Tuesday, October 22, 2024
Homeតារាខ្មែរស្រីស្អាតច័ន្ទមុនីរស្មី ៖ថាអត់បានកែទម្រង់មុខ

ស្រីស្អាតច័ន្ទមុនីរស្មី ៖ថាអត់បានកែទម្រង់មុខ

ភ្នំពេញ៖តារាសម្ដែងរូបស្រស់សោភា នាងឆឹង ច័ន្ទមុនីរស្មី បានប្រែប្រួលផ្ទៃមុខច្រើន​នារយៈ​ពេ​ល​​ចុងក្រោយនេះ បើប្រៀបធៀបកាលពី៧ឆ្នាំមុន ទើបធ្វើឲ្យគេសង្ស័យថាស្រីស្រស់​បានកែ​ទម្រង់​មុខឲ្យកាន់តែគួរឲ្យក្នក់ក្នាញ់។អ្នកដែលស្និតច័ន្ទមុនីរស្មី សង្ស័យថាស្រីក្មេងរូប​នេះបាន​កែច្រមុះ, ចាក់ចង្កា ធ្វើមុខជាដើម ទើបនាំឲ្យទម្រង់មុខរបស់នាងខុសពីមុនឆ្ងាយបែបនេះ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ មិថុនា ស្រីស្អាតច័ន្ទមុនីរស្មី សារភាពថា​នាង​​បាន​កែតែច្រមុះមួយគត់ ហើយបានធ្វើវាជាច្រើនឆ្នាំមកហើយ។ចំណែកផ្នែកផ្សេងៗ​ទៀត​ដែលគេសង្ស័យនោះនាងមិនបានកែអ្វីដូចគេគិតនោះទេ ។ប៉ុន្ដែកញ្ញារស្មី ថាភាពប្រែប្រួល នៃ​ទម្រង់មុខរបស់នាងអាចមកពីនាងហាត់ប្រាណ ស្រកគីឡូ​ជាងមុនទើបគេមើលទៅឃើញ​ផ្ទៃ​មុខ​នាងថាប្លែកពីមុនបែបនេះ។

តាមរយៈរូបសម្រស់ផូផង់ច័ន្ទមុនីរស្មី ធ្លាប់ថតMV ជាមួយតារាចម្រៀងល្បីៗដូច​ជា​លោ​ក​​ព្រាប សុវត្ថិ ,ឆាយ វីរៈ​យុទ្ធ ,គួម៉ា ,ម៉ៅ ហាជី និងសុគន្ធ ថេរ៉ាយុ ជាដើម តែនាងចង់ចាប់​អា​ជីពជាMC បន្ថែមពីលើតារាបង្ហាញម៉ូដ និងសម្ដែង ព្រោះគេដឹឆងថានាងក៍ជាអ្នកពូកែវោ​ហា​ស័ព្ទ​ម្នាក់​ដែរ​។ទោះជាយ៉ាងណានៅពេលសួរពីការចង់ចាប់អា​ជីពពិធីការិនីនោះ​កញ្ញារស្មី ថា​នៅ​ឆ្នាំ២០២៤ នេះមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ ព្រោះពេលនេះនាងផ្ដោតលើការ​ថត​រឿងអប់រំខ្លីៗច្រើន​ជាងការ​ងារផ្សេង ខណៈដែលនាងក៍បានបង្កើតមាតិកាផ្ទាល់ខ្លួនមួយ​មាន​ឈ្មោះថាដើរ​លេង(Derleng)​ដែលផ្ដោតលើការថតមុខម្ហូបអាហារជាច្រើនមុខដែល​រូបនាង​ជា​អ្នកផលិតវេទិកានោះឡើងជាមួយការអត្ថាធិប្បាយផ្ទាល់ផងដែរ ។នាងថាអាជីពសម្ដែង​នៅតែ​ជាផ្នែកមួយ​ដែលនាងស្រលាញ់ជាងារងារផ្សេង បើទោះជាក្នុងចិត្តចង់ធ្វើជាMC ដូចរៀមច្បង​ខ្លះ​ក៍ដោយ។

 ឆឹង ច័ន្ទមុនីរស្មី ជាអតីតFreshie ឆ្នាំ២០១៦ អាយុ២៤ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ ទម្ងន់៤៥ គ.ក្រ ដែលតាមរយៈរូបរាងគួរឲ្យបេតីនេះស្រីស្រស់មានជម្រើសស្នេហ៍ច្រើន ព្រោះបុរសមិន​តិចឡើយដែលចង់ក្លាយទៅជាម្ចាស់បេះដូងនារីតូចច្រឡឹងម្នាក់នេះ ។ប៉ុន្ដែពេលសាកសួររឿង​គូជីវិតនេះកញ្ញាច័ន្ទមុនីរស្មី បែជាថាមិនទាន់គិតរឿងគ្រួសារ ឬរឿងយកប្ដីទៅវិញ ។ការវា​ចា​បែប​នេះស្របពេលដែលមិត្តរួមអាជីពរបស់នាងដូចជានាងសួង ស៊ីធឿន និងភីគន្ធ ជាដើម​ពេលនេះពួកគេសុទ្ធតែមានម្ចាស់គូស្នេហ៍រៀងៗខ្លួនអស់ទៅហើយ ។តែស្រីស្រស់រស្មី បែជា​មិនប្រញ៉ាប់ក្នុងការយកប្ដីដូចគេទៅវិញ ។

 គួរបញ្ជាក់ថាបន្ទាប់ពីសារ៉ាយ សក្ខណា ,ឌុច លីដា ,នៅ សុនិតា និងសិទ្ធី នីកា ជាដើម​សុទ្ធ​តែមានស្វាមីអស់ទៅគេឃើញមានតារារលកក្រោយរះមក​ឡើងត្រដែតជាបន្ដ​នារយៈ​ពេ​ល​​​​ចុងក្រោយនេះដូចជានាងសឹម ស្រីនិច្ច ,ម៉ិច ខេមម៉ា ,និងឆឹង ច័ន្ទមុនីរស្មី នេះជាដើម ដែល​ពួក​គេសុទ្ធតែមានរូបសម្រស់គួរឲ្យគយគន់ ។តែសម្រាប់កញ្ញារស្មី នាងមិនដែលបណ្ដើរ​គូ​ស្នេហ៍​ជាចំហ ម្ដងណាឡើយ ហើយគេពិបាកជឿរថាស្រីស្រស់ដូចជារូបនាងទុក​បេះដូងឲ្យ​នៅ​ទំនេរបើទោះជារាល់លើកឲ្យតែសួររឿងពេលណាយកប្ដីនាងតែងតែឆ្លើយថា”អត់ទាន់គិត”ជាច្រើនឆ្នាំមកហើយ ។គេចាំមើលថាតើបុរសរូបណាទៅដែលនឹងក្លាយទៅ​ជាម្ចាស់បេះដូង​ស្រី​ស្អាតច័ន្ទមុនីរស្មី ?

RELATED ARTICLES