Tuesday, October 22, 2024
Homeតារាខ្មែរប៉ែន ចំរ៉ុង ៖ភរិយាត្រៀមសម្រាលកូនទី២

ប៉ែន ចំរ៉ុង ៖ភរិយាត្រៀមសម្រាលកូនទី២

ភ្នំពេញ៖តារាសម្ដែងនិងពិធីករលោកប៉ែន ចំរ៉ុង នឹងទទួលបានកូនម្នាក់ទៀតនៅ​អំឡុងខែ​សីហា ឆ្នាំ២០២៤ ព្រោះពេលនេះភរិយាលោកអ្នកនាងហ៊ុន ម៉ាណេ កំពុងពពោះកូនទី២ បាន៧ខែ​ហើយ​ ។យ៉ាងណាទាំងលោកចំរ៉ុង និងប្រពន្ធពេលគេខមិនសួរថាជាកូន​ប្រុសឬស្រី​នោះ​​អ្នក​ទាំងពីរមិនប្រាប់ឡើយដែលទំនងជាចង់ឲ្យមានការSurprise ។

 អ្នកយកព័តមានយើងបានទូរស័ព្ទទៅលោកប៉ែន ចំរ៉ុង កាលពីរសៀលថ្ងៃទី១១ មិថុនា តែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបានឡើយ ទើបមិនទាន់អាចសុំការបំភ្លឺពីការ​យកកូន​ទី២នៅ​ឆ្នាំនេះទេ ។ដោយឡែកនៅលើហ្វេសបុករបស់ភរិយាលោកអ្នកនាងហ៊ុន ម៉ាណេ វិញ​នាងបានសរសើរពីគុណសម្បត្តិប្ដីថាតាំងពីផ្ដើមស្នេហាគ្រាដំបូងរហូតមកដល់មានកូន២នេះ លោកចំរ៉ុង មើលថែនាងដោយគ្មានការប្រែប្រួលចិត្តបន្ដិចឡើយ ។ភរិយាលោកចំរ៉ុង ក៍បាន​បង្ហាញនូវសកម្មភាពប្ដីរៀបចំទឹកឲ្យនាងងួតតាមបែបធម្មជាតិសម្រាប់ស្រ្ដីមានផ្ទៃពោះផងដែរ ហើយនាងថែមទាំងនាំប្ដីនិងកូនទៅថតរូបភាពមុនពេលនាងសម្រាលដើម្បីទុកឲ្យកូនៗនាងមើលនៅថ្ងៃអនាគតទៀតផង។

 គួររំលឹកថាប៉ែន ចំរ៉ុង បានដឹកដៃនាងហ៊ុន ម៉ាណេ រៀបការនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩  ហើយអ្នកនាងម៉ាណេ សម្រាលកូនទីស្រីទី១ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយ​ដាក់ឈ្មោះថាចំរុង បេឡាជុតិម៉ា ហៅBell ។ក្រោយអ្នកនាងម៉ាណេ សម្រាលកូននៅខែសីហា​ខាងមុខនេះប៉ែន ចំរ៉ុង នឹងទទួលបានកូនសរុបទាំងអស់ចំនួន៣នាក់ បើគិតកូនស្រីទី១​របស់​លោក​ជា​មួយអ្នកនាងភិន សុដាលីស ឈ្មោះKaterina ដែលបានសម្រាលកាលពីថ្ងៃទី៦ ខែ​តុលា ឆ្នាំ​២០១៦ ហេតុនេះហើយបានជាមិត្តភក្ដិជិតដិតបានហៅលោកចំរ៉ុង ថាតារាកូន៣ ។ប៉ុ​ន្ដែជាង​៧ឆ្នាំមកនេះលោកចំរ៉ុង នៅតែតូចចិត្តព្រោះលោកមិនត្រូ​វបានអតីតគូស្នេហ៍គឺនាង​សុដាលីស អនុញ្ញាត្តិឲ្យលោកបានជួបមុខកូនស្រីខ្លួនដោយផ្ទាល់ជាដាច់ខាត ទើបពេលខ្លះ​លោក​នឹកកូន​ខ្លាំងពេកបានត្រឹមតែអោបថើបរូបថតប៉ុណ្ណោះ ។ចំណែកភរិយាថ្មីលោកចំរ៉ុង អ្នកនាងម៉ាណេ វិញបានហៅកូនទី២នាងដែលត្រូវសម្រាលឆាប់ៗខាងមុខនេះថាជាកូនពៅ ដែលទំនងនាងនិងប្ដីគ្មានផែនការណ៍​យកកូន​ថែម​ឡើយ ខណៈដែលតាមព័ត​មានថា​លោក​ចំរ៉ុង ចង់បានកូនទី២ជាមួយភរិយាថ្មី​របស់លោក​នេះជាកូនប្រុស ។

 ប៉ែន ចំរ៉ុង មិនសូវលេចមុខតាមភាពយន្ដច្រើនដូចមុនទេ រយៈពេលចុងក្រោយនេះ​ តែចេញមុខធ្វើMC ជាច្រើនកម្មវិធី ។ប៉ុន្ដែអាជីពពិធីករនេះលោកចំរ៉ុង ក៍មិនសូវលេច​ធ្លោ​ខ្លាំង​ដូចមុនដែរ បន្ទាប់ពីទូរទស្សន៍អាស៊ីអាគ្នេហ៍បិទConcerts របស់ខ្លួន ព្រោះលោកជាពិធីករល្បី​ឈ្មោះម្នាក់​នៅស្ថានីយ៍នោះ តែបច្ចុប្បន្នលោកបានទៅទើរនៅPnn ហើយពេលខ្លះថែម​ទាំង​ចាប់​ដៃ​ជា​មួយ​​ពិធីការិនីក្មេងៗដែលគ្មានបទពិសោធន៍ទៀតផង។ប៉ុន្មានឆ្នាំ​ចុងក្រោ​យ​នេះដែរ​ការ​ងារ​ក្រៅសិ​ល្បៈរបស់លោកចំរ៉ុង គឺការរកស៊ីផ្នែកអចលនទ្រព្យនោះ​ក៍ជាប់គាំង ហេតុ​នេះ​ហើយអា​ជីពស្នូលរបស់លោកសព្វថ្ងៃគឺមានតែការធ្វើជាពិធីករ មួយច្រកនេះទេ ។

 ក្រៅពីប៉ែន ចំរ៉ុង តារាដែលមានកូន៣នាក់មានដូចជាលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាដើម ។អ្នកសិល្បៈដែលស្និតលោកចំរ៉ុង បង្ហើបថាតាំងពីពិធីកររូបនេះចាប់ដៃ​អ្នក​នាងម៉ាណេ ជាង៤ឆ្នាំមកនេះលោកទទួលបានសុភមង្គលពិតប្រាកដ​ពោលគឺលែងតែល​តោល​​ដូចអំឡុងប្រេះឆាស្នេហ៍សុដាលីស កាលពីឆ្នាំ២០១៦ នោះទៀតហើយ ។ប៉ុន្ដែចំរ៉ុង និងនាងសុដាលីស នៅតែមិនអាចរាប់អានគ្នាជាលក្ខណៈធម្មតាបានទេ ពោលគឺពេលពួកគេ​ជួបគ្នាដោយ​ចៃដន្យអត់និយាយរកគ្នា១ម៉ាត់ឡើយ បើទោះពេលនេះពួកគេសុទ្ធ​តែមានគូ​ស្នេហ៍​​ថ្មីរៀងៗ​ខ្លួន​ក្ដី ៕

RELATED ARTICLES