ភ្នំពេញ៖ក្រោយមានកាប្រកួតយ៉ាងស្វិតស្វាញនិងជម្រុះជាបន្ដបន្ទាប់នៅទីបំផុតកម្មវិធីបុរសឯកនៃកម្ពុជា(Man Of Cambodia 2024) បានរកឃើញម្ចាស់ជ័យលាភីហើយនោះគឺលោករិត ស៊ីភន ជាគ្រូបង្ហាត់ប្រាណនិងជាតារាម៉ូដែលម្នាក់ ដែលបានយកឈ្នះបេក្ខជនដល់ទៅ២៤ រូបផ្សេងទៀតនៅថ្ងៃផ្ដាច់ព្រ័ត្រដែលធ្វើនៅឡើងនៅConnexion កោះពេជ្រ កាលពីរាត្រីថ្ងៃទី១៤ មិថុនា ។
លោករិត ស៊ីភន ជ័យលាភីMan Of Cambodia 2024 ថ្លែងថាលោកសង្ឃឹមថានឹងលើកពាន តាំងពីមុនការប្រកាសលទ្ធផលម្លេះ ព្រោះលោកមានភាពជឿរជាក់លើខ្លួនឯងដូចជាចំណេះដឹង ,រូបរាង និងភាពប៉ិនប្រសព្វរបស់លោកតែម្ដង។លោកស៊ីភន បានរៀបរាប់ពីប្រវត្តិរបស់លោកថាលោកមានអាយុ២៧ឆ្នាំ,កម្ពស់១,៨០ម៉ែត្រ ទម្ងន់៨០គ.ក្រ បញ្ចប់ការសិក្សារថ្នាក់បរិញ្ញាប័ត្រផ្នែកសំណង់ស៊ីវិល នៅសាកលវិទ្យាល័យនរតុន ឆ្នាំ២០២៣ ដែលសព្វថ្ងៃលោកជាគ្រូបង្ហាត់ប្រាណនិងជាតារាម៉ូដែលមួយរូបផងដែរ ខណៈមុនទទួលបានជ័យលាភីនេះលោកក៍ធ្លាប់ប្រលងកម្មវិធីមួយចំនួនហើយយកបទពិសោធន៍ទាំងនោះដើម្បីជោគជ័យនៅថ្ងៃនេះ។លោកស៊ីភន បន្ថែមទៀតថាលោកនឹងត្រៀមទៅប្រកួតលើឆាកអន្ដរជាតិនៅប្រទេសហ្វីលីពីន(Man Of The World 2024) នាពេលខាងមុខនេះហើយលោកនឹងធ្វើឲ្យបានល្អនៅលើឆាកអន្ដរជាតិ។ លោកសូមស៊ីភន ក៍បានប្ដេជ្ញាចិត្តថាលោកនឹងធ្វើជាគំរូល្អឲ្យបងប្អូនជំនាន់ក្រោយ រួមទាំងប្រឹងប្រឹងឲ្យអស់លទ្ធភាពដើម្បីយកជ័យជម្នះមកកាន់មាតុភូមិឲ្យខាងតែបាន ។
លោកកែវ វាសនា ប្រធានគណៈរៀបចំកម្មវិធីប្រលងជ្រើសរើសបុរសឯកMan Of Cambodia 2024 បានថ្លែងថាជំហ៊ានបន្ទាប់យើងត្រូវជ្រើសរើសបេក្ខភាព២រូបទៀត ដើម្បីស្វែងរកMr -Tourism World១១រូប នឹងជ្រើសយក១រូបទុកសម្រាប់Man Of The World 2025 ។សម្រាប់ម្ចាស់ជ័យលាភីបុរសឯកកម្ពុជានេះគឺពិតជាសាកសមព្រោះរូបសម្បត្តិ ចំណេះដឹង និងអត្តចឬកល្អ ហេតុនេះលោកជឿរជាក់ថាលោកស៊ីភន អាចនឹងឡើងលើឆាកអន្ដរជាតិបានលទ្ធផលល្អនាពេលខាងមុខ។លោកថាខាងក្រុមការងារលោកនឹងបណ្ដុះបណ្ដាលឲ្យម្ចាស់ជ័យលាភីបានស្វែងយល់បន្ថែមពីការដើរម៉ូដ ចំណេះដឹងទូទៅ វប្បធ័មខ្មែរ ឲ្យបានកាន់តែល្អមុននឹងបញ្ជូនបេក្ខភាពទៅលើឆាកអន្ដរជាតិ ដើម្បីផ្សព្វផ្សាយវប្បធ័មខ្មែរទៅកាន់ពិភពលោក។
គួរបញ្ជាក់ថានៅថ្ងៃផ្ដាច់ព្រ័ត្រMan Of Cambodia 2024 MOC បានចាប់ដៃជាមួយADR រៀបចំពិព័ណក្នុងស្រុករយៈពេល៣ថ្ងៃគឺពីថ្ងៃទី១៤ ដល់១៦មិថុនា ឆ្នាំ២០២៤ បង្កើតកម្មវិធីមួយឈ្មោះថា”ចក្ខុវិស័យម៉ាកក្នុងស្រុក “នៅអគារConnexion Kohpic ។
លោកតាំង ដេវិត នាយកគ្រប់គ្រងក្រុមហ៊ុនពិធីការ និងតាំងពិព័ណADR បានប្រាប់ថា”ចក្ខុវិស័យក្នុងស្រុក” ជាកម្មវិធីតាំងពិព័ណដ៍ធំប្រចាំឆ្នាំ ដោយពិធីប្រកាសកិច្ចសហការណ៍រួមគ្នាជាផ្លូវការណ៍ក្នុងតំណើររៀបចំតាំងពិ ព័ណផលិតផលក្នុងស្រុកខ្មែរដើម្បីជម្រុញទីផ្សារការលក់និង សេដ្ឋកិច្ចកើនឡើងល្អ។កម្មវិធីនេះល្អ និងប្លែក ហើយអស្ចារ្យសហការណ៍ជាមួយMOC រៀបចំថ្ងៃប្រលងវគ្គផ្ដាច់ព្រ័ត្រMan Of Cambodia ក្នុងថ្ងៃជាមួយគ្នាតែម្ដង ៕