ភ្នំពេញ៖នៅក្នុងពិភពសិល្បៈពិសេសអ្នកចាប់អាជីពMC ច្រើនតែចេះភាសារអង់គ្លេស ,ថៃ និងចិន ជាដើម ហើយពួកគេត្រូវប៉ាន់តាមក្រុមហ៊ុនAgency ក្នុង១ខែៗរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារ ។ ប៉ុន្ដែសម្រាប់អ្នកចេះនិយាយភាសារបារាំងវិញគឺមានតិច ពោលគឺកម្រ ព្រោះតែភាសារនេះពិបាករៀន និងមិនសូវមានតម្រូវការចាំបាច់បំផុតដូចភាសារសាកលអង់គ្លេសទេ ។ប៉ុន្ដែយ៉ាងណាតាមព័តមានថាមានតារានិងអតីតតារា៤ដួង ដែលអាចនិយាយភាសារបារាំងបានយ៉ាងស្ទាត់ជំនាញ។
១៖លោកគួច ខេវិនៈលោកគួច ខេវិន ជាអ្នកដឹកនាំគ្រប់គ្រងផលិតកម្មវិធីទូរទស្សន៍ដ៍ល្បីឈ្មោះរយៈពេលជាង២០ឆ្នាំមកហើយ ។លោកខេវិន អាចនិយាយបាន៥ភាសារគឺភាសារខ្មែរ,អង់គ្លេស ,ចិន វៀតណាម និងបារាំង ។លោកខេវិន ជាអ្នកផលិតកម្មវិធីជាន់ខ្ពស់ម្នាក់ដែលអាចសរសេរកម្មវិធីអ្វីមួយដែលលោកដឹកនាំជាភាសារអង់គ្លេស ឬបារាំងតែម្ដងដែលគេកម្រឃើញមានផលិតកររូបណាអាចធ្វើបានដូចជារូបលោកណាស់។
២៖លាន អាហ្រ្វីលគីនីន ៖អតីតតារាចម្រៀង ពិធីករ និងសម្ដែងរូបនេះបានឃ្លាតឆ្ងាយពីអាជីពសិល្បៈទាំងស្រុងទៅហើយ ក្រោយលោកឡើងជាឧកញ៉ា។លោកគីនីន បច្ចុប្បន្នរស់នៅជាមួយគូស្នេហាថ្មីជាអ្នករកស៊ីOnline យ៉ាងមានក្ដីសុខនិងរកស៊ីវិស័យអចលនអទ្រព្យ និងលក់ថ្មជាដើម ។អតីតប្ដីអ្នកនាងកែវ វរលក្ខណ៍ រូបនេះធ្លាប់រស់នៅអាមេរិកជាច្រើនឆ្នាំ តែវិលត្រឡប់មកខ្មែរវិញដោយចាប់អាជីពជាពិធីករ និងអាចនិយាយភាសារបារាំងបាន។ប៉ុន្ដែពេលនេះលោកគីនីន ផ្ដាច់ខ្លួនពីសែង្វៀនសិល្បៈហើយនៅលើបណ្ដាញសង្គមគេឃើញលោកតែងតែបង្ហាញពីភាពរីករាយច្រើនជាងទុក្ខសោក។
៣៖ផូ មុនីពៅ ៖អតីតMC ល្បីល្បាញឈ្មោះរបស់CTN រូបនេះក៍អាចនិយាយភាសារបារាំងបានយ៉ាងស្ទាត់ជំនាញដែរដោយសារតែនាងបានរៀនភាសារបារាំងជាច្រើនឆ្នាំក្រោយរៀបការស្វាមីជាជនជាតិបារាំងលោកEric Boissoneau កាលពីឆ្នាំ២០១១ ។តារាកូន១រូបនេះបច្ចុប្បន្ននរស់នៅប្រទេសវៀតណាម និងចេញចូលមកខ្មែរជាញឹកញាប់ ព្រោះស្វាមីនាងជាមន្រ្ដីបប្រើការនៅស្ថានទូតបារាំងប្រចាំប្រទេសវៀតណាម បន្ទាប់ពីលោកបានចប់អាណត្តិនៅប្រទេសអូស្រា្ដលី ។
៤៖លោកស៊ិនឌីៈតារាសម្ដែងស៊ិនឌី និយាយភាសារបារាំងជាប្រចាំតែម្ដងជាមួយមិត្តភក្ដិលោក ព្រោះលោកធ្លាប់បានចេញទៅរៀនជំនាញផ្នែកសម្រស់នៅក្រៅស្រុកជាបន្ដបន្ទាប់។លោកស៊ិនឌី មិនសូវសកម្មក្នុងការងារសិល្បៈទេ រយៈពេលចុងក្រោយនេះព្រោះលោកមមាញឹកគ្រប់គ្រងមុខជំនួញជាច្រើនក្នុងដៃដូចជាហាងស៊ិនឌី សំអាងការ,ហាងNK សាឡន និងហាងកែសម្ផស្សក្លារា (Clara Clinic )។
ក្រៅពីតារាទាំង៤ដួងខាងលើនេះគេឃើញមានតារាមួយចំនួនក៍ចេះនិយាយភាសារបារាំងបានខ្លះៗដែរ តែមិនផ្លូវការឡើយ ពោលគឺត្រឹមជាភាសារលក្ខណៈដូរបាយប៉ុណ្ណោះ។សម្រាប់ផូ មុនីពៅ នាងធ្លាប់ប្រាប់អ្នកយកព័តមានយើងថាចំពោះនាងភាសារបារាំងពិបាករៀនជាងភាសារផ្សេងៗ តែដោយសារនាងមានស្វាមី និងឪពុកម្ដាយក្មេកជាជនជាតិបារាំង ទើបនាងប្រឹងរៀនផង អនុវត្តិប្រចាំថ្ងៃផងធ្វើឲ្យនាងអាចចេះភាសារនេះអាចប្រើការបាន ៕