Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឡានដឹកជីឡើងចំណោតអត់រួច ប្រះដេក

ឡានដឹកជីឡើងចំណោតអត់រួច ប្រះដេក

ខេត្តកំពង់ស្ពឺ ៖ រថយន្តកូរ៉េដឹកជី ១គ្រឿង ខណៈដែលបើកចេញពីផ្លូវលំ ឡើងផ្លូវជាតិ មិនរួច បណ្តាលឱ្យផ្អៀងក្រឡាប់ផ្ងារជើង តែសំណាងល្អ មិនបង្កឱ្យអ្នកណាម្នាក់រងរបួសនោះឡើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ ជាតិលេខ៥១ ស្ថិតក្នុងភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង។

រថយន្តដែលជួបគ្រោះថ្នាក់ខាងលើ ជាប្រភេទរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-1584 ជារថយន្តទ្រុង ដឹកជីពេញរថយន្ត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើ បានបើកចេញពីផ្លូវលំ ក្នុងទិសដៅពីលិច ទៅកើត ឡើងផ្លូវជាតិ រួចបត់ឆ្ពោះទៅទិសខាងត្បូង ប៉ុន្តែដោយសារឡើងចំណោតមិនរួច ធ្វើឱ្យរថយន្តផ្អៀងក្រឡាប់តែម្តង តែសំណាងល្អ មិនបង្កឱ្យអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ។

 ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យ រួចឱ្យម្ចាស់រករថយន្តស្ទូចទៅ លើកយកទៅជួសជុលដោយខ្លួនឯង៕

RELATED ARTICLES