Monday, October 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមថៃចាប់ខ្មែរ ៤៤នាក់ បញ្ជូនមកស្រុកវិញ

ថៃចាប់ខ្មែរ ៤៤នាក់ បញ្ជូនមកស្រុកវិញ

ខេត្តបន្ទាយមានជ័យ ៖ ភាគីថៃ បានចាប់បញ្ជូនពលករខ្មែរ ដែលលួចលាក់ធ្វើការនៅប្រទេសថៃ ដោយខុស ច្បាប់ បញ្ជូនត្រឡប់មកស្រុកវិញ តាមច្រកទ្វារអន្តរាជាតិប៉ោយប៉ែត ចំនួន៥លើក សរុបចំនួន៤៤នាក់។

លោកវ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត បានបញ្ជាក់ប្រាប់ថា  ភាគីថៃ បានចាប់បញ្ជូនពលករខ្មែរ ដែលលួចលាក់ធ្វើការងារនៅប្រទេសថៃ ដោយខុសច្បាប់ ៥លើក បានចំនួន៤៤នាក់ (ស្រី១៦នាក់) ដែលក្រុមការងារទទួលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ៥លើក ដែលភាគីថៃ ចាប់បញ្ជូនមក រួមមាន លើកទី១-ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន១០នាក់ (ស្រី៣នាក់)។ លើកទី២-ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន២៣នាក់ (ស្រី១២នាក់)។ លើកទី៣-ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន១នាក់។ លើកទី៤-ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន៦នាក់ និងលើកទី៥-ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ មានចំនួន៤នាក់ (ស្រី១នាក់) ដែលសរុបមានចំនួន៤៤នាក់ (ស្រី១៦នាក់)។

លោកវ៉ាន់ ដារ៉ាន់ បានបញ្ជាក់ថា  ក្រោយទទួលពលករដែលត្រូវបានភាគីថៃ ចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុមការងារបានណែនាំឱ្យបញ្ឈប់សកម្មភាពចាញ់បោកមេខ្យល់ ដែលលួចលាក់នាំចូលទៅធ្វើការ ងារដោយខុសច្បាប់ និងត្រូវបានភាគីថៃ ចាប់បញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ជាបន្តបន្ទាប់៕

RELATED ARTICLES