ងៃផងធ្វើឲ្យនាងអាចចេះភាសារនេះអាចប្រើការបាន ៕

RELATED ARTICLES