Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបើកហាងលើដីខ្មែរ អត់ដាក់អក្សរខ្មែរ អាជ្ញាធរចុះណែនាំ

បើកហាងលើដីខ្មែរ អត់ដាក់អក្សរខ្មែរ អាជ្ញាធរចុះណែនាំ

ខេត្តបន្ទាយមានជ័យ ៖ ទីតាំងរកស៊ីលក់ដូររបស់ជនបរទេស ចំនួន១១កន្លែង ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដែលស្លាកយីហោសុទ្ធសឹងតែសរសេរជាអក្សរបរទេស គ្មានអក្សរជាតិខ្មែរសូម្បី១តួ ត្រូវបានអាជ្ញាធរមូលដ្ឋានសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ចុះធ្វើការអប់រំណែនាំ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤។

តាមប្រភពពីមន្ត្រីក្រុមប្រឹក្សាសង្កាត់អួរជ្រៅ បានបញ្ជាក់ប្រាប់ថា ដោយមានការណែនាំពីលោកគាត ហ៊ុល អភិ បាលក្រុងប៉ោយប៉ែត លោកវ៉ា ជឹម ណារ៉េត ចៅសង្កាត់អូរជ្រៅ បានចាត់តាំងកម្លាំងសណ្តាប់ធ្នាប់សាធារណៈ និងប្រជាការពារភូមិ ចុះអនុវត្តនៅភូមិសាមគ្គីមានជ័យ ត្រង់ចំណុចបុរីដួងច័ន្ទ ដែលមានបងប្អូនជនជាតិបរទេស បានជួលផ្ទះលក់ដូរ មានដូចជាជនជាតិឥណ្ឌូនេស៊ី ជនជាតិចិន និងជនជាតិថៃ ដែលបានលើស្លាកយីហាងជាភាសាបរទេស ដែលមិនមានជាភាសាខ្មែរ សូម្បី១តួ។

ប្រភពដដែល បន្តថា ជុំវិញករណីនេះ អាជ្ញាធរមូលដ្ឋាន បានធ្វើការណែនាំ និងសូមឱ្យគាត់ដោះដូរចេញដាក់អក្សរសាស្ត្រខ្មែរ ពីខាងលើ ១០០ភាគរយ និងអក្សរបរទេស នៅខាងក្រោម ត្រឹម៥០ភាគរយ។ ការចុះណែនាំ បានចំនួន១១ទីតាំងផ្ទះ ដោយម្ចាស់ទីតាំងទាំងអស់ បានយល់ព្រមតាមការណែនាំរបស់អាជ្ញាធរដែនដី សុំឱ្យដោះដូរចេញដោយគ្មានការតវ៉ាឡើយ៕

RELATED ARTICLES