Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រាក់លិចទូកនេសាទ មនុស្ស៣នាក់ រួចជីវិត

ខ្យល់កន្ត្រាក់លិចទូកនេសាទ មនុស្ស៣នាក់ រួចជីវិត

ខេត្តព្រះសីហនុ ៖ ប្រជានេសាទ ចំនួន៣នាក់ បាននាំគ្នាចេញទូកនៅនេសាទលើផ្ទៃសមុទ្រដូចសព្វដង គាប់ជួនអាកាសធាតុមិនអំណោយផល មានភ្លៀងធ្លាក់លាយឡំទៅដោយខ្យល់កន្ត្រាក់បោកបក់ផង បណ្តាលឱ្យលិចទូកចូលក្នុងទឹកមនុស្ស តែយ៉ាងណាប្រជានេសាទទាំង៣នាក់ ត្រូវបានជួយសង្គ្រោះជីវិតភ្លាមៗ ដោយមិនមានគ្រោះថ្នាក់រនោះទេ។

ហេតុការណ៍គ្រោះថ្នាក់លិចទូកនេសាទនេះ បានកើតឡើង កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចចន្លោះកោះថ្មី និងកោះសេះ។

តាមប្រភពមន្ត្រីនគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា កាលពីវេលាម៉ោងជាង៣រសៀល ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ មានទូក នេសាទ ១គ្រឿង បានលិចក្នុងសមុទ្រ ចន្លោះកោះថ្មី និងកោះសេះ ដោយសារជួបខ្យល់កន្ត្រា ក់បក់បោក និងរលកខ្លាំង ហើយទូកដែលលិចនេះ ជាប្រភេទទូកអូស ពណ៌ត្រួយចេកចាស់ ប្រវែងបណ្តោយ ១២​ម៉ែត្រ ប្រវែងទទឹង ២,៨ម៉ែត្រ ដោយនៅលើទូកនេសាទ មានមនុស្សចំនួន៣នាក់។

ជនរងគ្រោះទាំង៣នាក់ ដែលត្រូវបានសង្គ្រោះជីវិត រួមមាន ទី១-ឈ្មោះពេជ វី ភេទប្រុស អាយុ៤៥ឆ្នាំ មានលំនៅ ភូមិរំពែង ឃុំអង្គោល ស្រុកដំណាក់ចង្អើរ ខេត្តកែប (ជាតៃកុងទូក)។ ទី២-ឈ្មោះយ៉ិន ណិត ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅ ភូមិស្នាំគូ ឃុំពងទឹក ស្រុកកំពុងត្រាច ខេត្តកំពត (ជាកូនដៃទូក) និងទី៣-ឈ្មោះទើប ផៃ ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិស្កៅ ឃុំប្ញស្សីស្រុក ស្រុកកំពុងត្រាច ខេត្តកំពត (ជាកូនដៃទូក)។

សមត្ថកិច្ចបានបញ្ជាក់ថា នៅហេតុការណ៍នេះ បណ្តាលឱ្យបាត់បង់សម្ភារៈនៅលើទូក ដូចជា ទូរស័ព្ទ ចំនួន៣គ្រឿង ផែនទី ចំនួន១ វិទ្យុទាក់ទង ចំនួន១គ្រឿង មងអូស១ដៃ និងលុយចំនួន១លានរៀល។

បច្ចុប្បន្នមនុស្សចំនួន ៣នាក់នៅលើទូកដែលបានលិច ត្រូវបានជួយសង្គ្រោះ ដោយសុវត្ថិភាពហើយពីកម្លាំងនគរបាលការពារព្រំដែនទឹក ប៉ុស្តិ៍កោះថ្មី និងកម្លាំងនគរបាលការពារព្រំដែនទឹកប៉ុស្តិ៍កោះសេះ ក្រោមបទបញ្ជាពីលោកឯកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក នាំយកមកដីគោក។ ចំណែកទូកនិងសម្ភារៈនៅលើទូក បានលិចចូលទៅក្នុងសមុទ្រ កម្លាំងសមត្ថកិច្ចនឹងបន្តជួយស្រង់ឡើងមកវិញ តាមការជាក់ស្តែង៕

RELATED ARTICLES