Friday, October 18, 2024
Homeតារាខ្មែរពេជ្រ សោភា ៖គូដណ្ដឹង បន្ដដាស់តឿន ថែមទៀត

ពេជ្រ សោភា ៖គូដណ្ដឹង បន្ដដាស់តឿន ថែមទៀត

ភ្នំពេញ៖មុននេះលោកឆឹម សក្កដា បានសម្ដែងការព្រួយបារម្ភថាប្រសិនបើលោកមិនអាច​មាន​ជីវិតនៅលើផែនដីនេះទៀតតើលុយដែលលោកខំប្រឹងរកនិងសន្សំកន្លះជីវិតមកហើយដែលទុកក្នុងកុងធនាគារនោះនឹងធ្លាក់ទៅលើកណ្ដាប់ដៃអ្នកណាទៅ បើលោកអត់មានប្រពន្ធនិងកូន​ផង?​ប៉ុន្ដែ​នៅពេលដែលFan ខមិនថាម៉េចបានលោកគិតអីក៍គិតយ៉ាងនេះក្រែង​ជិតក្លាយទៅ​ជាប្ដីរបស់​ពេជ្រ សោភា ហើយតើ អីចឹងបានទៅលើប្រពន្ធហើយ តែលោកសក្កដា បែជាស្ងាត់​មាត់​ដូចគេ​ចុកទៅវិញ ។រំលងមិនបានប៉ុន្មានថ្ងៃផងស្រាប់តែពេលនេះលោកសក្កដា បាន​ចេញ​សារថ្មី​មួយ​ទៀតក្នុងន័យបែបឌឺដងទៅគូណ្ដឹងរបស់ខ្លួនពេជ្រ សោភា ដែលម្ដងនេះលោកចង់​ដាស់តឿន​ផង និងសើចចំអកផងទៅវិញ ។

 លោក​ឆឹម សក្កដា ថ្លែង​​សារចំៗថា”អញមិន​ក្វល់ បើមិនទ្រអញ បែកគ្នា… !អញប៉ុណ្ណឹង​ដែរ​…!…១០ឆ្នាំ ក្រោយ​ហេតុអ្វីជីវិតខ្ញុំឯកាម្លេះ… ?…វ័យជ្រេហើយ តែមិនទាន់ មានគូ… តើគូ ខ្ញុំកើតឬនៅ ?”។

  លោកសក្កដា មិនបញ្ជាក់ថាសារនោះលោកចង់សំដៅទៅអ្នកណាឲ្យប្រាកដទេ ប៉ុន្ដែ​អ្នក​លេងបណ្ដាញសង្គមខ្លះយល់ថាលោកចង់ផ្លែផ្កាឲ្យគូដណ្ដឹងរបស់ខ្លួនគឺពេជ្រ សោភា ទៅ​វិញ ។ហ្វេសបុកឈ្មោះKim Chanthou ខមិនថា”ច្បាស់ដូចថ្ងៃ “,លោកសក្កដា តបទាំង​ដាក់រូប​ស្ទីគ័រសើចថា”សូមជូនរឿងៗៗៗ វាសនានាងខ្មើតៗៗៗ”,ហ្វេសបុកឈ្មោះLeakhana Pak ខមិនថា”មែនខ្ញុំទេបង តែដូចចុកៗ” ,លោកសក្កដា តបថា”ខ្មើតសិនចុះ តែកុំឲ្យហួស៣៥ “,ហ្វេសបុកឈ្មោះHeng Heng Tk ខមិនថា”ពិតៗច្បាស់ណាស់បងដា”,លោកសក្កដា តបថា​”វាសនានាងខ្មើត “,ហ្វេសបុកឈ្មោះSophy Chang ខមិនថា”ថាឲ្យខ្លួនឯងមែនពូដា” ,លោក​សក្កដា តបថា”ថាឲ្យស្រីៗដែលខ្ញុំធ្លាប់ញ៉ែ “។

 ក្រៅពីមានអ្នកលេងបណ្ដាញសង្គមចូលទៅខមិន ហើយលោកសក្កដា តបវិញទាំង​សំ​ណើចនោះក៍មានអ្នកខ្លះបានលើកឡើងថាលោកសក្កដា នេះពិតជាមាត់អត់គម្របមែន អាង​តែពេជ្រ សោភា គ្មានពេលតប ប៉ុន្ដែការចេញសារចម្លែកៗរបស់លោកសក្កដា នារយៈ​ពេល​ចុង​ក្រោយនេះគឺគ្រប់គ្នាអាចសន្និដ្ឋានបានថាស្នេហារបស់លោកជាមួយសោភា ហាក់ដូចជា​គ្មានសុវត្ថិភាពទៀតឡើយ ក្រោយគូដណ្ដឹងងាកទៅស្និតស្នេហ៍​ជា​មួយតារារោមទ្រូងច្រើន​លោក​ឆន សុវណ្ណារាជ រហូតដល់លោកដា ចង់ធ្វើអត្តឃាតបញ្ចប់​ជី​វិត​ខ្លួនឯងទៀតផង តែ​បាន​តារារួមអាជីពជួយឃាត់ទាន់ពេលវេលា ។ជុំវិញរឿងរ៉ាវរបស់​លោក​សក្កដា ចេញសារ​កាន់តែចម្លែកទៅៗនេះពេជ្រ សោភា និយាយថានាងមិនបានដឹង​រឿងអ្វីទាំង​អស់ តែតំណាក់​កាលដំបូងនាងសន្និដ្ឋានថាលោកដា អាចមានរឿងជាមួយគ្រួសារ​របស់លោក​ច្រើនជាង​រឿង​ផ្សេង។

 គួររំលឹកថាពេជ្រ សោភា-ឆឹម សក្កដា បានប្រកាសថាពួកគេបានភ្ជាប់ពាក្យជាមួយគ្នា​កាលពីថ្ងៃទី១១ ខែ១១ ឆ្នាំ២០២២ នឹងគ្រោងដឹកដៃគ្នារៀបការនៅឆ្នាំ២០២៣ ។ប៉ុន្ដែអ្វីៗបាន​ក្រ​ឡាប់ចាក់អស់រលីងក្រោយពួកគេលុបចោលមង្គលការនោះយ៉ាងទាន់ហន់ និងចុងក្រោយ​នេះលែងកំណត់ថ្ងៃរៀបការច្បាស់លាស់តែម្ដង។សោភា ដែលធ្លាប់តែទៅណាបណ្ដើរ​លោក​សក្កដា ត្រសងដូចលលកញីឈ្មោលនោះនាងបែជាទៅកៀកកើយជាមួយលោកឆន សុវណ្ណា​រាជ ដោយមិនប្រាប់មូលហេតុ នាំឲ្យលោកសក្កដា មានជំងឺវិបត្តិផ្លូវចិត្តត្រូវលេបថ្នាំជាប្រចាំ ហើ​យពេលនេះ​លោក​ព្រ​មានផ្ដាច់ជីវិតខ្លួនជាច្រើនលើកច្រើនសារមកហើយ តែមិនជោគជ័យ ។ដោយឡែកការ​ដាស់​​​​តឿនរបស់លោកសក្កដា ថាស្រីៗកុំខ្មើតលើសអាយុ៣៥ឆ្នាំ ប្រយ័ត្នអេ​នោះ​​លោក​ហាក់​ភ្លេចគិតថាពេលនេះគូដណ្ដឹងរបស់លោកមានអាយុ៤១ឆ្នាំ ទៅហើយ ។

 គេចាំមើលថាពេជ្រ សោភា សុខចិត្តបន្ដនៅស្ងៀមស្ងាត់តទៅទៀតចំពោះសារចម្លែកៗ​របស់លោកសក្កដា ឬមួយក៍នាងអាចលេងធ័មក្ដៅដាក់លោកវិញប្រសិន​បើគូដណ្ដឹងនៅ​តែ​ឆ្លៀតផ្លែផ្កាឲ្យនៅក្រោយខ្នងបែបនេះទៀត ?

RELATED ARTICLES