Tuesday, October 22, 2024
Homeតារាខ្មែរលីន សោម៉ា ៖ប្រកែកស្នេហ៍បុរសតាមនាងស្អិត

លីន សោម៉ា ៖ប្រកែកស្នេហ៍បុរសតាមនាងស្អិត

ភ្នំពេញ៖ម្ចាស់ពានBeat The Best រដូវកាលទី២ នាងលីន សោម៉ា ត្រូវបានគេទម្លាយនាងស្និត​ស្នាល​ជាមួយបុរសម្នាក់នៅថ្ងៃនាងលើកពានមួយនេះនៅថ្ងៃ១ មិថុនា ដែលធ្វើឲ្យគេសង្ស័យថា​ប្រុស​រូបនោះគឺជាគូស្នេហារបស់តារាចម្រៀងវ័យក្មេងរូបនេះ ។ការលើកឡើងបែបនេះព្រោះ​តែបុរសនោះបានបញ្ចេញសកម្មភាពហាក់ ដូចជាយល់ចិត្តនាងខ្លាំងហើយថែមទាំងនៅក្បែនាងសឹងគ្រប់ពេលវេលាទៀតផង ដូចជារៀងរាល់ពេលដែលសីម៉ា ទៅប្រលងរហូតដល់​លើក​ពាន​។

 ក្នុងជំនួបតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ មិថុនា នាងសោម៉ា វាចាតាមពិតអ្នកស្និត​នាងមានច្រើន ប៉ុន្ដែទទួលស្គាល់ថាគេចាប់អារម្មណ៍តែបុរសខាងលើមែន ហេតុនេះនាងក៍មិន​ដឹង​ជា​ធ្វើម៉េចដែរ ។ប៉ុន្ដែម្ចាស់ពានរូបនេះសង្កត់ថា”គាត់មិនមែនជាសង្សាររបស់ខ្ញុំទេ ។គាត់ជា​បងប្រុសរបស់ខ្ញុំ ប៉ុន្ដែមិនមែនជាបងប្អូនបង្កើត។ខ្ញុំស្និតជាមួយគេច្រើននាក់ តែមិនដឹងម៉េច​គេ​ចាប់​អារម្មណ៍តែខ្ញុំជាមួយគាត់ “។

 លីន សោម៉ា បញ្ជាក់ច្បាស់ៗថានាងមិនទាន់មានគូជីវិត ឬសង្សារនោះទេ គឺបេះដូងនៅ​ទំនេរ ។តែទំនាក់ទំនងរវាងនាងនិងបុរសខាងលើនោះពិត​ជាគ្មានភាពស៊ីជម្រៅរហូត​ក្លាយ​ទៅ​ជាសង្សារនោះទេ ព្រោះនាងចាត់ទុកបុរសនោះត្រឹមជាបងប្រុស។

 លីន សោម៉ា បានក្លាយទៅជាតារាដែលហង្សមាសឈ្នះពានលេខរៀងទី១៣ ហើយ​នាងត្រៀមចេញបទថ្មីដំបូងបំផុតរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ប៉ុន្ដែការដណ្ដើមភាពលេចធ្លោនៅផលិតកម្មនេះបានឬអត់នោះគេមិនទាន់អាចសន្និដ្ឋានបានឡើយ ខណៈដែល​តារា​ភាគ​ច្រើន​នៅហង្សមាសនាពេលបច្ចុប្បន្នធ្វើបទខ្លួនឯងបន្ថែមពីលើផលិតកម្មទម្លាក់ឲ្យ ព្រោះការង​ចាំទាំងស្រុងពីបទដែលគេប្រគល់ឲ្យមានការយឺតយ៉ាវដោយសារតែតារាមានច្រើនត្រូវវិលជុំ ។

 ឆ្លើយតបសំណួរថាតើលីន សោម៉ា នឹងរងចាំផលិតកម្មទម្លាក់បទឲ្យទាំងស្រុង ឬអាច​ផលិតបទចម្រៀងដោយខ្លួនឯងបន្ថែមដូចរៀមច្បង ដើម្បីឲ្យបទចម្រៀងខ្លួនបានដិត​ដល់លើទី​ផ្សារនោះនាងសោម៉ា ថានាងរងចាំផលិត កម្មទម្លាក់ឲ្យច្រៀង ហើយរឿងថាគួរធ្វើបទខ្លួន​ឯង​​ដែរឬអត់នោះគឺនាងរងចាំមើលពេលវេលជាក់ស្ដែងសិន ព្រោះថាពេលនេះនាងមាន​ពេល​នៅច្រើនជាមួយផលិតកម្ម។

 លីន សោម៉ា ថ្លែងថា”ខ្ញុំនឹងធ្វើការងារនេះទៅតាមសភាពជាក់ស្ដែង ។ប៉ុន្ដែបច្ចុប្បន្ន ខ្ញុំ​រង​ចាំបទចម្រៀងដែលផលិតកម្មទម្លាក់ឲ្យច្រៀង “។

 លីន សោម៉ា អាយុ២១ឆ្នាំជាកូនអ្នកខេត្តត្បូងឃុំ បច្ចុប្បន្នជានិស្សិតឆ្នាំទី២​ផ្នែក​គណ​នេយ្យ និងពន្ធដា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ហើយតាមព័តមានថា​នៅស្រុកកំណើត​នាង​មានជីវភាពលំបាកព្រោះឪពុកម្ដាយទៅធ្វើការនៅ​ខេត្តឆ្ងាយៗដើម្បីរកលុយចិញ្ចឹម​កូន​ៗដែលកំពុងសិក្សារ ហើយពេលមានភ្លៀងខ្លាំងផ្ទះនាងត្រូវប្រឈមលិចទឹកទៀតផង ហេតុ​នេះ​ហើយ​ថវិការ​​ចំនួន​២៤០០០ដុល្លារដែលបានមកពីឈ្នះពានBeat The Best រដូវកាល​ទី២នេះ នឹងធ្វើ​ឲ្យ​នាង​មានជីវភាពល្អប្រសើរជាងនេះបានខ្លះមិនខាន។

 លីន សោម៉ា ជាកូនពៅក្នុងចំណោមបងប្អូន៧នាក់(ស្រី៣)នោះប្រាប់ថានាង​នឹងយក​ថវិការ​ពីជ័យលាភីប្រលងចម្រៀងមួយនេះ ទៅជួយផ្គត់ផ្គងដល់គ្រួសារនាងមួយផ្នែក និង​មួយ​ចំនួនទៀតសម្រាប់ការបន្ដការសិក្សារ ខ្លួន ឯង ។នាងសង្ឃឹមថាជីវភាពគ្រួសាររបស់នាងនឹង​បាន​ប្រសើរជាងមុន ក្រោយពេលនាងឈ្នះពានមួយនេះ។

 គួររំលឹកថាមុនលើកពានBeat The Best រដូវកាលទី២ នាងលីន សោម៉ា ក៍ធ្លាប់ប្រ​លង​កម្មវិធីCambodian Idol រដូវកាលទី៣ និងកម្មវិធី”ផ្ការីកក្នុងសួន “ និងMaster Singer Cambodia ជាដើម។នាងឈ្នះពានពីកម្មវិធីខាងលើបន្ទាប់ពីតារាចម្រៀងលោកសួរ វិចិត្រ ម្ចាស់ពានBeat The Best រដូវកាលទី១ ។គេចាំមើលថាក្រោយសោម៉ា បដិសេធស្នេហ៍ប្រុស​សង្ហារ​ដែលតាមនាងស្អិតនោះ តើបុរសណាទៅជាម្ចាស់បេះដូងពិតរបស់នាង ?

RELATED ARTICLES