Tuesday, April 28, 2026
Homeតារាខ្មែរអិនជី ស្ដាយបង់៤០ម៉ឺនដុល្លារ

អិនជី ស្ដាយបង់៤០ម៉ឺនដុល្លារ

ភ្នំពេញ ៖ អតីតពិធីការិនី លី ច័ន្ទដាលីស ហៅអិនជី បានបង្ហាញអារម្មណ៍សោកស្ដាយ និងឈឺចាប់ផង នៅ ពេលដែលនាងបានបង់លុយដល់ទៅ ៤០ម៉ឺនដុល្លារ ទិញផ្ទះវីឡាក្នុងក្ដីស្រមៃ ប៉ុន្ដែជាង២ឆ្នាំមកនេះ ផ្ទះវីឡា នៅបុរីបុស្បា ដែលគេស្គាល់ថា ម្ចាស់គម្រោង គឺលោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន មិនមានការសង់ឲ្យរួចរាល់ទេ ។

អតីតពិធីការិនី អិនជី បានធ្វើការ Live វីដេអូ ទាក់ទងរឿងនាងបានទិញផ្ទះនៅបុរីបុស្បា វីឡាហេរ៉ូ តម្លៃ៤០ម៉ឺនដុល្លារ ដើម្បីទាមទារដំណោះស្រាយ ព្រោះទោះជាស្វាមីស្រីអូន លោកឧកញ៉ា ឈាង រ័ត្ន បានបញ្ចប់ជីវិតខ្លួន ឯង ដោយការចងក កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣  ក៏អិនជី អះអាងថា នាងនៅតែបង់លុយផ្ទះនោះ តាមកាលកំណត់ យ៉ាងទៀងទាត់ដដែល រហូតរួចអស់ ប៉ុន្ដែផ្ទះធ្វើអត់ហើយ។ អិនជី ថាលុយ ៤០ម៉ឺនដុល្លារនោះ វាច្រើនណាស់ សម្រាប់រូបនាង ដែលប្រឹង Live លក់អីវ៉ាន់តាម Online ទាំងយប់អធ្រាត្រ ព្រមទាំងយកលុយប្ដីខ្លះ និងលុយចងការប្រាក់គេខ្លះដែរ ។ នាងថា ក្ដីប្រាថ្នាចង់បានផ្ទះវីឡាធំ នៅស្រុកខ្មែរ សុខចិត្តវិលត្រឡប់ពីអាមេរិក មករស់នៅខ្មែរ វិញ តែពេលនេះ ត្រូវជួបរឿងខកចិត្តបំផុត ហើយសំណូមពររបស់នាង ចង់ឲ្យម្ចាស់បុរីបុស្បា ទិញផ្ទះវីឡានោះពីនាងវិញ ដើម្បីឲ្យនាងបានលុយត្រឡប់មកវិញ ព្រោះពេលនេះ នាងឆ្អែតចិត្តពេក លែងចង់បានផ្ទះវីឡានោះទៀតហើយ  ។

 បន្ទាប់ពីឃើញអិនជី Live វីដេអូ ទាំងឈឺចាប់បែបនេះ ម្ចាស់បុរីបុស្បា ស្រីអូន បានចូលទៅខម្មិនឆ្លើយតបថា «អរគុណបងស្រី សម្រាប់ការយោគយល់ រយៈពេលប៉ុន្មានឆ្នាំមកនេះ ដំណោះស្រាយ ពិតជាមានជូនបង»។ភ្លាមៗនោះ អិនជី បានឆ្លើយតបទៅលោកស្រី នួន ស៊ុន្ទរី ហៅស្រីអូន ថា «អរគុណបង សម្រាប់ការឆ្លើយតប និងដំណោះស្រាយជូនខ្ញុំ ។ សូមអធ្យាស្រ័យ ការផុសមួយនេះ ប៉ះពាល់ដល់បង តែដោយសារពេលខ្ញុំទាក់ទងទៅក្រុមការងារនេះ រយៈពេលយូរហើយ ខាងបុរី គាត់មិនមានដំណោះស្រាយជូនខ្ញុំទេបង សូមបងយោគយល់ និងជួយទិញត្រឡប់បុរីបានទេបង ព្រោះខ្ញុំពិតជាត្រូវការលុយណាស់ អាចឲ្យខ្ញុំខាតបង់ខ្លះៗបាន អំឡុងពេលនេះ ខ្ញុំក៏បង់ខាតបាន អំឡុងពេលនេះ ខ្ញុំក៏បង់ខាតការប្រាក់ផងដែរ ខ្ញុំពិតជាមិនចង់មានបញ្ហាអីទេ សង្ឃឹមបងជួយយោគយល់និងអធ្យាស្រ័យ»។

យ៉ាងណា គិតមកដល់រសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ អិនជី នៅមិនទាន់បានលក់ដាច់ផ្ទះវីឡាដែលមាន តែក្នុងគម្រោងនោះ ត្រឡប់ទៅឲ្យម្ចាស់បុរីបុស្បា ស្រីអូន វិញទេ ទើបធ្វើឲ្យនាងនៅតែបន្ដឈឺចាប់រឿងត្រូវបង់ ការប្រាក់ដែលនាងយកមកបង្រ្គប់ថ្លៃផ្ទះវីឡានោះដដែល។ ចំណែកតារារួមអាជីពជិតស្និទ្ធ បានបង្ហាញការអា ណិតអាសូរដល់អិនជី ថាបើក្រៅពីនាង ក៏ប្រេះទ្រូងដែរ ព្រោះលុយនោះ ច្រើនពេកហើយ តែដើម្បីបានលុយសងគេវិញ នាងសុខចិត្តលក់ខាត ឲ្យតែភាគីម្ចាស់វីឡា ព្រមទិញត្រឡប់ទៅវិញ ។

គួររំលឹកថា អិន ជី (NG )ដែលមានឈ្មោះដើមថា លី ច័ន្ទដាលីស ជាអតីត Freshie និងពិធីការិនីរបស់ទូរទស្សន៍លខ៣ អាស៊ីអាគ្នេយ៍ និង PNN បានរៀបការជាមួយអាណិកជនខ្មែរនៅអាមេរិក រដ្ឋម៉ាសាឈូសេត លោកភីតធើរ ហេង កាលពីឆ្នាំ២០១២ ហើយនាងបានចេញទៅរស់នៅតាមស្វាមី មួយរយៈ ក៏នាំប្ដីមករស់នៅស្រុកខ្មែរ វិញ និងពេលនេះមានកូនពីរនាក់ (ប្រុស១ ស្រី១)  ។ អិនជី បានផ្អាកអាជីព MC នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយងាកមករកស៊ីតាម Online ហើយកន្លងមក គ្មានអ្នកណាដឹងថា នាងដេកមិនលក់ បក់មិនល្ហើយ ព្រោះទិញផ្ទះវីឡា តម្លៃ៤០ម៉ឺនដុល្លារ អត់បានផ្ទះនេះទេ គឺទើបតែពេលនេះ នាងចេញមុខទម្លាយការពិត ផ្អើលដល់ថៅកែ ស្រីអូន តែម្ដង ។ តាមប្រភពថា ដោយសារតែតឹងទ្រូងពេក ទើបអិនជី ចង់លក់ផ្ទះវីឡានោះ ទៅឲ្យម្ចាស់បុរីវិញ ហើយពេលបានលុយហើយ នាងនឹងទៅទិញផ្ទះណាដែលប្រគល់លុយរួច បានផ្ទះមែនទែនទេ។ ប៉ុន្ដែអិនជី គ្មានគម្រោងនាំប្ដីទៅរស់នៅអាមេរិក ជាលើកទី២ ទេ ទោះជាពេលនេះនាងថា កំពុង តែឈឺចាប់ដោយសាគាំងលុយខ្លាំងក្ដី ៕

RELATED ARTICLES