Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតៃកុងចុះបត់ជើង ភ្ញៀវលួចបើកឡានរត់

តៃកុងចុះបត់ជើង ភ្ញៀវលួចបើកឡានរត់

ខេត្តបន្ទាយមានជ័យ ៖ បុរសជាអ្នករត់តាក់ស៊ីម្នាក់ ត្រូវបានភ្ញៀវម៉ៅរថយន្តជិះចេញពីព្រំប្រទល់ខេត្តបាត់ដំបង សំដៅទៅខេត្តបន្ទាយមានជ័យ លុះនៅតាមផ្លូវ អ្នកបើកតាក់ស៊ីឈប់ចុះបត់ជើងតូចមួយភ្លែត ស្រាប់តែត្រូវភ្ញៀវជើងល្អ លួចបើករថយន្តគេចបាត់។ លុះជនរងគ្រោះប្តឹងសមត្ថកិច្ច ក៏ធ្វើការស្រាវជ្រាវឃើញរថយន្តខាងលើ ត្រូវបានជនសង្ស័យបើកទៅប្លុងចោលនៅវត្ត ១កន្លែង រួចក៏រត់គេចខ្លួនបាត់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចកំណាត់ផ្លូវជាតិលេខ៥ ព្រំប្រទល់ខេត្តបាត់ដំបង និងភូមិភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះឆែម ថែរ៉ាត់ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររត់តាក់ស៊ី មានលំនៅ ភូមិបឹងអណ្តែន ឃុំតាសុះ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាម្ចាស់រថយន្ត ម៉ាក Lexus RX-300 ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ១៩៩៩ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7702 លេខតួ M.C.U.150067105 លេខម៉ាស៊ីន 1M.Z.0748126។ ចំណែកជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ជនរងគ្រោះ បានដឹកភ្ញៀវមកដល់ចំណុចមួយ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងខេត្តបាត់ដំបង ក៏បានចុះទៅបត់ជើងតូច ស្រាប់តែភ្លាមនោះត្រូវបានអ្នកដំណើរអង្គុយកៅអីមុខ បើករថយន្តរបស់ជនរងគ្រោះ គេចខ្លួនសំដៅចូលខេត្តបន្ទាយមាន ជ័យ ទើបជនរងគ្រោះប្រញាប់រាយការណ៍ប្តឹងសមត្កក្ថិច្ច ឱ្យជួយអន្តរាគមន៍ ដោយអះអាងថា ខ្លួនត្រូវបានគេលួចរថយន្ត។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាដល់នគរបាលទូទាំងខេត្ត កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងអ ធិការដ្ឋាននគរបាលស្រុកមង្គលបុរី ចុះស្រាវជ្រាវ រហូតមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ សមត្ថកិច្ចបានប្រទះឃើញរថយន្តរបស់ជនរងគ្រោះ ត្រូវបានជន សង្ស័យបើកយកមកប្លុងចោល នៅចំណុចវត្តគោកធ្នង់ ស្ថិតក្នុងឃុំអូរប្រាសាទ ស្រុកមង្គលបុរី ប៉ុន្តែជនសង្ស័យ បានគេចខ្លួនបាត់ទៅហើយ។

រថយន្តខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដើមវិញ។ ចំណែកជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការស្រាវ ជ្រាវតាមចាប់ខ្លួន នាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES