ភ្នំពេញ៖នៅក្នុងពិភពសិល្បៈ តារាខ្លះសម្រេចចិត្តយកកូនក្រោយរៀបការ ខ្លះមុនការ និងមួយចំនួនទៀតចុះតែអេតាស៊ីវិលមិនរៀបការ ប៉ុន្ដែយកកូនតែម្ដងក៍មានដែរ ។សម្រាប់ឆ្នាំ២០២៤ នេះមានតារា៤ដួង ដែលមិនត្រឹមតែចង់បានកូនតាមធម្មជាតិកើតម្ដង១នោះទេ ប៉ុន្ដែចង់បានម្ដងដល់ទៅ២(ភ្លោះ)តែម្ដង ។
តើតារារូបណាទៅនឹងបានសម្រេចបំណងធំនេះមុនគេ?
១៖គង់ សុជាតិៈសុជាតិ និងស្វាមីនាងលោកជា វិបុល បានរៀបការនៅថ្ងៃទី៩ ខែ១១ ឆ្នាំ២០១៣ ទទួលបានកូនស្រី១ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៧ឆ្នាំ បន្ថែមពីលើកូន២នាក់(ស្រី១)កូនជាមួយស្វាមីមុនសុជាតិ សរុបនាងមានកូន៣នាក់ទៅហើយ ។ប៉ុន្ដែលោកវិបុល ចង់បានកូនថែមដែលជាកូនភ្លោះប្រុស តែបំណងនេះត្រូវបានជាប់គាំងជាច្រើនឆ្នាំ ព្រោះសុជាតិ ថានាងមានអាយុច្រើនដែរហើយ អីចឹងទាល់តែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញឲ្យច្បាស់លាស់ទើបដឹងលទ្ធផលថាតើអាចយកម្ដងបានដល់ទៅ២ឬមិនអាចទៅរួច ?
២៖លី ម៉ារីណាៈក្រោយបរាជ័យស្នេហា២លើក អ្នកនាងលី ម៉ារីណា បានរៀបការកាលពីថ្ងៃទី១២ខែមករា ឆ្នាំ២០២៤ ជាមួយលោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ហើយរៀបការរួចអ្នកទាំងពីរមានកូ២នាក់នោះគឺអ្នកនាងម៉ារីណា មានកូនប្រុស១ជាមួយប្ដីមុន ខណៈលោកច័ន្ទសារ មានកូនស្រី១ ជាមួយភរិយាមុន។តាមព័តមានថាទាំងម៉ារីណា និងស្វាមីចង់បានកូនថែមដែលនោះគឺជាកូនភ្លោះ។នេះបើតាមតារាដែលស្និតម៉ារីណា បង្ហើបប្រាប់នៅពេលដែលពួកគេទៅចូលរួមខួបកំណើតរបស់នាងគម្រប់អាយុ៤៣ឆ្នាំ កាលពីថ្ងៃទី២៦ ខែឧសភា ។ប្រភពបានឲ្យដឹងថាបើសិនជាម៉ារីណា សម្រេចបំណងពពោះបានកូនភ្លោះមែន នោះនាងនឹងទទួលបានកាដូធំជាងរថយន្ដដែលប្ដីនាងជូននៅថ្ងៃខួបកំណើតទៀតផង។
៣៖ហ៊ិន ច័ន្ទនីរ័ត្នៈពិធីការិនីបាយ័នរូបនេះបានរៀបការជាមួយលោកឌី ពេជ្រ ត្រូវជាក្មួយសម្ដេចតេជោហ៊ុន សែន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ហើយពួកគេបានទៅចុះអេតាស៊ីវិល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ច័ន្ទនីរ័ត្ន ដែលក្រោយរៀបការច្រើនតែស្លៀកពាក់បែបរលុងៗធ្វើឲ្យគេសង្ស័យថានាងមានកូនដំបូងនោះពេលនេះនាងមិនទាន់ប្រកាសពីការមានផ្ទៃពោះឬសម្រាកពីធ្វើMC ទេ ។យ៉ាងណាតាមព័តមានថាច័ន្ទនីរ័ត្ន ក៍ចង់បានកូនភ្លោះដែរ តែមិនដឹងថាបំណងនេះបានសម្រេចឬអត់នោះទេ ខណៈដែលស្វាមីនាងជាបុរសពោះម៉ាយកូន១ ហើយនាងស្រលាញ់កូនស្រីប្ដីប្រពន្ធមុន ដូចកូននាងបង្កើតដែរ ។
៤៖នៅ សុនិតាៈតារាកូន១រូបនេះក៍ចង់បានកូនភ្លោះដែរ ក្រោយវិលមកត្រូវរ៉ូវគ្នាវិញជាមួយស្វាមីនាងលោកទឹត ថាវរិទ្ធ តាំងពីពាក់កណ្ដាលឆ្នាំ២០២៣ ។មិត្តរួមអាជីពជាច្រើនបានជួនពរសុនិតា ឲ្យបានកូនភ្លោះសមតាមក្ដីប្រាថ្នានៅថ្ងៃខួបស្នេហ៍ គម្រប់៦ឆ្នាំកាលពីពេលថ្មីៗនេះ បើទោះជាគ្មានដំណឹងនាងអូសដៃប្ដីចូលរោងការក្ដី តែតាមព័តមានថាអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាតាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ម្លេះ ។ប្រភពបានឲ្យដឹងថាសូនិតា មុនពពោះកូនទី២ឬទី៣នេះនាងមានតួនាទីជាប្រធានផ្នែកពិធីការនៃសមាគមសិល្បករខ្មែរ ។
មហាជនរងចាំមើលថាក្នុងចំណោមតារាទាំង៤ដួងខាងលើនេះតើតារារូបណាទៅនឹងបានកូនម្ដងដល់ទៅ២មុនគេ ខណៈដែលកាលពីចុងខែមករា ឆ្នាំ២០២៤ ភរិយាលោកនី រតនា សម្រាលបានកូនភ្លោះសមតាមបំណងប្ដី ៕