Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់សាច់បង្កកជាងកន្លះតោន ដឹកចេញពីឃ្លាំងស្តុក

ចាប់សាច់បង្កកជាងកន្លះតោន ដឹកចេញពីឃ្លាំងស្តុក

ភ្នំពេញ ៖ ក្រុមការងារបង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កាលពីវេលាម៉ោង ១១និង២៥នាទីព្រឹក ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយការិយា ល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរាជធានីភ្នំពេញ ចុះត្រួតពិនិត្យលើការដឹកជញ្ជូនសត្វ និងផលិតផលសត្វ តាមម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង នៅចំណុចជិតធនាគារវឌ្ឍនៈ ផ្លូវវេងស្រេង ខណ្ឌមានជ័យ។

ក្រុមការងារបានរកឃើញថា នៅលើម៉ូតូសណ្តោងរ៉ឺម៉ក មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2IH-7261មាន សាច់គោបង្កក ចំនួន១កេស ក្រដាស ស្មើនឹង៣៣គីឡូក្រាម។ សាច់ក្របីបង្កកចំនួន១កេសក្រដាស ស្មើនឹង២០គីឡូក្រាម។ ត្រចៀកជ្រូកបង្កក ចំនួន៥០កេសក្រដាស ស្មើនឹង៥០០គីឡូក្រាម។ ឆ្អឹងខ្ចីជង្គង់មាន់បង្កក ចំនួន១កេសក្រដាស ស្មើនឹង១០គីឡូក្រាម។ សរុបចំនួន៥៣កេសក្រដាស ស្មើនឹង៥៦៣គីឡូក្រាម។

ក្រោយពិនិត្យជាក់ស្តែង និងមានការសារភាពពីអ្នកបើកម៉ូតូសណ្តោងរ៉ឺម៉ក ផលិតផលសត្វបង្កកទាំងអស់នេះ ត្រូវបានដឹកជញ្ជូនចេញពីឃ្លាំងស្តុកមួយកន្លែង នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ទៅចែកចាយលក់នៅក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។

ក្រោយបង្ក្រាបបាន ក្រុមការងារបានធ្វើការដឹកជញ្ជូនផលិតផលសត្វបង្កកខាងលើ ទៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES