Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រីបើកឡានបុ.../ករះ...ម៉ូតូ២ ជេរ.../អ្នក កាសែត

ស្រីបើកឡានបុ…/ករះ…ម៉ូតូ២ ជេរ…/អ្នក កាសែត

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានបើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿន ជ្រុលទៅបុករះពីក្រោយម៉ូតូចំនួន ២គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យរងការខូចខាត លុះឃើញអ្នកសារព័ត៌មានចុះទៅថតរូបភាព បែរជាច្រ ឡោតខឹង ជេរប្រមាថអ្នកសារព័ត៌មាន ផ្អើលទាំងយប់។

 ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំណុចស្តុបចម្ការមនតាម បណ្តោយផ្លូវ ព្រះនរោត្តម ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញស្ត្រីម្នាក់ បានបើកបររថយន្ត ១គ្រឿង ម៉ាក CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ BJ-7897 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានជ្រុលបុកពីក្រោយម៉ូតូហុងដា ឌ្រីម ចំនួន២គ្រឿង ដែលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្តាលឱ្យរងការខូចខាតម៉ូតូ និងរបួសអ្នកជិះ តែស្រាប់តែភាគីរថយន្តបាននិយាយថា នឹងសង ១០ដុល្លារ ហើយឱ្យអូសម៉ូតូចេញ តែពេលនោះ ភាគីម៉ូតូ មិនយល់ព្រមទេ គឺចង់បានសំណងសមស្របពីភាគីរថយន្ត តែស្ត្រីជាអ្នកបើករថយន្ត បែរជានិយាយថា ម៉ូតូជាអ្នកជិះមកបុករថយន្តរបស់គាត់ទៅវិញ។

ហេតុការណ៍នេះ អ្នកសារព័ត៌មានបានចុះទៅផ្តិតយករូបភាព ស្រាប់តែស្ត្រីជាអ្នកបើករថយន្តបានជេរប្រមាថ។ក្រោយមក មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញចរាចរណ៍ បានចុះទៅធ្វើការវាស់វែង រួចអូសយកមធ្យោបាយទាំងអស់ រួមទាំងស្ត្រីជាបើកបររថយន្ត ទៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌបឹងកេងកង ដើម្បីដំណោះស្រាយតាមច្បាប់៕

RELATED ARTICLES