ភ្នំពេញ៖តារាសម្ដែងរូបស្រស់សោភា នាងឆឹង ច័ន្ទមុនីរស្មី បានប្រែប្រួលផ្ទៃមុខច្រើននារយៈពេលចុងក្រោយនេះ បើប្រៀបធៀបកាលពី៧ឆ្នាំមុន ទើបធ្វើឲ្យគេសង្ស័យថាស្រីស្រស់បានកែទម្រង់មុខឲ្យកាន់តែគួរឲ្យក្នក់ក្នាញ់។អ្នកដែលស្និតច័ន្ទមុនីរស្មី សង្ស័យថាស្រីក្មេងរូបនេះបានកែច្រមុះ, ចាក់ចង្កា ធ្វើមុខជាដើម ទើបនាំឲ្យទម្រង់មុខរបស់នាងខុសពីមុនឆ្ងាយបែបនេះ។
ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ មិថុនា ស្រីស្អាតច័ន្ទមុនីរស្មី សារភាពថានាងបានកែតែច្រមុះមួយគត់ ហើយបានធ្វើវាជាច្រើនឆ្នាំមកហើយ។ចំណែកផ្នែកផ្សេងៗទៀតដែលគេសង្ស័យនោះនាងមិនបានកែអ្វីដូចគេគិតនោះទេ ។ប៉ុន្ដែកញ្ញារស្មី ថាភាពប្រែប្រួល នៃទម្រង់មុខរបស់នាងអាចមកពីនាងហាត់ប្រាណ ស្រកគីឡូជាងមុនទើបគេមើលទៅឃើញផ្ទៃមុខនាងថាប្លែកពីមុនបែបនេះ។
តាមរយៈរូបសម្រស់ផូផង់ច័ន្ទមុនីរស្មី ធ្លាប់ថតMV ជាមួយតារាចម្រៀងល្បីៗដូចជាលោកព្រាប សុវត្ថិ ,ឆាយ វីរៈយុទ្ធ ,គួម៉ា ,ម៉ៅ ហាជី និងសុគន្ធ ថេរ៉ាយុ ជាដើម តែនាងចង់ចាប់អាជីពជាMC បន្ថែមពីលើតារាបង្ហាញម៉ូដ និងសម្ដែង ព្រោះគេដឹឆងថានាងក៍ជាអ្នកពូកែវោហាស័ព្ទម្នាក់ដែរ។ទោះជាយ៉ាងណានៅពេលសួរពីការចង់ចាប់អាជីពពិធីការិនីនោះកញ្ញារស្មី ថានៅឆ្នាំ២០២៤ នេះមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយ ព្រោះពេលនេះនាងផ្ដោតលើការថតរឿងអប់រំខ្លីៗច្រើនជាងការងារផ្សេង ខណៈដែលនាងក៍បានបង្កើតមាតិកាផ្ទាល់ខ្លួនមួយមានឈ្មោះថាដើរលេង(Derleng)ដែលផ្ដោតលើការថតមុខម្ហូបអាហារជាច្រើនមុខដែលរូបនាងជាអ្នកផលិតវេទិកានោះឡើងជាមួយការអត្ថាធិប្បាយផ្ទាល់ផងដែរ ។នាងថាអាជីពសម្ដែងនៅតែជាផ្នែកមួយដែលនាងស្រលាញ់ជាងារងារផ្សេង បើទោះជាក្នុងចិត្តចង់ធ្វើជាMC ដូចរៀមច្បងខ្លះក៍ដោយ។
ឆឹង ច័ន្ទមុនីរស្មី ជាអតីតFreshie ឆ្នាំ២០១៦ អាយុ២៤ឆ្នាំ កម្ពស់១,៦៥ម៉ែត្រ ទម្ងន់៤៥ គ.ក្រ ដែលតាមរយៈរូបរាងគួរឲ្យបេតីនេះស្រីស្រស់មានជម្រើសស្នេហ៍ច្រើន ព្រោះបុរសមិនតិចឡើយដែលចង់ក្លាយទៅជាម្ចាស់បេះដូងនារីតូចច្រឡឹងម្នាក់នេះ ។ប៉ុន្ដែពេលសាកសួររឿងគូជីវិតនេះកញ្ញាច័ន្ទមុនីរស្មី បែជាថាមិនទាន់គិតរឿងគ្រួសារ ឬរឿងយកប្ដីទៅវិញ ។ការវាចាបែបនេះស្របពេលដែលមិត្តរួមអាជីពរបស់នាងដូចជានាងសួង ស៊ីធឿន និងភីគន្ធ ជាដើមពេលនេះពួកគេសុទ្ធតែមានម្ចាស់គូស្នេហ៍រៀងៗខ្លួនអស់ទៅហើយ ។តែស្រីស្រស់រស្មី បែជាមិនប្រញ៉ាប់ក្នុងការយកប្ដីដូចគេទៅវិញ ។
គួរបញ្ជាក់ថាបន្ទាប់ពីសារ៉ាយ សក្ខណា ,ឌុច លីដា ,នៅ សុនិតា និងសិទ្ធី នីកា ជាដើមសុទ្ធតែមានស្វាមីអស់ទៅគេឃើញមានតារារលកក្រោយរះមកឡើងត្រដែតជាបន្ដនារយៈពេលចុងក្រោយនេះដូចជានាងសឹម ស្រីនិច្ច ,ម៉ិច ខេមម៉ា ,និងឆឹង ច័ន្ទមុនីរស្មី នេះជាដើម ដែលពួកគេសុទ្ធតែមានរូបសម្រស់គួរឲ្យគយគន់ ។តែសម្រាប់កញ្ញារស្មី នាងមិនដែលបណ្ដើរគូស្នេហ៍ជាចំហ ម្ដងណាឡើយ ហើយគេពិបាកជឿរថាស្រីស្រស់ដូចជារូបនាងទុកបេះដូងឲ្យនៅទំនេរបើទោះជារាល់លើកឲ្យតែសួររឿងពេលណាយកប្ដីនាងតែងតែឆ្លើយថា”អត់ទាន់គិត”ជាច្រើនឆ្នាំមកហើយ ។គេចាំមើលថាតើបុរសរូបណាទៅដែលនឹងក្លាយទៅជាម្ចាស់បេះដូងស្រីស្អាតច័ន្ទមុនីរស្មី ?