ខេត្តសៀមរាប ៖ ប្រាសាទអង្គរវត្ត សម្បត្តិបេតិកភណ្ឌជាតិកម្ពុជា និងជាបេតិកភណ្ឌពិភពលោក បានជាប់ចំ ណាត់ថ្នាក់ជាគោលដៅទេសចរណ៍ទាក់ទាញបំផុត លំដាប់ទី១២ លើពិភពលោក នៅឆ្នាំ២០២៤ ដោយ TripAdvisor’s Traveler Choice Awards ។
សូមបញ្ជាក់ថា ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅ ក្រុងសៀមរាប ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រៅពីជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតមួយ ប្រាសាទបុរាណដែជាអច្ឆរិយវត្ថុដ៏ល្អឯកនេះ ក៏បានជាប់ចំណាត់ថ្នាក់ជាកន្លែងមួយសម្រាប់មើលថ្ងៃរះនិងថ្ងៃលិច ល្អជាងគេលើពិភពលោកផងដែរ។គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ នេះ គោលដៅទេសចរណ៍ទាក់ទាញបំផុតលើពិភពលោក ដែលធ្វើការស្ទង់មតិ ចាត់ចំណាត់ថ្នាក់ដោយ TripAdvisor’s Traveler Choice Awards រួមមាន ៖
១- Empire State Building (សហរដ្ឋអាមេរិក)
២- Eiffel Tower (បារាំង)
3- Anne Frank House (ហុល្លង់)
4- Basilica de la Sagrada Familia (អេស្ប៉ាញ)
5- Cayman Crystal Caves (ម៉ិកស៊ិក)
6- Colosseum (អ៊ីតាលី)
7- Lourvre Museum (បារាំង)
8- Gardens by the Bay (សិង្ហបុរី)
9- Duomo di Milano (អ៊ីតាលី)
10- Sheikh Zayed Grand Mosque Center (អារ៉ាប់ អេមីរេត)
11- Vasa Museum (ស៊ុយអែដ)
12- Angkor Wat (កម្ពុជា)
13- Acropolis (ក្រិក)
14- Musee d’Orsay (បារាំង)
15- Pompeii Archaeological Palace (អ៊ីតាលី)
16- Jardin Majorelle (ម៉ារ៉ុក)
17- Iolani Palace (សហរដ្ឋអាមេរិក)
18- Central Park (សហរដ្ឋអាមេរិក)
19- Multianyu Great Wall (ចិន)
20- Chichen Itza (ម៉ិកស៊ិក)
21- Iguazu Fall (អាហ្សង់ទីន)
22- Taj Mahal (ឥណ្ឌា)
23- Petra (ហ្សកដង់)
24- Fushimi Inari-taisha Shrine (ជប៉ុន)
25- Corcovado-Christ the Redeemer (ប្រេស៊ីល) ៕