Sunday, January 19, 2025
Homeព័ត៌មានជាតិឪប្រ​មឹក​ផ្តាំលា​កូន​រួច​បាត់​ខ្លួន​១​យប់ ព្រឹកឡើង​ក្លាយ​ជាសព​អណ្តែត​ទឹក

ឪប្រ​មឹក​ផ្តាំលា​កូន​រួច​បាត់​ខ្លួន​១​យប់ ព្រឹកឡើង​ក្លាយ​ជាសព​អណ្តែត​ទឹក

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បានកើតមានជម្លោះតឹងសរសៃក ជាមួយប្រពន្ធ រួចក៏ផ្តាំលាកូនៗថា ពេលបាត់គាត់ជាឪពុក មិនបាច់តាមរកនោះទេ លុះក្រោយ ពីបាត់ខ្លួនពេញ​១​យប់ ប្រពន្ធកូនតាមរកមិនឃើញ ស្រាប់តែព្រឹកឡើង ក៏ត្រូវគេប្រទះឃើញអណ្តែត ទឹកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលា ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចត្រពាំងប្រិយ៍ ស្ថិតក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល។

សពជនរងគ្រោះ មានឈ្មោះសឿន ស៊ីម អាយុ៤៦ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះ សៀង សម្បត្តិ អាយុ៥៥ឆ្នាំ មុខរបរកសិករ និង មានកូនប្រុស៣នាក់ សព្វថ្ងៃស្នាក់នៅភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះខាងលើ គឺជាមនុស្ស ប្រមឹក តែងផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយនៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយ​ពីផឹកស្រាស្រវឹង ធ្លាក់ភ្នែក ជនរងគ្រោះបានកើតមានជម្លោះ ជាមួយួប្រពន្ធយ៉ាងខ្លាំង លុះពេលឈ្លោះជាមួយ ប្រពន្ធរួច ជនរងគ្រោះបានផ្តាំលាកូនៗថាអញ លាហើយ ពេលបាត់អញមិនបាច់តាម​រកនោះ ទេរួចក៏ដើរចេញពីផ្ទះបាត់ទៅ។ ចំណែកកូនៗ ព្រមទាំងស្ត្រីជាប្រពន្ធមិនបានចាប់អារម្មណ៍ នឹងពាក្យសម្តីរបស់ជនរងគ្រោះនោះទេ រហូត ដល់វេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃដដែល នៅពេលបាត់មិនឃើញជនរងគ្រោះត្រឡប់មក ផ្ទះវិញ ប្រពន្ធកូនក៏ចែកផ្លូវគ្នាដើរតាមរក តែ រកពេញមួយយប់នៅ តែមិនឃើញសោះ មិន ដឹងជាបាត់ជនរងគ្រោះទៅណា។

ប្រភពដដែលបន្តថា លុះមកដល់ព្រឹក ថ្ងៃទី០៩ ខែកុម្ភុៈ ឆ្នាំ២០១៧ ក្រុមគ្រួសារក៏ តាមស្វែងរកជនរងគ្រោះបន្តទៀត ទីបំផុត ក៏ ប្រទះឃើញជនរងគ្រោះស្លាប់អណ្តែតនៅក្នុង ទឹកត្រពាំង ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ឡើងដល់ប្រជាពលរដ្ឋចោមរោមមើល និង រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក ប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណី អ្វីផ្សេងនោះទេ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

សិលា

 

RELATED ARTICLES