Tuesday, October 22, 2024
Homeតារាខ្មែរតារា៤ដួង ចង់បានកូនភ្លោះ

តារា៤ដួង ចង់បានកូនភ្លោះ

ភ្នំពេញ៖នៅក្នុងពិភពសិល្បៈ តារាខ្លះសម្រេចចិត្តយកកូនក្រោយរៀបការ ខ្លះមុនការ និងមួយ​ចំ​នួនទៀតចុះតែអេតាស៊ីវិលមិនរៀបការ ប៉ុន្ដែយកកូនតែម្ដងក៍មានដែរ ។សម្រាប់ឆ្នាំ២០២៤ នេះ​មានតារា៤ដួង ដែលមិនត្រឹមតែចង់បានកូនតាមធម្មជាតិកើតម្ដង១នោះទេ ប៉ុន្ដែចង់បាន​ម្ដង​ដល់ទៅ២(ភ្លោះ)តែម្ដង  ។

          តើតារារូបណាទៅនឹងបានសម្រេចបំណងធំនេះមុនគេ?

១៖គង់ សុជាតិៈសុជាតិ និងស្វាមីនាងលោកជា វិបុល បានរៀបការនៅថ្ងៃទី៩ ខែ១១ ឆ្នាំ២០១៣ ទទួលបានកូនស្រី១ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង៧ឆ្នាំ បន្ថែម​ពីលើ​កូន​២នាក់(ស្រី១)កូនជាមួយស្វាមីមុនសុជាតិ សរុបនាងមានកូន៣នាក់ទៅហើយ ។ប៉ុន្ដែ​លោក​វិបុល ចង់បានកូនថែមដែលជាកូនភ្លោះប្រុស តែបំណងនេះត្រូវបានជាប់គាំងជាច្រើនឆ្នាំ ព្រោះ​​​​សុជាតិ ថានាងមានអាយុច្រើនដែរហើយ អីចឹងទាល់តែទៅពិគ្រោះជាមួយគ្រូពេទ្យ​ជំ​នាញឲ្យច្បាស់លាស់ទើបដឹងលទ្ធផលថាតើអាចយកម្ដងបានដល់ទៅ២ឬមិនអាចទៅរួច ?

 ២៖លី ម៉ារីណាៈក្រោយបរាជ័យស្នេហា២លើក អ្នកនាងលី ម៉ារីណា បានរៀប​ការកាល​ពី​ថ្ងៃទី១២ខែមករា ឆ្នាំ២០២៤ ជា​មួយ​លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ហើយរៀបការរួចអ្នកទាំងពីរមានកូ២នាក់នោះគឺអ្នកនាងម៉ារីណា មានកូនប្រុស១ជាមួយ​ប្ដីមុន ខណៈលោកច័ន្ទសារ មានកូនស្រី១ ជាមួយភរិយាមុន។តាមព័តមានថា​ទាំង​ម៉ារី​ណា និងស្វាមីចង់បានកូនថែមដែលនោះគឺជាកូនភ្លោះ។នេះបើតាមតារាដែលស្និតម៉ារីណា បង្ហើបប្រាប់នៅពេលដែលពួកគេទៅចូលរួមខួបកំណើតរបស់នាងគម្រប់អាយុ៤៣ឆ្នាំ កាលពី​ថ្ងៃទី២៦ ខែឧសភា ។ប្រភពបានឲ្យដឹងថាបើសិនជាម៉ារីណា សម្រេចបំណងពពោះ​បានកូន​ភ្លោះ​មែន នោះនាងនឹងទទួលបានកាដូធំជាងរថយន្ដដែលប្ដី​នាងជូននៅថ្ងៃខួបកំណើត​ទៀត​ផង។

 ៣៖ហ៊ិន ច័ន្ទនីរ័ត្នៈពិធីការិនីបាយ័នរូបនេះបានរៀបការជាមួយលោកឌី ពេជ្រ ត្រូវជា​ក្មួយ​សម្ដេចតេជោហ៊ុន សែន កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ហើយពួកគេបានទៅចុះ​អេតា​ស៊ីវិល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ។ច័ន្ទនីរ័ត្ន ដែលក្រោយរៀបការច្រើនតែ​ស្លៀកពាក់​បែបរលុងៗធ្វើឲ្យគេសង្ស័យថានាងមានកូនដំបូងនោះពេលនេះនាងមិនទាន់ប្រកាសពីការមានផ្ទៃពោះឬសម្រាកពីធ្វើMC ទេ ។យ៉ាងណាតាមព័តមានថាច័ន្ទនីរ័ត្ន ក៍ចង់បានកូនភ្លោះដែរ តែមិនដឹងថាបំណងនេះបានសម្រេចឬអត់នោះទេ ខណៈដែលស្វាមីនាងជាបុរស​ពោះម៉ាយ​កូន១ ហើយនាងស្រលាញ់កូនស្រីប្ដីប្រពន្ធមុន ដូចកូននាងបង្កើតដែរ ។

 ៤៖នៅ សុនិតាៈតារាកូន១រូបនេះក៍ចង់បានកូនភ្លោះដែរ ក្រោយវិលមកត្រូវរ៉ូវគ្នាវិញជា​មួយ​ស្វាមី​នាង​លោកទឹត ថាវរិទ្ធ តាំងពីពាក់កណ្ដាលឆ្នាំ២០២៣ ។មិត្តរួមអាជីពជាច្រើន​បាន​ជួន​ពរសុនិតា ឲ្យបានកូនភ្លោះសមតាមក្ដីប្រាថ្នានៅថ្ងៃខួបស្នេហ៍ គម្រប់៦ឆ្នាំកាល​ពីពេលថ្មីៗ​នេះ បើទោះជាគ្មានដំណឹងនាងអូសដៃប្ដីចូលរោងការក្ដី តែតាមព័តមានថាអ្នក​ទាំងពីរបាន​ភ្ជាប់​ពាក្យជាមួយគ្នាតាំងពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ម្លេះ ។ប្រភពបានឲ្យដឹងថាសូនិតា មុន​ពពោះកូនទី២ឬទី៣នេះនាងមានតួនាទីជាប្រធានផ្នែកពិធីការនៃសមាគមសិល្បករខ្មែរ ។

  មហាជនរងចាំមើលថាក្នុងចំណោមតារាទាំង៤ដួងខាងលើនេះតើតារារូបណាទៅនឹងបានកូនម្ដងដល់ទៅ២មុនគេ ខណៈដែលកាលពីចុងខែមករា ឆ្នាំ២០២៤ ភរិយាលោកនី រតនា សម្រាលបាន​កូន​ភ្លោះសមតាមបំណងប្ដី ៕

RELATED ARTICLES