ភ្នំពេញ៖មុននេះលោកឆឹម សក្កដា បានសម្ដែងការព្រួយបារម្ភថាប្រសិនបើលោកមិនអាចមានជីវិតនៅលើផែនដីនេះទៀតតើលុយដែលលោកខំប្រឹងរកនិងសន្សំកន្លះជីវិតមកហើយដែលទុកក្នុងកុងធនាគារនោះនឹងធ្លាក់ទៅលើកណ្ដាប់ដៃអ្នកណាទៅ បើលោកអត់មានប្រពន្ធនិងកូនផង?ប៉ុន្ដែនៅពេលដែលFan ខមិនថាម៉េចបានលោកគិតអីក៍គិតយ៉ាងនេះក្រែងជិតក្លាយទៅជាប្ដីរបស់ពេជ្រ សោភា ហើយតើ អីចឹងបានទៅលើប្រពន្ធហើយ តែលោកសក្កដា បែជាស្ងាត់មាត់ដូចគេចុកទៅវិញ ។រំលងមិនបានប៉ុន្មានថ្ងៃផងស្រាប់តែពេលនេះលោកសក្កដា បានចេញសារថ្មីមួយទៀតក្នុងន័យបែបឌឺដងទៅគូណ្ដឹងរបស់ខ្លួនពេជ្រ សោភា ដែលម្ដងនេះលោកចង់ដាស់តឿនផង និងសើចចំអកផងទៅវិញ ។
លោកឆឹម សក្កដា ថ្លែងសារចំៗថា”អញមិនក្វល់ បើមិនទ្រអញ បែកគ្នា… !អញប៉ុណ្ណឹងដែរ…!…១០ឆ្នាំ ក្រោយហេតុអ្វីជីវិតខ្ញុំឯកាម្លេះ… ?…វ័យជ្រេហើយ តែមិនទាន់ មានគូ… តើគូ ខ្ញុំកើតឬនៅ ?”។
លោកសក្កដា មិនបញ្ជាក់ថាសារនោះលោកចង់សំដៅទៅអ្នកណាឲ្យប្រាកដទេ ប៉ុន្ដែអ្នកលេងបណ្ដាញសង្គមខ្លះយល់ថាលោកចង់ផ្លែផ្កាឲ្យគូដណ្ដឹងរបស់ខ្លួនគឺពេជ្រ សោភា ទៅវិញ ។ហ្វេសបុកឈ្មោះKim Chanthou ខមិនថា”ច្បាស់ដូចថ្ងៃ “,លោកសក្កដា តបទាំងដាក់រូបស្ទីគ័រសើចថា”សូមជូនរឿងៗៗៗ វាសនានាងខ្មើតៗៗៗ”,ហ្វេសបុកឈ្មោះLeakhana Pak ខមិនថា”មែនខ្ញុំទេបង តែដូចចុកៗ” ,លោកសក្កដា តបថា”ខ្មើតសិនចុះ តែកុំឲ្យហួស៣៥ “,ហ្វេសបុកឈ្មោះHeng Heng Tk ខមិនថា”ពិតៗច្បាស់ណាស់បងដា”,លោកសក្កដា តបថា”វាសនានាងខ្មើត “,ហ្វេសបុកឈ្មោះSophy Chang ខមិនថា”ថាឲ្យខ្លួនឯងមែនពូដា” ,លោកសក្កដា តបថា”ថាឲ្យស្រីៗដែលខ្ញុំធ្លាប់ញ៉ែ “។
ក្រៅពីមានអ្នកលេងបណ្ដាញសង្គមចូលទៅខមិន ហើយលោកសក្កដា តបវិញទាំងសំណើចនោះក៍មានអ្នកខ្លះបានលើកឡើងថាលោកសក្កដា នេះពិតជាមាត់អត់គម្របមែន អាងតែពេជ្រ សោភា គ្មានពេលតប ប៉ុន្ដែការចេញសារចម្លែកៗរបស់លោកសក្កដា នារយៈពេលចុងក្រោយនេះគឺគ្រប់គ្នាអាចសន្និដ្ឋានបានថាស្នេហារបស់លោកជាមួយសោភា ហាក់ដូចជាគ្មានសុវត្ថិភាពទៀតឡើយ ក្រោយគូដណ្ដឹងងាកទៅស្និតស្នេហ៍ជាមួយតារារោមទ្រូងច្រើនលោកឆន សុវណ្ណារាជ រហូតដល់លោកដា ចង់ធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងទៀតផង តែបានតារារួមអាជីពជួយឃាត់ទាន់ពេលវេលា ។ជុំវិញរឿងរ៉ាវរបស់លោកសក្កដា ចេញសារកាន់តែចម្លែកទៅៗនេះពេជ្រ សោភា និយាយថានាងមិនបានដឹងរឿងអ្វីទាំងអស់ តែតំណាក់កាលដំបូងនាងសន្និដ្ឋានថាលោកដា អាចមានរឿងជាមួយគ្រួសាររបស់លោកច្រើនជាងរឿងផ្សេង។
គួររំលឹកថាពេជ្រ សោភា-ឆឹម សក្កដា បានប្រកាសថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នឹងគ្រោងដឹកដៃគ្នារៀបការនៅឆ្នាំ២០២៣ ។ប៉ុន្ដែអ្វីៗបានក្រឡាប់ចាក់អស់រលីងក្រោយពួកគេលុបចោលមង្គលការនោះយ៉ាងទាន់ហន់ និងចុងក្រោយនេះលែងកំណត់ថ្ងៃរៀបការច្បាស់លាស់តែម្ដង។សោភា ដែលធ្លាប់តែទៅណាបណ្ដើរលោកសក្កដា ត្រសងដូចលលកញីឈ្មោលនោះនាងបែជាទៅកៀកកើយជាមួយលោកឆន សុវណ្ណារាជ ដោយមិនប្រាប់មូលហេតុ នាំឲ្យលោកសក្កដា មានជំងឺវិបត្តិផ្លូវចិត្តត្រូវលេបថ្នាំជាប្រចាំ ហើយពេលនេះលោកព្រមានផ្ដាច់ជីវិតខ្លួនជាច្រើនលើកច្រើនសារមកហើយ តែមិនជោគជ័យ ។ដោយឡែកការដាស់តឿនរបស់លោកសក្កដា ថាស្រីៗកុំខ្មើតលើសអាយុ៣៥ឆ្នាំ ប្រយ័ត្នអេនោះលោកហាក់ភ្លេចគិតថាពេលនេះគូដណ្ដឹងរបស់លោកមានអាយុ៤១ឆ្នាំ ទៅហើយ ។
គេចាំមើលថាពេជ្រ សោភា សុខចិត្តបន្ដនៅស្ងៀមស្ងាត់តទៅទៀតចំពោះសារចម្លែកៗរបស់លោកសក្កដា ឬមួយក៍នាងអាចលេងធ័មក្ដៅដាក់លោកវិញប្រសិនបើគូដណ្ដឹងនៅតែឆ្លៀតផ្លែផ្កាឲ្យនៅក្រោយខ្នងបែបនេះទៀត ?