Saturday, November 16, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖អាណិតលោកឯម រៀម

លោកគួច ខេវិន ៖អាណិតលោកឯម រៀម

ភ្នំពេញ៖ ខណៈដែលមនុស្សជាច្រើនបានជេរប្រមាថមិនត្រឹមតែលោកឯម រៀម ទេតែបានរាលដាលទៅដល់ឪពុកម្ដាយរបស់លោកដែលពួកគគាត់មិនបានដឹងរឿងអ្វីសោះនោះ លោកគួច ខេវិន ដែលជាអ្នកដឹកនាំសិល្បៈ ដ៍ល្បីឈ្មោះ និងបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវប្បធ័ម និងទស្សនវិជ្ជានៅសាកលវិទ្យាល័យណតអ៊ីស្ទ័ននៃសហរដ្ឋអាមេរិក(Northeastern University ,Boston, MA Classic Of 1992) បានសម្ដែងការ អាណិតចំពោះលោកឯម រៀម ទៅវិញដោយលោកលើកឡើងថាយើងចង់ធ្វើអ្វីៗដើម្បីផ្គាប់ចិត្តគេ តែគេមិនយល់ពីចិត្តរបស់យើងដែលចង់ផ្គាប់ចិត្តគេ ដូច្នេះគឺមានតែគេនោះទេ ដែលមិនយល់ពីយើង គឺមានតែយើងខ្លួនឯងផ្ទាល់ទើបយល់ពីខ្លួនឯង។

 លោកគួច ខេវិន បានថ្លែងសារថា”អ្វីដែលពិតប្រាកដ នឹងទៀងទាត់គឺ”ពេលវេលា” ពេលវេលាធ្វើឲ្យអ្វីៗគ្រប់យ៉ាងប្រែប្រួល តែអ្វីដែលមិនប្រែប្រួលគឺមានតែពេលវេលាខ្លួនឯងហ្នឹង? យើងចង់ធ្វើអ្វីៗដើម្បីផ្គាប់ចិត្តគេ តែគេមិនយល់ពីចិត្តរបស់យើងដែលចង់ផ្គាប់ចិត្តគេ ដូច្នេះគឺមានតែគេនោះទេ ដែលមិនយល់ពីយើង គឺមានតែយើងខ្លួនឯងផ្ទាល់ទើបយល់ពីខ្លួនឯង ! ចូរប្រើខ្លួនយើងឲ្យត្រូវនឹងពេលវេលា កុំឲ្យពេលវេលាមកប្រើខ្លួនយើង!  បើប្រើគតិតាមទស្សនវិទ្យា ទើបទាំងអ្នកនឹងខ្ញុំនឹកអាណិតចំពោះ លោក ឯម រៀម ?។ ខ្ញុំបានជួប លោក ឯម រៀម ដោយចៃដន្យ តែខ្ញុំអាណិតគាត់មែនទែន នៅពេលដែលមនុស្សជាច្រើនមិនជេរប្រមាថត្រឹមតែគាត់ បែរជាជេរឪពុកម្តាយគាត់ ដែលលោកមិនបាន ដឹងរឿងអ្វីសោះ? ពេលវេលាធ្វើឲ្យមនុស្សប្រែប្រួលមែន?ប្រើភ្នែក ប្រើត្រ ចៀក ប្រើមាត់ តែមិនប្រើវិចារណៈញាណ”។

  គួររំលឹកថាលោកឯម រៀម មានការតុបតែងខ្លួនតាមស្ទីលច្នៃប្រឌិតប្លែកៗ ដោយជាញឹកញាប់គេឃើញលោកជ្រើសរើសការស្លៀកពាក់ជាFashion នារី ហើយពាក់ស្បែកជើងកែងខ្ពស់ៗជាដើម ខណៈដែលលោកមានប្រវត្តិមិនធម្មតានោះទេ។នៅឆ្នាំ១៩៩៤ លោកឯម រៀម គឺជានិស្សិតនៅសាកវិទ្យាល័យវិចិត្រសិល្បៈ​ផ្នែកសូន្យរូប និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគំនូរផ្សាយ ឬGraphic Design ឆ្នាំ២០០០។បន្ទាប់ពីបញ្ចប់ថ្នាក់បរិញ្ញបត្រនៅកម្ពុជា ឆ្នាំ២០០០ លោកឯក រៀម ទទួលបានអាហាររូបករណ៍សិក្សាផ្នែកគំនូរទំនើប មានដូចជាផ្នែកគ្រឿងសង្ហារ​រឹម និងច្នៃម៉ូដនៅប្រទេសបារាំងរយៈពេល៧ឆ្នាំ ។នៅប្រទេសបារាំងលោកឯក រៀម បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រ៤ឆ្នាំ និងបណ្ឌិត១ឆ្នាំ ។

 ចំពោះលោកគួច ខេវិន វិញលោកសម្ដែងការអាណិតចំពោះលោក ឯម រៀម ដែលរងការប្រមាថមិនត្រឹមតែខ្លួនលោកផ្ទាល់ តែថែមទាំងរាលដាលដល់ឪពុកម្ដាយលោកដែលមិនបាន​ដឹងអ្វីទាល់តែសោះ។ចំណុចអ្នកស្អប់ លោកឯម រៀម ហើយជេរដល់ឪពុកម្ដាយលោកនោះត្រូវបានលោកខេវិន សង្កត់ថាដោយសារតែមនុស្សប្រើភ្នែក ប្រើត្រចៀក ប្រើមាត់ តែមិនប្រើ”វិចារណញ្ញាណ “។អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV ដែលអាចនិយាយបាន៥ភាសារគឺភាសារខ្មែរ ,ចិន ,វៀតណាម បារាំង និងអង់គ្លេស ហើយជាអតីតបេក្ខភាពប្រធានសិល្បករខ្មែរអាណត្តិទី៦ ម្នាក់ដែរនោះធ្លាប់លើកឡើងថាលោកមិនមិនដែលរើស​អើងភេទទី៣ ឡើយ៕

RELATED ARTICLES