Saturday, November 23, 2024
Homeទេសចរណ៍ ប្រាសាទអង្គរវត្ត គោលដៅទេសចរណ៍ទាក់ទាញបំផុត ទី១២ លើពិភពលោក

 ប្រាសាទអង្គរវត្ត គោលដៅទេសចរណ៍ទាក់ទាញបំផុត ទី១២ លើពិភពលោក

ខេត្តសៀមរាប ៖ ប្រាសាទអង្គរវត្ត សម្បត្តិបេតិកភណ្ឌជាតិកម្ពុជា និងជាបេតិកភណ្ឌពិភពលោក បានជាប់ចំ ណាត់ថ្នាក់ជាគោលដៅទេសចរណ៍ទាក់ទាញបំផុត លំដាប់ទី១២ លើពិភពលោក នៅឆ្នាំ២០២៤ ដោយ TripAdvisor’s Traveler Choice Awards ។

សូមបញ្ជាក់ថា ប្រាសាទអង្គរវត្ត មានទីតាំងស្ថិតនៅ ក្រុងសៀមរាប ខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា ក្រៅពីជាប់ចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍ទាក់ទាញបំផុតមួយ  ប្រាសាទបុរាណដែជាអច្ឆរិយវត្ថុដ៏ល្អឯកនេះ ក៏បានជាប់ចំណាត់ថ្នាក់ជាកន្លែងមួយសម្រាប់មើលថ្ងៃរះនិងថ្ងៃលិច ល្អជាងគេលើពិភពលោកផងដែរ។គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤ នេះ គោលដៅទេសចរណ៍ទាក់ទាញបំផុតលើពិភពលោក ដែលធ្វើការស្ទង់មតិ ចាត់ចំណាត់ថ្នាក់ដោយ TripAdvisor’s Traveler Choice Awards  រួមមាន ៖

១- Empire State Building (សហរដ្ឋអាមេរិក)

២- Eiffel Tower (បារាំង)

3- Anne Frank House (ហុល្លង់)

4- Basilica de la Sagrada Familia (អេស្ប៉ាញ)

5- Cayman Crystal Caves (ម៉ិកស៊ិក)

6- Colosseum (អ៊ីតាលី)

7- Lourvre Museum (បារាំង)

8- Gardens by the Bay (សិង្ហបុរី)

9- Duomo di Milano (អ៊ីតាលី)

10- Sheikh Zayed Grand Mosque Center (អារ៉ាប់ អេមីរេត)

11- Vasa Museum (ស៊ុយអែដ)

12- Angkor Wat  (កម្ពុជា)

13- Acropolis (ក្រិក)

14- Musee d’Orsay (បារាំង)

15- Pompeii Archaeological Palace (អ៊ីតាលី)

16- Jardin Majorelle (ម៉ារ៉ុក)

17- Iolani Palace (សហរដ្ឋអាមេរិក)

18- Central Park (សហរដ្ឋអាមេរិក)

19- Multianyu Great Wall (ចិន)

20- Chichen Itza (ម៉ិកស៊ិក)

21- Iguazu Fall (អាហ្សង់ទីន)

22- Taj Mahal (ឥណ្ឌា)

23- Petra (ហ្សកដង់)

24- Fushimi Inari-taisha Shrine (ជប៉ុន)

25- Corcovado-Christ the Redeemer (ប្រេស៊ីល) ៕

RELATED ARTICLES