Tuesday, October 22, 2024
Homeតារាខ្មែរពេជ្រ សោភា ៖ខួប៤១ឆ្នាំ គូដណ្ដឹងថាមិនខ្ចីយំ នាំស្ដាយ​ទឹកភ្នែក

ពេជ្រ សោភា ៖ខួប៤១ឆ្នាំ គូដណ្ដឹងថាមិនខ្ចីយំ នាំស្ដាយ​ទឹកភ្នែក

ភ្នំពេញ៖ខុសពីឆ្នាំមុនៗដែលពេជ្រ សោភា ត្រូវបានគូដណ្ដឹងរបស់នាងលោកឆឹម សក្កដា បាន​ធ្វើខួបកំណើតឲ្យនាងតាមរយៈការSurprise មុនថ្ងៃខួបមកដល់ ដោយមានទាំងកាដូជាច្រើន​ទៀតនៅថ្ងៃខួបពិតផងដែរ ។ប៉ុន្ដែសម្រាប់ខួបសោភា គម្រប់អាយុ៤១ឆ្នាំនេះកាលពីថ្ងៃទី៩ ខែ​មិថុនា លោកសក្កដា ដែលជាគូដណ្ដឹង ឬអនាគតស្វាមីនាងបែជាចេញសារផ្លែផ្កាឌឺដង ឲ្យ​គូ​ដណ្ដឹង ទៅវិញ ខណៈដែលសោភា វិញរឹតតែបង្ហាញភាពផ្អែមល្ហែមជាមួយលោកឆន សុវណ្ណា​រាជ នៅថ្ងៃខួបកំណើតនាង ដោយមានទាំងរូបអនុស្សាវីយ៍ចាស់ៗដែលពួកគេស្និត​ស្នាល​គ្នា​អស់រយៈពេល១៣ឆ្នាំមកហើយ ។

 លោកឆឹម សក្កដា ទំនងជាមិនសូវពេញចិត្តសោភា ស្និតស្នេហ៍ជាមួយលោក​សុវណ្ណា​រាជ ទើបលោកចេញថ្លែងសារនៅថ្ងៃខួបសោភា គួរឲ្យភ្ញាក់ផ្អើលថា”បញ្ហាធំយ៉ាងណា​ក៍ខ្ញុំមិន​យំដែរ ព្រោះស្ដាយទឹកភ្នែក ទុកយំពេញថតកុនវិញចំណេញ”។តែលោកសក្កដា មិនបញ្ជាក់​ឲ្យច្បាស់​ថាលោកកំពុងតែមានរឿងធំនោះជារឿងអ្វីឡើយ បើទោះជាFan ជជីកសួរយ៉ាង​ណា​ក៍ដោយ។ចំណែកលោកសុវណ្ណារាជ វិញបែជាបញ្ចេញរូបភាពញាំអាហារគ្រឿង​សមុទ្រឆ្ងាញ់ៗ​ជា​មួយសោភា និងជូនពរនាងនៅថ្ងៃពិសេសថា”សូមឲ្យសុខភាពល្អ កុំឈឺច្រើនពេក រូប​សម្រ​ស់​​ស្អាតរហូត លុយចូលច្រើនៗ ជោគជ័យគ្រប់ភារកិច្ច ជួបតែរឿងល្អៗ និងសេចក្ដីសុខ​ពេញ​មួ​យ​ជីវិត ញញឹមឲ្យច្រើនៗ”។ក្រោយឃើញលោកសុវណ្ណារាជ ចេញសារជូនពរសោភា បែប​នេះ​លោកសក្កដា បានចេញសារដោយប្រយោលមួយថា”ជូនពរសូមឲ្យមាន​ស្នាមញញឹមគ្រប់​ពេល​ “។

 ពេជ្រ សោភា បន្ទាប់ពីឃើញលោកសក្កដា ចេញសារសំដៅជូនពរនាងនៅថ្ងៃខួប​កំ​ណើត​បែបនេះនាងថ្លែងទាំងសំណើចថា”អរគុណពូ” ។

 តាមរយៈសកមម្មភាពទាំងនេះគេអាចសន្និដ្ឋានបានថាចំណងស្នេហាពេជ្រ សោភា -ឆឹម សក្កដា កាន់តែវិវត្តន៍ទៅរកភាពសោះកក្រោះខ្លាំងនារយៈ​ពេលចុងក្រោយនេះហើយ​សោ​ភា បែជាផ្ដោតតែលើភាពផ្អែមល្ហែមស្នេហ៍ជាមួយលោកឆន សុវណ្ណារាជ ជាងគូដណ្ដឹងរបស់​ខ្លួនទៅវិញ ពិសេសនៅថ្ងៃខួបកំណើតឆ្នាំនេះតែម្ដង ទើបធ្វើឲ្យចំណងស្នេហារបស់ពួកគេហាក់​ប្រឈមគ្រោះថ្នាក់ដូចនៅមាត់ជ្រោះ ។

 ពេជ្រ សោភា បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទនៅថ្ងៃខួបកំណើត​នាងថា​នាង​សប្បាយចិត្ត បើសិន​ជា​មានគេសរសរសារជូនពរ ដោយមិនចាំបាច់កាដូអីធំដុំឡើយ ។​សោភា វាចាថា”ខ្ញុំមិនដែលធ្វើខួបធំដុំទេ តែនឹងសប្បាយចិត្តបើមានគេសរសេរសារជូនពរ មិនចាំបាច់ទាល់តែមានកាដូឲ្យខ្ញុំទេ ។ថ្ងៃខួបចឹងខ្ញុំជួបជុំតែអ្នកផ្ទះខ្ញុំ និងម៉ែខ្ញុំ ទោះជាគាត់​មិននៅខ្មែរ ក៍ខ្ញុំតេឬឆាតទៅគាត់ដែរ “។

 ពេជ្រ សោភា មិននិយាយអ្វីទាំងអស់ទាក់ទងនិងលោកឆឹម សក្កដា ដែលចេញ​សារ​លើក​ទី១ថា​លោកខ្ជិលយំ នាំតែខាតទឹកភ្នែកនោះទេ ប៉ុន្ដែសោភា នៅរក្សារគោលការណ៍​ដដែល​គឺយកគ្រួ​សារជារឿងសំខាន់ទី១ ការងារសំខាន់ទី២ និងស្នេហាជារឿងទី៣ ។អ្វី​ដែល​គួរឲ្យចម្លែកនៅមុន​ថ្ងៃ​​ខួបគម្រប់៤១ឆ្នាំនេះ សោភា មិនដែលនិយាយរឿងគម្រោងរៀបការ​ជាមួយលោកសក្កដា ដូចពីមុនទៀតឡើយ ទើបធ្វើឲ្យចំណងស្នេហានាងជាមួយលោកសក្កដា ស្ថិតក្នុងភាពមិន​ច្បាស់​លាស់ ឬអាថ័កំបាងតទៅទៀត ព្រោះតារាភាគច្រើននៅហង្សមាស​ពួកគេមិន​ជឿរថាពួក​គេជាគូណ្ដឹងពិតនិងគ្នាឡើយ ។

 ពេជ្រ សោភា កើតនៅថ្ងៃទី៩ មិថុនា ឆ្នាំ១៩៨៣ ហើយនាងជាតារាម្នាក់ដែល​កាន់គ្រី​ស្ទាន ក្នុងចំណោមតារា២ដួងផ្សេងទៀតនោះគឺលោកខេម និងនាងសំអុល អែនណាអូមី ។សោភា ប្រកាសថានាងបានភ្ជាប់ពាក្យជា​មួយលោកសក្កដា នៅថ្ងៃទី១១ ខែ១១ ឆ្នាំ​២០២២ នឹងគ្រោងដឹកដៃគ្នាចូលរោងការនៅឆ្នាំ២០២៣ ប៉ុន្ដែបែជាលុបចោលទៅវិញយ៉ាង​ទាន់ហន់ ហើយពេលនេះនាងបែជាងាកទៅទុកចិត្តបុរសរោមទ្រូងច្រើនលោកសុវណ្ណារាជ ជាងគូ​ដណ្ដឹ​ងខ្លួនទៅវិញ ទើបលោកសក្កដា ធ្លាប់ចេញសារព្រមានថាលោកចង់បញ្ចប់ជីវិត​ដោយ​ធ្វើ​អត្ត​ឃាតទៀតផង តែបានមិត្តរួមអាជីពជួយលួងលោម និងឃាត់ទាន់ពេលវេលា​។Fan រងចាំ​មើលថាសោភា -សក្កដា អាចនឹងក្លាយទៅជាប្ដីប្រពន្ធគ្នា​ស្របច្បាប់ ឬអត់ ?

RELATED ARTICLES